ព័ត៌មានជាតិ
រាជរដ្ឋាភិបាល អនុញ្ញាតឱ្យបន្តផ្ដល់សេវាធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅកូរ៉េ ដល់ដើមខែវិច្ឆិកា
រាជរដ្ឋាភិបាល អនុញ្ញាតឱ្យបន្តផ្ដល់សេវាស្នើសុំលិខិតឆ្លងដែនថ្មីជូនប្រជាពលរដ្ឋនៅកូរ៉េខាងត្បូង សម្រាប់វគ្គ៣ រហូតដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយការផ្តល់សម្រាប់វគ្គ២ នឹងត្រូវបញ្ចប់នៅថ្ងៃទី២៦ ខែសីហា នាចុងសប្ដាហ៍នេះ។ នេះបើតាមការថ្លែងឱ្យដឹងដោយលោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង។

តាមរយៈឃ្លីបវីដេអូ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោកស្រី ជ្រឹង បុទុមរង្សី បានឱ្យដឹងថា ដោយពិនិត្យឃើញថា ប្រជាពលរដ្ឋខ្មែរមួយចំនួនមិនទាន់បានមកដាក់ពាក្យស្នើសុំនៅឡើយ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឱ្យស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង និងក្រុមការងារក្រសួងមហាផ្ទៃ បន្តនីតិវិធីស្នើសុំលិខិតឆ្លងដែនសម្រាប់វគ្គ៣ ដល់ប្រជាពលរដ្ឋបន្តទៀត។ បើតាមលោកស្រីឯកអគ្គរាជទូត គឺវគ្គទី៣នេះ នឹងចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោកស្រីឯកអគ្គរាជទូត បានទទូចដល់ប្រជាពលរដ្ឋខ្មែរឱ្យរួសរាន់មកដាក់ពាក្យស្នើសុំលិខិតឆ្លងដែនធម្មតាថ្មីឱ្យបានគ្រប់ៗគ្នា ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ខ្លួន។

ជាការកត់សម្គាល់ កន្លងមក ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតឱ្យក្រសួង-ស្ថាប័ន ក៏ដូចជាភាគីពាក់ព័ន្ធ រៀបចំទីតាំងធ្វើលិខិតឆ្លងដែននៅក្រៅប្រទេសតែម្ដង ដោយចាប់ផ្ដើមពីប្រទេសកូរ៉េមុនគេ ដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេសមានការលំបាកធ្វើដំណើរមកកម្ពុជាក្នុងការធ្វើលិខិតឆ្លងដែន ដែលបានចាប់ដំណើរការ ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពលករ និងនិស្សិតកម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូង កន្លងមក សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសពន្យារការធ្វើលិខិតឆ្លងដែននេះ សម្រាប់វគ្គទី២ ចាប់ផ្ដើមថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដែលនឹងត្រូវផុតកាលកំណត់ចុងសប្ដាហ៍នេះតែម្ដង។ ក៏ប៉ុន្តែ ដោយមានសំណើ និងពិនិត្យឃើញថា នៅមានប្រជាពលរដ្ឋ និស្សិត ពិសេសពលករមួយចំនួនមិនបានស្នើធ្វើលិខិតឆ្លងដែនថ្មីនេះ សម្ដេចធិបតី បានអនុញ្ញាតឱ្យស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ពន្យារពេលបន្ថែមទៀត ដែលជាវគ្គទី៣ រហូតដល់ដើម ខែវិច្ឆិកា ឆ្នាំ២០២៤។

បើតាមលោកស្រីឯកអគ្គរាជទូត គិតមកដល់ពេលនេះ ស្ថានទូតទទួលបានពាក្យស្នើសុំខ្ទង់ ៤ ៣៦៥ពាក្យហើយ ខណៈស្ថានទូត ក៏បានផ្ដល់នូវលិខិតឆ្លងដែនទៅកាន់ប្រជាពលរដ្ឋជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ