ព័ត៌មានជាតិ
យុទ្ធនាការបាញ់ថ្នាំមូសក្នុងរាជធានីភ្នំពេញ នៅតែបន្តរហូតមកដល់ថ្ងៃ២២សីហានេះ
ដោយមានការយកចិត្តទុកដាក់ពីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនិងសុខុមាលភាពប្រជាពលរដ្ឋ បានចាត់ឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញសហការជាមួយ ក្រុមការងារកងពលតូច (ង៧០) ធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសបានជាច្រើនខណ្ឌនៅក្នុងរាជធានីភ្នំពេញ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងបានអោយដឹងថា លទ្ធផលនៃយុទ្ធនាការបាញ់ថ្នាំមូស ក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ មន្ទីរសុខាភិបាលរាជធានី សហការជាមួយកងពលតូច លេខ ៧០ និងអាជ្ញាធរដែនដី បានចុះបាញ់ថ្នាំមូសជូនប្រជាពលរដ្ឋបាន១២សង្កាត់ ក្នុងខណ្ឌដូនពេញ ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌសែន សុខ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រួមមាន៖ សង្កាត់ក្រាំងធ្នង់,សង្កាត់ឈ្មួញ,សង្កាត់កាកាបទី២,សង្កាត់ច្រាំងចំរេទី១,សង្កាត់ផ្សារដេប៉ូទី២,សង្កាត់ផ្សារដើមគរសង្កាត់ទំនប់ទឹក,សង្កាត់ផ្សារថ្មីទី២,សង្កាត់បឹងរាំង,សង្កាត់ផ្សារកណ្តាលទី១,សង្កាត់ច្បារអំពៅទី១,សង្កាត់ច្បារអំពៅទី២។

ចំពោះលទ្ធផលនៃយុទ្ធនាការបាញ់ថ្នាំមូស ក្នុងមូលដ្ឋាននៅថ្ងៃទី២១ ខែសីហា វិញ បានចំនួន១២សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ ខណ្ឌទួល គោក ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ។

រួមមានសង្កាត់ត្រពាំងក្រសាំង,សង្កាត់សំរោងក្រោម,សង្កាត់ច្រាំងចំរេទី២,សង្កាត់ស្វាយប៉ាក,សង្កាត់ផ្សារដេប៉ូទី១,សង្កាត់ផ្សារដេប៉ូទី៣,សង្កាត់ផ្សារដើមថ្កូវ,សង្កាត់មនោរម្យ,សង្កាត់វាលវង់,សង្កាត់ចតុមុខ,សង្កាត់ព្រែកថ្មី,សង្កាត់និរោធ។

ដោយឡែក នៅថ្ងៃទី២២ ខែសីហានេះដែរ ការបាញ់ថ្នាំកម្ចាត់មូស តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ បាន៧ខណ្ឌ ចំនួន១២សង្កាត់ ក្នុងនោះរួមមាន៖ ខណ្ឌ ចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ៧មករា ក្នុងសង្កាត់ អូរឫស្សីទី១និងសង្កាត់ អូរឫស្សីទី២ ខណ្ឌច្បារអំពៅបាន២សង្កាត់ គឺសង្កាត់ព្រែកប្រា និងសង្កាត់ វាលស្បូវ ខណ្ឌព្រែកព្នៅ បាន២ សង្កាត់គឺសង្កាត់គោករកានិងសង្កាត់ព្រែកព្នៅ ខណ្ឌ ដង្កោ បាន២សង្កាត់ គឺសង្កាត់ដង្កោនិងសង្កាត់ពងទឹក ខណ្ឌកំបូល បាន២ សង្កាត់គឺសង្កាត់ ភ្លើងឆេះរទេះនិងសង្កាត់កំបូល ខណ្ឌជ្រោយចង្វារ បាន១ សង្កាត់គឺសង្កាត់ ព្រែកតាសេក៕
ដោយ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ