Connect with us

ព័ត៌មានជាតិ

មើមរំដេងកំពុងមានទីផ្សារល្អ សម្រាប់អ្នកធ្វើណែមត្រី និងសង្វាក់

បានផុស

នៅ

បច្ចុប្បន្នគេសង្កេតឃើញថាមើមរំដេងកំពុងមានទីផ្សារយ៉ាងល្អប្រសើរដែលមួយថ្ងៃៗ មានក្រុមឈ្មួញមកចាំដឹកទាំង​ឡានៗ ទៅដាក់ឱ្យអ្នកដែលផលិតណែមត្រី និងសង្វាក់ ដែលអាហារប្រភេទនេះ គឺចាំបាច់ត្រូវប្រើមើមរំដេងមិនអាចខ្វះបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ ផល្លា ជាអ្នកប្រកបមុខរបរទិញរំដេងពិទីផ្សារ ទាំងពីរនាក់ប្ដីប្រពន្ធដឹកយកទៅបោះឲ្យម៉ូយដែលជាអ្នកផលិត​ណែមត្រី និងសង្វាក់ បានបញ្ជាក់ថា ប្រភពមើមរំដេងភាគច្រើនគឺចេញមកពីស្រុកបាណន់ និងតំបន់អក្សរតេ ដែលនៅស្រុកលើនេះ គឺគេសម្បូរដាំចម្ការធំៗដើម្បីគាស់យកមកលក់នៅលើទីផ្សារ។

លោកបានបន្តថា សព្វថ្ងៃលោក និងភរិយា គឺជាឈ្មួញកណ្ដាល ដែលមានម៉ូយយកមកលើកឲ្យលោកនៅក្នុងទីផ្សារកណ្ដាលក្រុងបាត់ដំបង ហើយលោកក៏មានម៉ូយជាច្រើនទៀតដែលជាអ្នកផលិតណែមត្រី និងសង្វាក់ នៅឯក្រោម ដូចជានៅភូមិស្ដីក្រោម ស្ដីលើ ព្រែកហ្លួង ព្រែកខ្ពប និងដូនទាវជាដើម ដែលអ្នកផលិតទាំងនោះចាំបាច់ត្រូវប្រើរំដេង ដោយខានមិនបានសម្រាប់កាត់ឆ្អាប ហើយអ្នកផលិតទាំងនោះមិនត្រឹមតែទិញរំដេងពីលោកប៉ុណ្ណោះទេ គឺត្រូវឱ្យលោកនាំទៅជាមួយនូវ ម្ទេសដៃនាងខ្ចីៗផងដែរដើម្បីដាក់បង្កប់នៅក្នុងណែមត្រីទាំងនោះ។

ដោយឡែកសម្រាប់តម្លៃដែលលោកលើកពីម៉ូយបន្ត គឺទិញក្នុងតម្លៃចាប់ពី ២.០០០រៀល ទៅ ២.៥០០រៀល ក្នុងមួយគីឡូក្រាម ហើយពេលបោះឲ្យម៉ូយលោកក៏បានកម្រៃបន្តិចបន្តួចបន្ថែមទៀត ដែលអាចទប់ទល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារលោកបាន ព្រោះម៉ូយដែលជាអ្នកផលិតណែមត្រី និងសង្វាក់គេត្រូវការរាល់ថ្ងៃព្រោះអ្នកផលិតមានច្រើនកន្លែងណាស់។ តែបើតម្លៃរំដេង នៅក្នុងទីផ្សារសព្វថ្ងៃសម្រាប់អ្នកអង្គុយលក់រាយអាចបានចន្លោះពី ៤.០០០ ទៅ ៥.០០០ រៀល ក្នុងមួយគីឡូក្រាម។

ដោយឡែកអ្នកស្រី វឿង គន្ធា រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ដែលប្រកបមុខរបរផលិតណែមត្រី និងសង្វាក់ ជាយូរឆ្នាំមកហើយនោះបានរៀបរាប់ថា កាលពីដើមឡើយប្រភេទណែមត្រី និងសង្វាក់នេះ គេធ្វើឡើងអំពីសាច់ត្រីរ៉ស់ ប៉ុន្តែក្រោយមកដោយសារមានការពិបាកក្នុងការរកត្រីរ៉ស់មកប្រើប្រាស់ ទើបគេប្ដូរទៅយកសាច់ត្រីត្រសក់ដែលនាំចូលពីប្រទេសថៃវិញ។ ថ្វីត្បិតតែត្រីត្រសក់សំបូរឆ្អឹងតូចៗ នៅក្នុងសាច់ត្រីក៏ដោយក៏ប៉ុន្តែយើងអាចយកវាមកកិនកំទេចឆ្អឹងទាំងនោះបាន ដោយការផលិតប្រភេទណែមត្រី និងសង្វាក់នេះ​ គឺចាំបាច់ត្រូវប្រើមើមរំដេងដោយខានមិនបានដើម្បីជួយបន្សាបជាតិឆ្អាបរបស់ត្រី។

អ្នកស្រីបានបន្តថា រាល់ថ្ងៃបានម៉ូយដឹកឡានទាំងរំដេង និងម្ទេសខ្ចី យកមកដល់ផ្ទះដោយយើងមិនចាំបាច់ធ្វើដំណើរទៅទិញនៅឯផ្សារឡើយ បើទោះបីជាតម្លៃខុសគ្នាបន្តិចបន្តួចក៏ដោយ តែយើងអាចចំណេញពេលវេលាបានច្រើន ដូច្នេះការផលិតណែមត្រី និងសង្វាក់ គឺមិនអាចខ្វះបានឡើយនូវប្រភេទមើម “រំដេង”នេះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អប់រំ ឱ្យគ្រប់ភាគី ចូលរួមលុបបំបាត់សំរាម ការប្រើប្រាស់ថង់ប្លាស្ទិក និងការរើសអើងកុមារ ក្នុងសាលា

ព័ត៌មានជាតិ១២ នាទីutes មុន

អភិបាលខេត្តមណ្ឌលគិរី ជួយថវិកា និងបរិក្ខារផ្សេងៗដល់គ្រួសារក្រីក្រមួយ បន្ទាប់ពីផ្ទះត្រូវឆេះអស់ដោយសារភ្លើងឆេះព្រៃ

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ ជំរុញយុវជន បន្តខិតខំរៀនសូត្រ ក្លាយជាធនធានប្រកបដោយសក្ដានុពល រួមចំណែកអភិវឌ្ឍន៍សង្គមជាតិ

ជីវិតកម្សាន្ដ២៥ នាទីutes មុន

អ្នកចូលរួមកម្មវិធីសុំរៀបការរបស់តារាចម្រៀងគូស្នេហ៍ G-Devith និង បូព្រឹក្ស បង្ហើបថ្ងៃមង្គលអ្នកទាំងពីរ

ព័ត៌មានជាតិ២៨ នាទីutes មុន

ដាក់កាមេរ៉ា​សុវត្ថិភាព បន្តឹង​ការ​អនុវត្ត​ច្បាប់ចរាចរណ៍លើផ្លូវ ៦០ ម៉ែត្រ ក្រោយ​​មាន​គ្រោះថ្នាក់សម្លាប់មនុស្ស ៤ នាក់

ចរាចរណ៍៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម