Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ផ្ដល់​កញ្ចប់លើក​ទឹកចិត្ត​ពិសេស​​ ជំរុញ​ការ​វិនិយោគ​នៅ​តំបន់​ភាគ​ឦសាន

បានផុស

នៅ

​នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​​ប្រគល់ភារកិច្ច​ដល់​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឲ្យ​រៀបចំ​កញ្ចប់​លើក​ទឹកចិត្ត​ដើម្បី​ជំរុញ​ការ​វិនិយោគ​នៅ​តំបន់​ខេត្ត​ភាគ​ឦសាន។

ថ្លែងការណ៍​បង្ហាញ​អំពី​សមិទ្ធផល​រយៈពេល ១ ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៅ​យប់ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ២០២៤ សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានណែនាំ​ឲ្យ​រៀបចំ​​ធ្វើ​កិច្ចការ​នេះ​ឲ្យ​ចប់​សព្វ​គ្រប់​នៅ​ចុង​ឆ្នាំ ២០២៤ ​និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​បាន​លើក​ពី​គោលនយោបាយ​លើក​ទឹកចិត្ត​នេះ ​ផ្តោត​ពិសេស​លើ​​អ្នក​វិនិយោគ​ក្នុង​ស្រុក​ឲ្យ​ទៅ​អភិវឌ្ឍ​នៅ​តំបន់​ខេត្ត​​នៅ​ភាគ​ឦសាន​។

សម្តេច​បាន​បញ្ជាក់​ថា ការ​ដាក់​ចេញ​គោលនយោបាយ​នេះ ដើម្បី​​ឆ្លើយតប​ទៅ​កង្វល់​របស់​ប្រជាពលរដ្ឋ លើ​ការ​ការពារ​បូរណភាព​ទឹកដី​ដែល​ផ្ដោត​សំខាន់​លើ​ខេត្ត​ចំនួន ៤ នៅ​ភាគ​ឦសាន​។

សម្តេច​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ​ ខ្លាច​ប្រទេស​បាត់បង់​អធិបតេយ្យភាព គ្មាន​ពលរដ្ឋ​រស់នៅ​ គ្មាន​ការ​អភិវឌ្ឍ ខ្លាច​គ្មាន​ការ​តភ្ជាប់ ដែល​ទុក​ឱកាស​ប្រទេស​ផ្សេង​ត្រួតត្រា។

គោលនយោបាយ​នេះ​ពាក់ព័ន្ធ​ការ​លើក​ទឹកចិត្ត​ការ​វិនិយោគ​នៅ​ខេត្ត​នៅ​តំបន់​ឦសាន​ ដើម្បី​ជំរុញ​កំណើន​ប្រជាជន និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន ធានា​បាន​ភាព​ម្ចាស់​ការ​របស់កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ ជាមួយ​ការ​ធានា​បានសុខសន្តិភាព​ និង​ការមិន​​បែកបាក់ជាតិ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី​​ស្នើ​ពលរដ្ឋ​គ្រប់​និន្នាការ​ជឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ ដែលសម្តេច​បាន​អះអាង​ថា​​​បុព្វហេតុ​បម្រើ​ជាតិ​និង​ប្រជាជន ជា​គោលដៅ​ធំ​បំផុត​របស់​រដ្ឋាភិបាល។ ប្រមុខ​រដ្ឋាភិបាល​ក៏​លើកឡើង​ដែរ​ថា គ្មាន​អ្នកណា​ស្រលាញ់​ខ្មែរ​ជាង​ខ្មែរនោះ​ទេ។ សម្តេចបានប្រកាស​​នឹង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​មិនថា​នៅ​ខេត្ត​ទាំង ៤ នៅ​ភាគ​ឦសាន ធ្វើ​យ៉ាងណា​អភិវឌ្ឍ​​ជីវភាព​របស់​ពលរដ្ឋ​ឲ្យ​កាន់​តែ​រីកចម្រើន ដើម្បី​ឈាន​សម្រេច​គោលដៅ​ក្លាយ​ជា​ប្រទេស​អ្នក​មាន​នៅ​ឆ្នាំ ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ វិនាទី មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤៥ វិនាទី មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

Breno Caetano
កីឡា២ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៣ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម