Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ព្រែកលៀប ស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែ ប្រវែងជិត ២០០ ម៉ែត្រ

បានផុស

នៅ

ដោយ​មើល​ឃើញ​ថា ផ្លូវលំ​មួយ​ខ្សែ​មាន​ការ​ទ្រុឌទ្រោម​ពិបាក​ធ្វើ​ដំណើរ ក៏ដូចជា​ប្រកប​របរ​ផ្សេងៗ អាជ្ញាធរ ក៏បាន​ចុះ​សិក្សា និង​ស្ថាបនា​ជា​ផ្លូវ​បេតុង​អា​មេ​ឆ្អឹង​ដែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ២៣ ខែ​សីហា ឆ្នាំ ២០២៤ នេះ លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប បាន​ដឹកនាំ​ក្រុម​ការងារ ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​ចាក់​បេតុង​អា​មេ​មួយ​ខ្សែ​ស្ថិត​ក្នុង​ភូមិ​ព្រែកលៀប សង្កាត់​ពក​រែក​លៀប ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ។

លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប បាន​ឱ្យ​ដឹង​ថា ការ​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ខាង​លើ​នេះ ប្រើប្រាស់​ថវិកា​គម្រោង​មូលនិធិ​សង្កាត់​ប្រចាំ​ឆ្នាំ ២០២៤។ ផ្លូវ​នេះ មាន​ប្រវែង​បណ្ដោយ ១៩០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និង កម្រាស់ ០,១៥ ម៉ែត្រ។

ជាមួយ​នេះ​ដែរ អាជ្ញាធរ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ថែរក្សា ថែទាំ​ផ្លូវ​ខាង​លើ ឱ្យ​ល្អ និង​វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យ​ត្រឹមត្រូវ ជៀសវាង​ធ្លាក់​ចូល​មាត់​លូ បង្ក​ការ​កកស្ទះ​ចរន្ត​ទឹក អាច​នឹង​ដក់​មក​លើ​ផ្លូវ​ងាយ​រង​ការ​ខូចខាត​ផ្លូវ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៨ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៩ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម