Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡងសញ្ញាបត្រឌីប្លូម ជាង ២០ ម៉ឺននាក់ មណ្ឌលភ្នំពេញច្រើនជាងគេ

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២៣ សីហា នេះ​ថា ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ ឬ ឌីប្លូម ឆ្នាំនេះ​នឹង​ប្រព្រឹត្តិ​នា​ថ្ងៃ​ទី ២ ខែ​កញ្ញា​ ឆ្នាំ​ ២០២៤​ ដោយមាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន​ ២០១ ៧១២​ នាក់​ ស្រី ​១០៧ ៨០៦ នាក់ ចែក​ជា​ ២ ០៩៦​ មណ្ឌល​ ទាំង​រដ្ឋ និង ឯកជន។

លោកស្រី​បាន​បន្តថា ​ក្នុងចំណោម​បេក្ខជន​សរុប​ជាង ​២០ ​ម៉ឺន​នាក់ ​ក្នុងនោះ​មាន​បេក្ខជន​មកពី​គ្រឹះស្ថាន​ឯកជន​មាន​ចំនួន ​១៦ ៨៤៧ ​នាក់ ​ស្រី​ ៨ ៥៥៥​ នាក់​ ដែលមាន​មណ្ឌល​ប្រឡង​ចំនួន ៣១៨ មណ្ឌល។

ជាមួយគ្នានេះ ក៏មាន​បេក្ខជនស្វៃរិន ​និង​បំពេញ​វិជ្ជា​ចំនួន​ ៩០២ ​នាក់ ​បេក្ខជន​គ​ថ្លង់​ ២៩ ​នាក់ ​ស្រី ១៦ នាក់​ និង​បេក្ខជន​ពិការ​ភ្នែក​ ១៣​ នាក់ ​ស្រី ៦ នាក់ ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​កត់សម្គាល់​ថា ​ក្នុងចំណោម​បេក្ខជន​ខាងលើ​នៅ​មណ្ឌល​ភ្នំពេញ​មាន​បេក្ខជន​ប្រឡង​ច្រើនជាងគេ​ចំនួន ​២៨ ១៤៩ ​នាក់ ​ស្រី​ ១៤ ២៧១ ​នាក់​ មាន​មណ្ឌល​ចំនួន​ ២៦២​ មណ្ឌល ​ក្នុងនោះ​រដ្ឋ​មាន ​៦៨ ​មណ្ឌល​ និង​ឯកជន​មាន​ ១៩៤ ​មណ្ឌល។ បន្ទាប់មក​ខេត្តកណ្តាល​មាន​បេក្ខជន ១៧ ៣៩៨ នាក់ ស្រី ៩ ១៦២ នាក់ មាន ១៤៥ មណ្ឌល ​ក្នុង​នោះ​រដ្ឋ​មាន​ ១៣៩ ​មណ្ឌល និង​ឯកជន​មាន ៦ មណ្ឌល។

លោកស្រី​បាន​បន្តទៀតថា ​ឆ្នាំនេះ​ ក្រសួង​អប់រំ​ នៅតែ​បន្ត​ប្រគល់​សិទ្ធិ​អំណាច និង​ការ​ទទួលខុសត្រូវ​ទាំងស្រុង​ជូន​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ ​រៀបចំ​ការប្រឡង​ចាប់​តាំងពី​ការរៀបចំ​វិញ្ញាសា​ដំណើរការ​សំណេរ កំណែ ស្រង់​បូក​ពិន្ទុ​ និង​ប្រកាស​លទ្ធផល​នៅតាម​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ។ ក្រសួង​អប់រំ​ បាន​ណែនាំ​ដល់​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ ​ត្រូវ​ប្រើប្រាស់​បុគ្គលិក​អប់រំ​នៅ​ក្នុង​គ្រឹះស្ថាន​មធ្យមសិក្សា​របស់ខ្លួន​ធ្វើជា​មេ​ប្រយោគ​ប្រឡង។ មន្ទីរអប់រំ យុវជន​និង​កីឡា​ មាន​ភារកិច្ច​បញ្ជូន​មន្ត្រី​ជំនាញ​ ដើម្បី​ត្រួតពិនិត្យ​តាម​មណ្ឌល​ប្រឡង​មួយចំនួន ក្នុងករណី​ចាំបាច់​ដោយ​ប្រើប្រាស់​ថវិកា​កម្មវិធី​របស់​អង្គភាព​ និង​មាន​ភារកិច្ច​ចេញ​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ​ជូន​ដល់​បេក្ខជន​ទាំងអស់​ដែល​ប្រឡង​ជាប់។

អ្នកនាំពាក្យ​អប់រំ​ បាន​ជំរុញ​សិស្ស​ត្រៀម​ប្រឡង​ឌីប្លូម​ ត្រូវខិតខំ​រៀនសូត្រ​ និង​ថែរក្សា​សុខភាព​ឱ្យ​បានល្អ​ ដើម្បី​ឈានឆ្ពោះ​ទៅរក​ភាពជោគជ័យ​នៅ​ថ្ងៃ​ប្រឡង​ខាងមុខនេះ។

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នឹង​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬ ឌីប្លូម នៅ​ថ្ងៃទី ២ ខែ​កញ្ញា​ និង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​ ៩​ ខែកញ្ញា ​ឆ្នាំ ​២០២៤​ ខណៈ​ឆ្នាំមុន ​ក្រសួង​រៀបចំ​ប្រឡង​នៅ​ថ្ងៃទី​ ២ ​ខែតុលា​ និង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​ ៩ ខែ​តុលា ​ឆ្នាំ ២០២៣៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣២ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥២ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម