ព័ត៌មានជាតិ
យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស រយៈពេល៣ថ្ងៃ ក្នុងរាជធានីភ្នំពេញបាន៧ខណ្ឌក្នុង៧៣សង្កាត់
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២២សីហាថា រយៈពេល៣ថ្ងៃ នៃយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ក្នុងមូលដ្ឋានរាជធានីភ្នំពេញបាន៧ខណ្ឌ ក្នុង៧៣សង្កាត់ ដោយមានការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពាក់ព័ន្ធ និងសុខមាលភាពប្រជាពលរដ្ឋ បានចាត់ឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងពលតូច៧០ ធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសបានជាច្រើនខណ្ឌនៅក្នុងរាជធានីភ្នំពេញ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លទ្ធផលនៃយុទ្ធនាការបាញ់ថ្នាំមូស ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ផ្ដើមពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤មក គឺមានរយៈពេល៣ថ្ងៃហើយ មន្ទីរសុខាភិ បាលរាជធានី សហការជាមួយកងពលតូចលេខ៧០ និងអាជ្ញាធរដែនដី បានរួមសហការចុះបាញ់ថ្នាំមូសជូនប្រជាពលរដ្ឋបាន១២សង្កាត់ ក្នុងខណ្ឌដូនពេញ ,ខណ្ឌឫស្សីកែវ ,ខណ្ឌមានជ័យ,ខណ្ឌសែនសុខ,ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រួមមាន សង្កាត់ក្រាំងធ្នង់, សង្កាត់ឈ្មួញ, សង្កាត់កាកាបទី២,សង្កាត់ច្រាំងចំរេទី១,សង្កាត់ផ្សារដេប៉ូទី២,សង្កាត់ផ្សារដើមគរ,សង្កាត់ទំនប់ទឹក,សង្កាត់ផ្សារថ្មីទី២,សង្កាត់បឹងរាំង,សង្កាត់ផ្សារកណ្តាលទី១,សង្កាត់ច្បារអំពៅទី១ ,សង្កាត់ច្បារអំពៅទី២, ចំពោះលទ្ធផល នៃយុទ្ធនាការបាញ់ថ្នាំមូសក្នុងមូលដ្ឋាន នៅថ្ងៃទី២១ ខែសីហា វិញបានចំនួន១២សង្កាត់ ក្នុងខណ្ឌចំនួន៧ ។ ទី១,ខណ្ឌពោធិ៍សែនជ័យ,ទី២,ខណ្ឌឫស្សីកែវ, ទី៣,ខណ្ឌទួលគោក ។ ទី៤ខណ្ឌដូនពេញ។ ទី៥ខណ្ឌចំការមន។ទី៦ខណ្ឌ៧មករា និងទី៧ ខណ្ឌច្បារអំពៅ រួមមាន៖ សង្កាត់ត្រពាំងក្រសាំង, សង្កាត់សំរោងក្រោម, សង្កាត់ច្រាំងចំរេះទី២, សង្កាត់ស្វាយប៉ាក, សង្កាត់ផ្សារដេប៉ូទី១,សង្កាត់ផ្សារដេប៉ូទី៣,សង្កាត់ផ្សារដើមថ្កូវ,សង្កាត់មនោរម្យ,សង្កាត់វាលវង់,សង្កាត់ចតុមុខ,សង្កាត់ព្រែកថ្មី និងសង្កាត់និរោធ ។

ដោយឡែកនៅថ្ងៃទី២២ ខែសីហាឆ្នាំ២០២៤ ក្រុមការងារ បានចុះបាញ់ថ្នាំសម្លាប់មូស តាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ បានចំនួន៧ខណ្ឌបន្ដទៀត បានចំនួន ១២សង្កាត់ ក្នុងនោះរួមមាន ខណ្ឌចំការមន ក្នុងសង្កាត់ទន្លេបាសាក់,ខណ្ឌ៧មករា ក្នុងសង្កាត់ អូឬស្សីទី១ និងសង្កាត់អូឬស្សីទី២, ខណ្ឌច្បារអំពៅ បាន២សង្កាត់គឺសង្កាត់ ព្រែកប្រា និងសង្កាត់វាលស្បូវ ,ខណ្ឌព្រែកព្នៅ បាន២សង្កាត់ គឺសង្កាត់គោករកា និងសង្កាត់ព្រែកព្នៅ,ខណ្ឌដង្កោ បាន២សង្កាត់ គឺសង្កាត់ដង្កោ និងសង្កាត់ពងទឹក ,ខណ្ឌកំបូល បាន២ សង្កាត់គឺសង្កាត់ ភ្លើងឆេះរទេះ និងសង្កាត់កំបូល, ខណ្ឌជ្រោយចង្វារ បាន១ សង្កាត់ គឺសង្កាត់ព្រែកតាសេក៕
អត្ថបទ៖ សុខា





-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៧ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក