Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ព្យាករថា នឹងកើនដល់រង្វង់ ៦%

បានផុស

នៅ

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃ២៣ ខែសីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ត្រូវបានព្យាករថា នឹងកើនដល់ក្នុងរង្វង់ ៦%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺក្នុងវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលសម្រេចបានកំណើន ៥% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថា នឹងកើនដល់ក្នុងរង្វង់ ៦% ក្នុងឆ្នាំ២០២៤នេះ។

ចំណែក ពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ធំៗ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវបានសាងសង់រួចរាល់ជាបន្តបន្ទាប់ ដូចជា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុបំណងកំពត ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ ដូចជា ព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជាដើម។

សម្តេចធិបតី សង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះសបញ្ជាក់ថា រាជរដ្ឋាភិបាលដើរលើគន្លងដ៏វិជ្ជមាន។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះមន្ត្រី អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបានបំពេញភារកិច្ចបានយ៉ាងល្អ ដើម្បីបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការសម្រេចបានសមិទ្ធផលធំធេងសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ ទោះជាយ៉ាងនេះក្តី ប្រមុខរាជរដ្ឋាភិបាល បានគូសរំលេចថា រដ្ឋាភិបាលនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញនាពេលខាងមុខ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៤២ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៤៣ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៤៩ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម