Connect with us

ព័ត៌មានជាតិ

ប្រធាន​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា ចែករំលែក​បទពិសោធ​ន៍ «​តួនាទី និង​ភារកិច្ច​របស់​រដ្ឋសភា​» ដល់​សាស្ត្រាចារ្យ​លោកគ្រូ​-​អ្នកគ្រូ និង​និស្សិត​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ជាង​៣០០០​នាក់

បានផុស

នៅ

ដោយ​បាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២៤ លោកជំទាវ និ​ន សា​ផុន តំណាងរាស្ត្រ​មណ្ឌល ខេត្តតាកែវ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (​គណៈកម្មការ​ទី​៩) នៃ​រដ្ឋសភា បាន​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស​ចែករំលែក​បទ ពិសោធន៍​ស្តីពី “​តួនាទី និង​ភារកិច្ច​របស់​រដ្ឋសភា​” ជូន​ដល់​សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ និង​និស្សិត សរុប​ចំនួន ៣,២០៦​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​នេះ​រៀបចំឡើង​ដោយ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ នៅ​ទី​តាំងទី​២ (​ស្ពាន​អាកាស​ចោមចៅ​) ដែលមាន អ្នកចូលរួម​ផ្ទាល់​ជាង ២,០០០​នាក់ និង​ចូលរួម​តាម​ប្រព័ន្ធ​និម្មិត (Zoom) នៅ​ទី​តាំងទី​១ (​ទួលស្លែង​) ជាង ១,០០០​នាក់​។ កម្មវិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា និង​ថ្នាក់ដឹកនាំ ប៊ែ​ល​ធី គ្រុប ផងដែរ។

លោក លី ណា​វុ​ឌ្ឍ សកលវិទ្យាធិការ​សកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ថា បច្ចុប្បន្ន​សាកលវិទ្យាល័យ​មាន ២​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាននឹងកំពុង​បណ្តុះបណ្តាល​លើ​កម្មវិធីសិក្សា ៥​កម្រិត​ធំៗ ១-​ថ្នាក់​បំប៉ន​ភាសា​អង់គ្លេស​និង​កុំព្យូទ័រ ២-​ថ្នាក់​បរិញ្ញាបត្ររង ៣-​ថ្នាក់​បរិញ្ញាបត្រ ៤-​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង ៥-​ថ្នាក់បណ្ឌិត ដោយ​សិក្សា​តាម​កម្មវិធីសិក្សា​ជា​ភាសាជាតិ (National Program) បង្រៀន​ជា​ពីរ​ភាសា​៖ ខ្មែរ រួម​ជាមួយ អង់គ្លេស និង​កម្មវិធីសិក្សា​អន្តរជាតិ (International Program) បង្រៀន​ជា​ភាសា​អង់គ្លេស​១០០% និង​មាន ១៣​មហាវិទ្យាល័យ (៤៥​ជំនាញ​)​។

ទន្ទឹម​គ្នា​នេះ សាកលវិទ្យាល័យ​ក៏បាន​បញ្ចូល​កម្មវិធី​ចែក​រំលែក​បទពិសោធន៍​ទៅ​ក្នុង​កម្មវិធីសិក្សា​របស់​និស្សិត នៅ​រៀងរាល់​ឆមាស​នៅ​គ្រប់​មហាវិទ្យាល័យ ដោយបាន​អញ្ជើញ​ថ្នាក់ដឹកនាំ និង​ឥស្សរ​ជនជាតិ​-​អន្តរជាតិ​មកពី​គ្រប់​ស្ថាប័ន​ជា វាគ្មិន​កិត្តិយស​ចែករំលែក​បទពិសោធន៍​ដល់​និស្សិត​ឱ្យមាន​ឱកាស​បាន​សិក្សា​រៀន​សូត្រ​បន្ថែម បង្កើន​ចំណេះដឹង ជំនាញ សមត្ថភាព ពង្រឹង​វិន័យ និង​វិជ្ជាជីវៈ ស្របតាម​បាវចនា​របស់​ប៊ែ​ល​ធី​គឺ “​គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌​”​។

ក្នុង​ឱកាស​នោះ លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ថាបនិក និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប បាន​មានប្រសាសន៍​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ប្រធានរដ្ឋសភា ដែល​បានអនុញ្ញាត​ជូន លោកជំទាវ និ​ន សា​ផុន ផ្តល់​កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម​អញ្ជើញ​ជា​វាគ្មិន ចែករំលែក​បទពិសោធ​ន៍​ការងារ ការដឹកនាំ និង​ចំណេះដឹង​ល្អៗ​ពាក់ព័ន្ធ​នឹង​តួនាទី និង​ភារកិច្ច​របស់​រដ្ឋសភា ដែលជា​ស្ថាប័ន កំពូល​របស់​ជាតិ ជូន​ដល់ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ និង​និស្សិត​ប៊ែ​ល​ធី​។

លោក​បណ្ឌិត ក៏បាន​គោរព ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា ដែល​បាន​ចំណាយ ពេលវេលា​ដ៏​មានតម្លៃ និង​មមាញឹក​ផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ព្រមទាំង​បាន​ផ្តាំផ្ញើ​អង្គសិក្ខាសាលា ទាំងអស់ ត្រូវ​ត្រងត្រាប់​ស្តាប់​ដោយ​យកចិត្តទុកដាក់ និង​កត់ត្រា​នូវ​បទពិសោធន៍ និង​ចំណេះដឹង​ល្អៗ សម្រាប់​ទុក​ប្រើប្រាស់ ជា​ទុន ដើម្បី​អភិវឌ្ឍ​សមត្ថភាព​តទៅ​អនាគត​។​

​ក្នុងឱកាស​ដ៏​ឧត្តុង្គឧត្តម​នោះ លោកជំទាវ និ​ន សា​ផុន ប្រធាន​គណៈអធិបតី និង​ជា​វាគ្មិន​កិត្តិយស​បាន អញ្ជើញ​ចែករំលែក​បទពិសោធន៍​ដ៏​មានតម្លៃ ជូន​ដល់ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ និង​និស្សិត ដោយ​ផ្តោត សំខាន់​លើ តួនាទី​និង​ភារកិច្ច​របស់​រដ្ឋសភា រចនាសម្ព័ន្ធ​ដឹកនាំ​រដ្ឋសភា នីតិវិធី​ពិនិត្យ​និង​ការអនុម័ត​សេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ តួនាទី​ស្នូល​សំខាន់ៗ​ទាំងបី​របស់​គណៈកម្មកា​រ​ជំនាញ​នៃ​រដ្ឋសភា ជាអាទិ៍ តួនាទី​នីតិកម្ម តួនាទី​តាមដាន ការអនុវត្ត​ច្បាប់ និង តួនាទី​ភាពជា​តំណាង​។ ដោយឡែក ការទូត​សភា​ក៏​ជា​ការងារ​សំខាន់​មួយ​របស់​រដ្ឋសភា​នៅក្នុង​ការ នាំនូវ​ផលប្រយោជន៍​រួម​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​បន្ថែម​លើ​តួនាទី​ស្នូល​ទាំងបី តាមរយៈ​ការចូល​ជា​សមាជិក​វេទិកា អន្តរ​សភា​សំខាន់ៗ ព្រមទាំង​បាន​បង្កើត​ក្រុម​មិត្តភាព​រដ្ឋសភា ជាមួយ​រដ្ឋសភា​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់ និង​ពិភពលោក បាន​ចំនួន​ជាច្រើន​ប្រទេស​ថែមទៀត​។ លោកជំទាវ​ប្រធាន ក៏បាន​រម្លឹក​ជូន​អំពី​ប្រវត្តិ​រដ្ឋសភា​តាម​សម័យកាល​នីមួយៗ និង​ព្រឹត្តិការណ៍​សំខាន់ៗ ជាពិសេស​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ចងចាំ និង​ដឹងគុណ​ដល់​វីរៈភាព​ឥស្សរជន ខ្មែរ​គឺ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​ដែល​បាន​តស៊ូ​និង​លះបង់​ខ្ពស់បំផុត ដើម្បី​រំដោះប្រទេស ស្វែងរក​សុខសន្តិភាព ហើយ​បន្ត​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​ជឿនលឿន​ដូច​សព្វថ្ងៃនេះ​។​

​ជាទី​បញ្ចប់ លោកជំទាវ​ប្រធាន បានផ្តល់​កិត្តិយស​អញ្ជើញ​ថតរូប​អនុស្សាវរីយ៍ ជាមួយ​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ និង​និស្សិត ដែល​បាន​អញ្ជើញ​ចូលរួម​នាពេលនោះ ក្រោម​បរិ​យាស​រីករាយ និង​ស្និទ្ធស្នាល​យ៉ាង​ក្រៃលែង​៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម