ព័ត៌មានជាតិ
ផ្ទុះកូវីដនៅជ្រៃធំ ដាក់មនុស្ស ៧០០ នាក់ឲ្យធ្វើចត្តាឡីស័ក
យ៉ាងហោចណាស់មនុស្សជាង ៧០០ នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីរកឃើញជនជាតិចិនម្នាក់ មានវិជ្ជមានកូវីដ១៩ នៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។
នាយករដ្ឋបាលសាលាខេត្តកណ្តាល លោក គ្រុយ ម៉ាឡែន បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ៥ នេះឲ្យដឹងថា ជនជាតិចិនដែលឆ្លងកូវីដ១៩នោះបានធ្វើតេស្តលើកទី១មិនមានលទ្ធផលវិជ្ជមានទេលុះធ្វើតេស្តលើកទី២ទើបចេញលទ្ធផលវិជ្ជមានហើយត្រូវបានបញ្ជួនមកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ។

លោកបន្តថា ចំណែកជនជាតិចិន៣នាក់ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យយកចេញពិសណ្ឋាគារនៅជ្រៃធំមកធ្វើចត្តាឡីស័កនៅតាមមណ្ឌលវិញដោយសារពួកគាត់មានសញ្ញាហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩។
មន្ត្រីរដ្ឋបាលខេត្តរូបនេះ បន្តថា មនុស្សប្រមាណជាង៧០០នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារនោះតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន៣ដងដើម្បីឲ្យប្រាកដថាពួកគេមិនមានឆ្លងជំងឺកូវីដ១៩ ព្រោះថាជួនកាលធ្វើតេស្ត១ដងឬ២ដងមិនអាចមើលឃើញនោះទេ។

បើតាម លោក គ្រុយ ម៉ាឡែន អ្នកជំងឺកូវីដ១៩នេះបានឆ្លងពីជនជាតិចិនដូចគ្នាក្នុងចំណោម១៩នាក់ដែលបានកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ។
លោកបានបញ្ជាក់ថារហូតមកដល់ពេលនេះខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដតែ១នាក់ប៉ុណ្ណោះក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះខណៈមានអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលចំនួន៣៦៦៦នាក់ស្រី១៧៣២នាក់ក្នុងនោះបានយកសំណាកទៅធ្វតេស្តចំនួន២៩៨៤នាក់ស្រី៦១៤នាក់៕

អត្ថបទ៖សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត