Connect with us

ព័ត៌មានជាតិ

សិស្សកម្ពុជាជ័យលាភីកម្មវិធីតិចណូវេសិន ធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី ដោយជោគជ័យ

បានផុស

នៅ

សិស្សកម្ពុជាជ័យលាភីថ្នាក់ជាតិ ក្នុងកម្មវិធីតិចណូវេសិន ឆ្នាំ២០២៤ (Technovation Girls Cambodia 2024) បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី និងបានបញ្ចប់ដោយជោគជ័យក្នុងឱកាសទៅទស្សនកិច្ចសាលាអន្តរជាតិ Kaplan Higher Education Academy។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទស្សនកិច្ចនេះ ដើម្បីឈ្វេងយល់ពីឱកាសក្នុងការសិក្សានៅក្រៅប្រទេស ការចែករំលែកពីអ្នកជំនាញពីក្រុមហ៊ុន Grab អំពីដំណើរការរបស់ក្រុមហ៊ុន បទពិសោធន៍ការងារនៅក្នុងវិស័យបច្ចេកវិទ្យា ជាមួយនឹងឱកាសហាត់ការសម្រាប់សិស្សានុសិស្ស និងជាចុងក្រោយគឺដំណើរទស្សនកិច្ចទៅកាន់ Block71 ដែលជាបណ្តាញសហគមន៍ Start up ដើម្បីយល់ដឹងពីប្រព័ន្ធអេកូឡូស៊ីដែលផ្តោតលើបច្ចេកវិទ្យានៅក្នុងប្រទេសសិង្ហបុរី។

ដំណើរសិក្សានេះបានផ្តល់នូវបទពិសោធន៍ និងការបំផុសគំនិតថ្មីៗជាច្រើនដល់សិស្សកម្ពុជាម្ចាស់ជ័យលាភី ដែលផ្តល់ឱ្យពួកគេចេះកំណត់នូវទស្សនៈ និងសក្តានុពលរបស់ខ្លួន បង្កើនទំនុកចិត្តលើខ្លួនឯង និងឈោងចាប់យកក្តីស្រមៃ។

ក្រោមការបណ្ដុះបណ្ដាល និងឱកាសដែលទទួលបានពីកម្មវិធី Technovation Girls Cambodia យុវនារីទាំងអស់អាចក្លាយជាបុគ្គលម្នាក់ដែលមានសមត្ថភាព ទំនុកចិត្ត និងពោរពេញដោយក្ដីស្រមៃ ក្នុងការបន្តដំណើរឆ្ពោះទៅសម្រេចគោលដៅដ៏ធំធេងជាងនេះទៀតសម្រាប់ខ្លួនឯង និងសង្គមជាតិទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម