ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា ណែនាំនិស្សិតពេទ្យសិក្សាទាំងជំនាញរឹង និងជំនាញទន់ ឈានឆ្ពោះរកភាពជោគជ័យ
មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា បានធ្វើការណែនាំដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវខិតខំសិក្សារៀនសូត្រទាំងជំនាញរឹង និងជំនាញទន់ ដើម្បីឈានឆ្ពោះរកភាពជោគជ័យទៅថ្ងៃអនាគត។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-22_16-21-26-1024x768.jpg)
នាឱកាសចូលរួមធ្វើបាឋកថាស្ដីពី ថាតើកម្ពុជាបានអភិវឌ្ឍន៍សេដ្ឋកិច្ចបានល្អកម្រិតណាដែរ? ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលប្រមាណជាង ៤០០ នាក់ នៅព្រឹកថ្ងៃទី ២២ សីហា លោកបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា «ដើម្បីឱ្យជីវិតប្អូនៗ ទទួលបានជោគជ័យ ប្អូនៗ ត្រូវចេះជំនាញរឹង និងជំនាញទន់។ ជំនាញរឹងប្អូនៗ រៀនរាល់ថ្ងៃនេះដូចជារៀនជំនាញឱសថសាស្ត្រ អេកូសាស្ត្រ វេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ជាដើម។ ប៉ុន្តែបើប្អូនៗ ចេះតែជំនាញរឹង មិនចេះជំនាញទន់ ប្អូនក៏មិនអាចជោគជ័យបានដែរ ព្រោះថាជំនាញទន់នេះនាំឱ្យប្អូនជោគជ័យ ៨០ ទៅ ៨៥%»។
លោកបណ្ឌិត បានបន្តថា ជំនាញទន់នេះ គឺជាជំនាញមួយដែលធ្វើឱ្យប្អូនៗ ចេះទំនាក់ទំនងនៅក្នុងសង្គម ទាំងនៅសាលា កន្លែងធ្វើការ និងនៅខាងក្រៅ ព្រោះថាមានអ្នកខ្លះគាត់បើករកស៊ីជំនាញខាងពេទ្យ តែគាត់មិនមានជំនាញនេះទេ និងខ្លះទៀតរកស៊ីផ្នែកកសិកម្មផលិតចំណីអាហារ តែមិនចេះជំនាញនេះទេ នេះមកពីពួកគាត់ចេះទំនាក់ទំនងល្អ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-22_16-21-27-1024x768.jpg)
លោកបណ្ឌិត បានណែនាំដល់និស្សិត ត្រូវខិតខំរៀនសូត្រទាំងជំនាញរឹង និងជំនាញទន់ ទើបធ្វើឱ្យជីវិតយើងឈានទៅរកភាពជោគជ័យ។ បើប្អូនៗរៀនតែជំនាញរឹងមិនចេះជំនាញទន់ទេ ប្អូនៗ ក៏មិនទទួលបានជោគជ័យដែរ។ ព្រោះថាប្អូនជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស ពិសេសដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
លោកបណ្ឌិត បានបន្ថែមថា ដើម្បីសម្រេចបានតាមគោលដៅខាងលើនេះ យើងត្រូវធានាឱ្យបានសន្តិភាព និងស្ថិរភាព។ ផលិតធនធានឱ្យបានច្រើន ហើយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានដើរតួនាទីសំខាន់ណាស់ក្នុងការផលិតធនធានមនុស្សទៅលើវិស័យសុខាភិបាលជួយព្យាបាលជំងឺប្រជាពលរដ្ឋ និងទប់ស្កាត់ និងអប់រំណែនាំដល់ប្រជាពលរដ្ឋកុំឱ្យមានជំងឺតម្កាត់ផ្សេងៗ ពិសេសជំងឺដែលអាចការពារបាន។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-22_16-21-22-1024x768.jpg)
ទន្ទឹមនឹងនេះ ប្អូនៗ ត្រូវពង្រឹងភាសាអង់គ្លេស ព្រោះភាសាអង់គ្លេសជាភាសាមួយដ៏សំខាន់ក្នុងការទំនាក់ទំនងជាមួយអន្តរជាតិទាំងការទូត និងពាណិជ្ជកម្ម ដើម្បីឱ្យវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។
លោកសាស្ត្រាចារ្យ សាផុនវឌ្ឍនៈ សកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើបាឋកថាដ៏មានតម្លៃជូនដល់ប្អូនៗ និស្សិត នាពេលនេះ សម្រាប់យកទៅអនុវត្តនៅក្នុងការសិក្សា ក៏ដូចជាចេញធ្វើការ និងប្រកបការងារឱ្យទទួលបានជោគជ័យ ទាំងខ្លួនឯង ក្រុមគ្រួសារ និងជូនប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕
អត្ថបទ ៖ សំអឿន
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-22_16-21-31-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-22_16-21-28-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-22_16-21-32-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?