Connect with us

ព័ត៌មានជាតិ

តើការប្រឌិតព័ត៌មាន និងការញុះញង់ អាចចាត់ទុកថា ជាការបញ្ចេញមតិដែរ ឬទេ?

បានផុស

នៅ

នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋមានសិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែ ត្រូវប្រាកដថា ការប្រើសិទ្ធិនេះ មិនប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ទំនៀមទម្លាប់ល្អរបស់សង្គម សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។ ដូច្នេះហើយ តើការប្រឌិតព័ត៌មាន និងការញុះញង់ អាចចាត់ទុកថា ជាការបញ្ចេញមតិដែរ ឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិទ្ធិសេរីភាពខាងបញ្ចេញមតិ ត្រូវបានកំណត់ក្រោមសន្ធិសញ្ញាអន្តរជាតិស្តីអំពីសិទ្ធមនុស្ស ដែលប្រទេសកម្ពុជាបានទទួលយក និងបានដាក់បញ្ចូលទៅក្នុងច្បាប់ជាតិ រាប់ទាំងសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ជាដើម។ មាត្រា១៩ នៃUDHR បានកំណត់ថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ។ សិទ្ធិនេះ រាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា ដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ។

ចំណែក មាត្រា១៩ នៃICCPR បានចែងថា ជនគ្រប់រូប មានសិទ្ធិសម្តែងក្តីកង្វល់ និងសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះ ត្រូវរាប់បញ្ចូលទាំងសេរីភាពស្រាវជ្រាវព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ព តាមទម្រង់សិល្បៈក្តី ឬក៏ដោយមធ្យបាយដទៃទៀតក្តី តាមការជ្រើសរើសរបស់ខ្លួន។ ការប្រើប្រាស់សិទ្ធិនេះដែរ តម្រូវឱ្យមានករណីកិច្ច និងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះ អាចមានការរិតត្បិតមួយចំនួន ដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងចាំបាច់ ដើម្បីគោរពសិទ្ធិ និងកិត្តិយសរបស់អ្នកដ៏ទៃ ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។

ដោយឡែក ពាក់ព័ន្ធទៅនឹងទិដ្ឋភាពច្បាប់ ដែលកំណត់នៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៤៩៤ វិញ គឺថា ការញុះញង់ ដែលសម្តែងចេញតាមរយៈសម្តី សំណេរ ឬគំនូរ ហើយផ្សព្វផ្សាយគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។ តាមមាត្រា៤៩៧ នៃក្រមព្រហ្មទណ្ឌ អំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារត័ត៌មាន បទល្មើសដែលមានចែងក្នុងផ្នែកនេះ ស្ថិតនៅក្រោមបទប្បញ្ញាត្តិ នៃច្បាប់ស្តីពីរបបសារព័ត៌មាន។

ផ្អែកតាមច្បាប់ស្តីពី របបសារព័ត៌មាន មាត្រា១០ គ្រប់ការពោលអះអាង ឬការទម្លាក់កំហុស ដែលអ្នកសារព័ត៌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិត ក្នុងគោលបំណងបំផ្លាញបុគ្គលសាធារណៈនោះ គឺជាការមួលបង្កាច់ដែលច្បាប់ហាមឃាត់។ មាត្រា១១ នៃច្បាប់ដដែល បានចែងថា សារព័ត៌មានទាំងអស់ មិនត្រូវបោះពុម្ពផ្សាយនូវអ្វីដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដោយញុះញង់ដោយផ្ទាល់ឱ្យមនុស្សម្នាក់ ឬច្រើនអ្នកប្រព្រឹត្តអំពើហិង្សារ។ រីឯមាត្រា១២ នៃច្បាប់នេះ មិនត្រូវបោះពុម្ពផ្សាយ ឬផ្សាយបន្តនូវព័ត៌មានដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយឡើយ៕

អត្ថបទ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ៥ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

សន្តិសុខសង្គម១០ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម