Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវឱ្យពលរដ្ឋបរិច្ចាគថវិកា ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារព្រំដែន  

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋកម្ពុជាចូលរួមបរិច្ចាគថវិកាជាមួយសម្ដេច ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែន។ សម្ដេចអំពាវដូច្នេះ តាមរយៈសេចក្តីថ្លែងការណ៍ពិសេសស្តីពី “ សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលថ្លែងចេញនៅល្ងាចថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីថ្លែងការណ៍ពិសេសជាង២ម៉ោង សម្ដេចធិបតី ឱ្យដឹងថា សម្ដេច សម្រេចបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនឡើង ទុកប្រមូលថវិកាបន្ថែម និងសម្រាប់ឱ្យប្រជាជនទូទាំងប្រទេសបានចូលរួមថវិកាដោយផ្ទាល់ ចូលរួមថវិការ ទុកសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន។

សម្ដេចធិបតី សង្កត់ធ្ងន់ដូច្នេះ៖«ខ្ញុំបានសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដែលមានគោលដៅពីរ ទីមួយគឺកៀរគរថវិកាបន្ថែម និងទីពីរផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅតាមបណ្ដោយព្រំដែនដោយផ្ដោតការយកចិត្តទុកដាក់ទោសលើផ្លូវក្រវាត់ព្រំដែន។ ហេតុដូច្នេះខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ដើម្បីចូលរួមក្នុងបុព្វហេតុនេះ ដើម្បីរួមគ្នានៅក្នុងការកសាងផ្លូវក្រវាត់ព្រំដែន ដែលរួមគ្នានៅក្នុងការកសាងការពារបូរណភាពទឹកដីរបស់យើង»

បើនិយាយពី​វឌ្ឍនភាព​នៃ​ការ​ស្ថាបនា​ផ្លូវក្រវាត់​ព្រំដែនតាម​​បណ្តា​ខេត្ត​ភាគឦសាន​គឺ​​ខេត្ត​ក្រចេះ​​បាន​ស្ថាបនា​​ផ្លូវ​ក្រវាត់ព្រំដែន​​បញ្ចប់​ទាំង​ស្រុង។ ខេត្ត​មណ្ឌលគិរី​សាងសង់​បាន​ប្រវែង ១៥៥ គីឡូម៉ែត្រ​លើប្រវែងផ្លូវ​ ៣១៩ គីឡូម៉ែត្រ​ និង​ខេត្ត​រតនគីរី​បាន​ប្រវែង ៨៩ គីឡូម៉ែត្រ​លើប្រវែងផ្លូវ ​២២០ គីឡូម៉ែត្រ និង​កំពុង​បន្ត​ជំរុញ​សាងសង់​ឲ្យ​ដល់​​តំបន់​កន្ទុយនាគ​។

នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​អះអាង​ថា ផ្លូវ​ក្រវាត់​ព្រំដែន​ដែល​កម្ពុជា​បាន​សាងសង់​ កន្លែង​​ខ្លះ​មាន​​ចម្ងាយ​ត្រឹម ១០ ទៅ ៣០ ម៉ែត្រ​ពី​បង្គោល​ព្រំដែន​ប៉ុណ្ណោះ។ តាម​រយៈ​ផ្លូវ​ក្រវាត់ព្រំដែន​ ពលរដ្ឋ​អាច​ជិះ​ធ្វើ​ដំណើរ​មើលឃើញបង្គោល​​ព្រំដែនបាន​យ៉ាងកៀក​ ​ដែលកន្លែង​ខ្លះ​​មានចម្ងាយ​ត្រឹម ១០ ទៅ ៣០ ម៉ែត្រ​​​ប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២៣ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម