ព័ត៌មានជាតិ
តើរយៈពេលមួយឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ សម្រេចបានសមិទ្ធផលអ្វីខ្លះ?
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺជាថ្ងៃគម្រប់ខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត។ ក្នុងរយៈពេល ១២ ខែកន្លងមកនេះ កម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងវិស័យផ្សេងៗ ទោះបីស្ថានការណ៍ពិភពលោកមិនប្រាកដប្រជាដោយថ្នាក់ដឹកនាំរដ្ឋាភិបាលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅ ការពង្រឹងឯកភាពជាតិ និងការជំរុញទំនាក់ទំនងការទូតជាមួយប្រទេសអន្តរជាតិ។

រដ្ឋាភិបាលបានអនុវត្តវិធានការផ្សេងៗដើម្បីជំរុញកំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសម្រួលពាណិជ្ជកម្ម និងការគាំទ្រសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ។ ជាពិសេស រដ្ឋាភិបាលបានវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការសាងសង់ផ្លូវថ្មី ស្ពាន និងកំពង់ផែ ប្រការទាំងនេះបានធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងសម្រួលដល់កំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
នាឱកាសខួបមួយឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី ៧ លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញពីភាពរីកចម្រើនជាច្រើន ជាពិសេស ការពង្រឹងឯកភាពផ្ទៃក្នុង គោលនយោបាយការបរទេស និងការធានាបាននូវម៉ាក្រូសេដ្ឋកិច្ច។ លោកថ្លែងថា៖«ក្នុងទិដ្ឋភាពរួមឃើញថាកម្ពុជាធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ទោះជាពិភពលោកកំពុងរំជើបរំជួលទៅលើបញ្ហាហិរញ្ញវត្ថុសេដ្ឋកិច្ច ដោយសារវិបត្តិនៃសង្គ្រាម ការអូសបន្លាយកូវីដ១៩ និងវិបត្តិផ្សេងៗ។ កម្ពុជាដ្បិតជាប្រទេសតូច សេដ្ឋកិច្ចនៅទន់ ក៏ប៉ុន្តែរដ្ឋាភិបាលធានាបានម៉ាក្រូសេដ្ឋកិច្ចនឹងនរ»។
ទោះបីជាកម្ពុជាបានកែទម្រង់សង្គមមានលក្ខណៈប្រសើរក្តី ប៉ុន្តែលោក យង់ ពៅ ស្នើរដ្ឋាភិបាលបន្តកែទម្រង់បន្ថែមទៀត ទៅលើមន្រ្តីណាដែលប្រព្រឹត្តិខុសគន្លងគោលនយោបាយរាជរដ្ឋាភិបាលដែលប៉ះពាល់ប្រយោជន៍ជាតិ។
លោកបន្តថា៖«រាជរដ្ឋាភិបាលត្រូវតែព្យាយាមកាត់សាច់ស្អុយចេញ ដែលទាំងអស់នេះធ្លាប់ឭពីនីតិកាលមុនៗមកម្ល៉េះ។ សាច់ស្អុយនេះចង់និយាយថាមន្រ្តីដែលប្រព្រឹត្តខុសគន្លងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ប្រជាជន និងរដ្ឋ»។


បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា សមិទ្ធផលឱ្យកត់សម្គាល់ក្នុងអាណត្តិថ្មី គឺការបន្តរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាសំខាន់ចំបងនាំឱ្យមានការរីកចម្រើនដល់គ្រប់វិស័យ។ លោកបានបន្តថា សមិទ្ធផលគួរឱ្យលេចធ្លោបន្ថែមទៀត គឺការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ដែលមានតម្លៃណាស់សម្រាប់ជាតិសាសន៍នីមួយៗ។
លោកបញ្ជាក់ថា៖«កម្ពុជា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនអនុញ្ញាតឱ្យបាត់ដីមួយមីលីម៉ែត្រ ជំហរម៉ឺងម៉ាត់ច្បាស់លាស់នេះចាត់ទុកថាជារបងរឹងមាំ សម្រាប់ការពារបូរណភាពទឹកដី និងការបោះបង្គោលព្រំដែនអន្តរជាតិមួយប្រទេសជិតខាង»។
លោកបន្តទៀតថា៖«យើងដឹងហើយពីមុនយើងអត់មានបង្គោលព្រំដែនអន្តរជាតិ អ៊ីចឹងដីយើងចេះតែបាត់ ដូច្នេះថ្នាក់ដឹកនាំរបស់យើងមានទស្សនវិស័យច្បាស់លាស់ស៊ីជម្រៅដែលចាត់ទុកថាជាប្លង់រឹងការពារទឹកដីរបស់យើង»។
រាជរដ្ឋាភិបាលអាណត្តិទី៧ បានរៀបចំ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១” ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាមួយអាទិភាពចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅកសាងមូលដ្ឋានគ្រឹះកម្ពុជា។ រដ្ឋាភិបាល ក៏បានវិនិយោគយ៉ាងសំខាន់ក្នុងវិស័យអប់រំ និងថែទាំសុខភាព រួមទាំងការសាងសង់សាលារៀន មន្ទីរពេទ្យថ្មីៗ ដែលបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ។
រដ្ឋាភិបាលអាណត្តិថ្មី បានបន្តអភិវឌ្ឍឧស្សាហកម្មទេសចរណ៍របស់ខ្លួន ដោយផ្តោតលើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ខណៈរដ្ឋាភិបាលបានអនុវត្តគោលនយោបាយគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម រួមទាំងការផ្តល់ឥណទាន កម្មវិធីបណ្តុះបណ្តាល និងស្វែងរកទីផ្សារសម្រាប់កសិករ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងថា រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា យើងនឹងជម្នះបាននូវបញ្ហាប្រឈម ឧបសគ្គ និងវិបត្តិនានា ក្នុងការដឹកនាំសង្គមជាតិកម្ពុជា លើវិថីនៃការអភិវឌ្ឍ, វឌ្ឍនភាព, និង វិបុលភាព ឱ្យកាន់តែថ្កើងថ្កានឡើងបន្ថែមទៀត ហើយកសាងបាននូវមូលដ្ឋានគ្រឹះប្រកបដោយភាពធន់ដ៏រឹងមាំ សម្រាប់ការឈានឡើងប្រកបដោយការជឿទុកចិត្ត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ