Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ បង្ហាញនីតិវិធី នៃការបញ្ជូន និងដំណើរការឯកសារ​ពលករកម្ពុជាទៅធ្វើការនៅបរទេស

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញ​នីតិវិធី នៃ​ការ​បញ្ជូន និង​ដំណើរការ​ឯកសារ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​បរទេស ដើម្បី​ចៀសវាង​ចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​ដោយ​ខុស​ច្បាប់​ប្រឈម​នឹង​ការ​ដាក់​ទោស​ទណ្ឌ និង​បញ្ជូន​ត្រឡប់មកវិញ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជូនដំណឹង​ដល់​សាធារណជន ជាពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​មាន​បំណង​ទៅ​ធ្វើការ​នៅ​បរទេស​ឱ្យ​បាន​ជ្រាប​ថា ដើម្បី​ស្នាក់នៅ និង​ធ្វើការ​នៅ​បរទេស​ដោយ​ស្របច្បាប់ ពលរដ្ឋ​ត្រូវ​មាន​ឯកសារ​សំខាន់ៗ ដូចជា កិច្ចសន្យា​សេវា​រក​ការងារ​ឱ្យ​ធ្វើ កិច្ចសន្យាការងារ ប័ណ្ណ​ពលករ កម្ពុជា​ទៅ​ធ្វើការ​នៅ​បរទេស (OCWC) លិខិតឆ្លងដែន​/​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស (TD) ទិដ្ឋាការ​ការងារ និង​ប័ណ្ណ​អនុញ្ញាត​ការងារ។ ក្នុង​ន័យ​នេះ ដើម្បី​សាធារណជន ជាពិសេស​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មាន​បំណង​ទៅ​ធ្វើការ​នៅ​បរទេស អាច​យល់ដឹង​អំពី​នីតិវិធី​បញ្ជូន និង​ដំណើរការ​ឯកសារ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​បរទេស ក្រសួង​សូម​ផ្តល់​លំហូរ នៃ​នីតិវិធី​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ សាធារណរដ្ឋ​កូរ៉េ ប្រទេស​ជប៉ុន ប្រទេស​សិង្ហបុរី និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ដូច​មាន​ឯកសារ​ជូន​ភ្ជាប់​មក​ជាមួយ។

ទន្ទឹម​នេះ សាមី​ពលករ​កម្ពុជា អាច​តាមដាន​ដំណើរការ​ឯកសារ​របស់​ខ្លួន​តាម​ដំណាក់កាល​នីមួយៗ ចាប់ពី​ដំណាក់កាល​ចុះឈ្មោះ​ស្វែងរក​ការងារ រហូតដល់​ចប់​កិច្ចសន្យាការងារ និង​វិល​ត្រឡប់​មក​កម្ពុជា​វិញ តាមរយៈ​គេហទំព័រ https://tracking.ocwc.co/

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ ប្រព័ន្ធ Hotline លេខ ១២៩៧ ឬ ១២៨៦ ឬ ក្រុម​តេ​លេ​ក្រាម សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​” https://t.me/KhmerMigrantWorker និង​ទំនាក់ទំនង​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទាំង ២៥ រាជធានី ខេត្ត នៅ​រៀងរាល់​ម៉ោង​ធ្វើការ ឬ ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន ដែល​មាន​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ https://www.mlvt.gov.kh/

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ចំនួន ១៣៦ ក្រុមហ៊ុន បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​នោះ​កំពុង​ដំណើរការ​មាន ១១៥ ក្រុមហ៊ុន ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​តាម​បណ្តា​ប្រទេស​ជា​ដៃគូ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​លើ​ការ​បញ្ជូន និង​ទទួល​ពលករ​ស្របច្បាប់​មាន​ដូចជា ប្រទេស​ជប៉ុន កូរ៉េ ថៃ ម៉ាឡេស៊ី តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង សិង្ហបុរី និង​អា​រ៉ា​ប៊ី​សា​អូឌីត។ ចំណែក​សាធារណរដ្ឋ​កូរ៉េខាងត្បូង ជ្រើសរើស​តាមរយៈ​រាជរដ្ឋាភិបាល មិនមែន​តាម​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទេ។ បច្ចុប្បន្ន​កម្ពុជា​មាន​ពលករ​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ប្រមាណ​ជាង ១ លាន ៣ សែន​នាក់ ដោយ​ក្នុង ១ ឆ្នាំៗ បាន​ផ្ញើ​ថវិកា​មក​ក្រុម​គ្រួសារ​វិញ​ប្រមាណ​ជិត ៣ ពាន់​លាន​ដុល្លារ បាន​ជួយ​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ​កាន់តែ​ប្រសើរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម