ព័ត៌មានជាតិ
ផ្លូវក្រវាត់ព្រំដែនជាមួយវៀតណាម សាងសង់បានជិត ៧០០ គីឡូម៉ែត្រលើផែនការសរុប ១ ០៦៦ គីឡូម៉ែត្រ
ថ្លែងការណ៍បង្ហាញអំពីសមិទ្ធផលរយៈពេល ១ ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានស្ថាបនាផ្លូវតាមបណ្ដោយព្រំដែនជាមួយប្រទេសវៀតណាមបានប្រវែង ៦៨៦.៩៦ គីឡូម៉ែត្រ លើផែនការសរុប ១ ០៦៦ គីឡូម៉ែត្រ។
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាកិច្ចការដ៏សំខាន់ដើម្បីជំរុញការអភិវឌ្ឍតាមបណ្ដោយព្រំដែន។ ប្រមុខរដ្ឋាភិលបានគូសបញ្ជាក់ថា រដ្ឋាភិបាលជាច្រើនអាណត្តិ ចាប់តាំងពីឆ្នាំ ១៩៩៤ បានជំរុញក្នុងការកសាងផ្លូវតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាងមានវៀតណាម ឡាវ និងថៃ។

សម្ដេចបានបញ្ជាក់ថា ព្រំដែនជាមួយវៀតណាមចន្លោះពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ រដ្ឋាភិបាលបានស្ថាបនាផ្លូវបានប្រវែង ៦៨៥ គីឡូម៉ែត្រលើផែនការសរុប ១០៦៩ គីឡូម៉ែត្រ។
ជាមួយថៃពីឆ្នាំ ១៩៩៤ ដល់ ២០២៣ បានកសាងផ្លូវបានប្រវែង ៤៥៥ គីឡូម៉ែត្រលើផែនការសរុបប្រវែង ៥០៩ គីឡូម៉ែត្រ។ តាមបណ្តោយព្រំដែនកម្ពុជាឡាវពីឆ្នាំ ២០១៥ ដល់ ២០២២ បានកសាងផ្លូវបានប្រវែង ១៧៩ គីឡូម៉ែត្រលើផែនការសរុប ៣៧៧ គីឡូម៉ែត្រ។
សម្ដេចបញ្ជាក់ទៀតថា កាលពីថ្ងៃ ៤ កក្កដា ២០២៤ សម្ដេចបានផ្ដល់គោលការណ៍ឯកភាពលើផែនការរបស់បញ្ជាការដ្ឋានកងវិស្វកម្មនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ឲ្យសម្រេចបញ្ចប់ជំហានទី ១ លើការងារបោះបង្គោលខណ្ឌសីម៉ា និងការស្ថាបនាបណ្តាញផ្លូវគមនាគមន៍តាមតំបន់ព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាម សម្រាប់រយៈពេល ១០ ឆ្នាំ (២០២៤ -២០៣៤) លើដីបានឯកភាពរួចហើយ។

ថ្លែងក្នុងឱកាសបង្ហាញអំពីសមិទ្ធផលរយៈពេល ១ ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជាក៏លើកពីគំនិតផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែន ដែលមានគោលដៅកៀករថវិកាបន្ថែម និងផ្តល់ឱកាសពលរដ្ឋទូទាំងប្រទេសចូលរួមដោយផ្ទាល់ជាមួយរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយយកចិត្តទុកចិត្តទៅលើការកសាងផ្លូវក្រវាត់ព្រំដែន។
បន្ថែមពីនេះ នាយករដ្ឋមន្ត្រីកម្ពុជាក៏បានណែនាំឲ្យរៀបចំកម្មវិធីចំនួន ២ បន្ថែមទៀត គឺរៀបចំឲ្យមានដំណើរកម្សាន្តដោយឥតគិតថ្លៃនៅរៀងរាល់ចុងសប្ដាហ៍ ដោយចាប់ផ្ដើមអនុវត្តពីខែកញ្ញា រហូតចុងឆ្នាំ២០២៤ ដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តជាប់ព្រំដែន និងបានឃើញដោយផ្ទាល់ពីទិដ្ឋភាពជាក់ស្ដែងផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍនៅទីនោះ។
ពាក់ព័ន្ធក្ដីកង្វល់របស់ប្រជាពលរដ្ឋអំពីការអភិវឌ្ឍខេត្តចំនួន៤ នៅតំបន់ភាគឦសានដែលរួមមាន ខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី និងខេត្តមណ្ឌលគិរី សម្តេចនាយករដ្ឋមន្រ្តីបានចាត់ទុកការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការផ្ដល់ដីឲ្យប្រជាពលរដ្ឋទៅរស់នៅកាន់តែច្រើន នឹងជួយបង្កើតជាសហថាមពលក្នុងការអភិវឌ្ឍខេត្តទាំង ៤ នេះតែម្ដង៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់