Connect with us

ព័ត៌មានជាតិ

នាឡិកាធំ និងខ្ពស់ជាងគេនៅកម្ពុជា ចាប់ផ្ដើមដំឡើងជាផ្លូវការដើម្បីទាក់ទាញទេសចរណ៍

បានផុស

នៅ

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពតបានរៀបចំពិធីក្រុងពាលីដំឡើងនាឡិកាធំ និងកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា។

ពលរដ្ឋ និងជនទេសចរបរទេសរស់នៅខេត្តកំពត បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគាត់យល់ថា សមិទ្ធផលថ្មីនេះនឹងទាក់ទាញទេសចរឲ្យមកលេងខេត្តកំពតកាន់តែច្រើន ជួយលើកកម្ពស់ជីវភាពឲ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តកំពតបានរៀបចំពិធីក្រុងពាលីដំឡើងនាឡិកាធំ និងមានកម្ពស់ខ្ពស់ជាងគេរបស់កម្ពុជា នៅទីតាំងមាត់ព្រែក ក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ក្រោមធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកជំទាវ លោក លោកស្រី មន្ត្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ពិធីក្រុងពាលីនេះ ធ្វើឡើងក្រោយពេលការស្ថាបនាគ្រិះរបស់នាឡិករួចរាល់ និងស្របពេលដែលសម្ភារៈប្រណិតៗ ដែលបានបញ្ជាទិញពីបរទេស ត្រូវបានដឹកជញ្ជូនមកដល់ទីតាំងដើម្បីដំំឡើង។ កិច្ចសូត្រមន្ត ប្រោះព្រំ ពីថ្នាក់ដឹកនាំសង្ឃ និងកិច្ចបន់ស្រន់ បួងសួងសុំសេចក្តីសុខសព្វសាធុការ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារស្ថានានាឡិកាយក្សនោះ បានប្រព្រឹត្តទៅដោយសេចក្តីសោមនស្សបំផុត។

ប្រជាពលរដ្ឋ និងជនបរទេសរស់នៅខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួគគាត់ពិតជាសប្បាយចិត្តដែលបានឃើញនាឡិកាកម្ពស់៣៥ ម៉ែត្រ និងមានទំហំមុខកាត់អង្កត់ផ្ចិតជិត១០ម៉ែត្រហើយតាមរចនាបទខ្មែរ ត្រូវបានដំឡើង។

ពួកគាត់បានលើកឡើងថា យ៉ាងយូរ២ខែទៀត ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិបានមកពីគ្រប់ទិសទី នឹងធ្វើដំណើរទស្សនានៅក្នុងខេត្តកំពត ព្រោះចង់ឃើញនាឡិកាយក្សដែលមានកម្ពស់ខ្ពស់ជាងគេនេះ ជាសមិទ្ធផលជាច្រើនរបស់ខេត្តកំពតដោយផ្ទាល់។ ពួកគាត់ក៏បានថ្លែងអំណរគុណដល់ លោកអភិបាលខេត្ត ដែលតែងតែរិះគិត រកគ្រប់មធ្យោបាយដើម្បីបង្កើតសមិទ្ធផលថ្មីៗ ប្លែកៗ  ជួយលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។

បើយោងតាមការលើកឡើងរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នាពេលថ្មីនេះថា រដ្ឋបាលខេត្តកំពតនឹងមានគម្រោងគ្រោងស្ថាបនាស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀត ដោយយកតាមរចនាបទខ្មែរ ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ផង និងដើម្បីកែលម្អក្រុងកំពត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ និងអ្នកទេសចរផ្សេងៗផង ខណៈដែលគម្រោងស្ថាបនាឆ្នេរសមុទ្រកម្សាន្តដ៏ល្អប្រណិតមួយផ្សេងទៀតនោះ បាននិងកំពុងសិក្សាជិតរួចរាល់ហើយនោះផងដែរ៕

អត្ថបទ៖ ដឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម