Connect with us

ព័ត៌មានជាតិ

ក្រសួង​ព័ត៌មាន បោះពុម្ព​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ២០,០០០​ច្បាប់ សម្រាប់​ចែក​ជូន​អ្នកសារព័ត៌មាន​ដោយ​ឥតគិតថ្លៃ

បានផុស

នៅ

​ភ្នំពេញ ៖ ក្រោយពី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២៤ ថ្មីៗ​នេះ បន្ទាប់ពី​បាន​ចំណាយ​ពេល​តាក់តែង​ចងក្រង​ជាង​៤​ខែ​, ក្រសួង​ព័ត៌មាន បាន​បោះពុម្ព​ធម្មនុញ្ញ​វិជ្ជាជីវៈ សារព័ត៌មាន​ចំនួន ២០,០០០​ច្បាប់ សម្រាប់​ចែក​ជូន​អ្នកសារព័ត៌មាន យកទៅ​អាន​និង​អនុវត្ត ក្នុង​គោលបំណង​តម្រង់​ទិស​អ្នកសារព័ត៌មាន​កុំឱ្យ​ដើរ​ហួស​ដែន​កំណត់​នៃ​ច្បាប់ និង​សិទ្ធិ​ដែល​ខ្លួន​មាន និង​ដើម្បី​លើកកម្ពស់​តម្លៃ​វិជ្ជាជីវៈ​សារព័ត៌មាន​។ ក្រសួង​ព័ត៌មាន​នឹង​ចែកជូន​កូនសៀវភៅ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ​ដល់​អ្នកសារព័ត៌មាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដោយ​ឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រោម​ឱវាទ​បូកសរុប​ការងារ​ដឹកនាំ​ក្រសួង​ព័ត៌មាន​រយៈពេល ១​ឆ្នាំ​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​, លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​លើកឡើងថា ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុ​ជា​ដែល​ជា​សមិទ្ធផល​មួយ​ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​សម្រេច​បាន​ដោយ​ក្រសួង​ព័ត៌មាន​ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ នឹង​ជួយ​លើកកម្ពស់​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន អ្នកធ្វើ​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​។ នេះ​ជា​លើក​ទី​១ ដែល​កម្ពុ​ជាមាន​ធម្មនុញ្ញ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកសារព័ត៌មាន ដើម្បី​អ្នកសារព័ត៌មាន និង​សម្រាប់​អ្នកសារព័ត៌មាន​។

លោក នេត្រ ភក្ត្រា បាន​បន្ត​ថា «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុ​ជា​» នេះ មិនមែនជា​ក្រមសីលធម៌​ធម្មតា​នោះទេ ប៉ុន្តែ វា​ជា​មូលដ្ឋានគ្រឹះ​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​សមាគម និង​អង្គភាព​សារព័ត៌មាន​អាច​យក​ជា​មូលដ្ឋាន​ក្នុងការ​ពង្រីក​និង​បង្កើតជា​ក្រមសីលធម៌​សម្រាប់​ការអនុវត្ត​សម្រាប់​សមាគម អង្គភាព​សារព័ត៌មាន​របស់ខ្លួន​។ ចំណុច​នេះ​ជា​មូលដ្ឋាន​រួម​ដែល​មិនអាច​នរណាម្នាក់​បកស្រាយ​ផ្សេង​ពីគ្នា​បាន​នោះ​ទេ ប៉ុន្តែ​ត្រូវ​ឈរ​នៅលើ​មូលដ្ឋាន​គោលការណ៍​រួម​តែមួយ​។

ដំណើរការ​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ការ​បើក​ទូលាយ​និង​បរិ​យាប​ន្ន ចាប់​ផ្តើម​តាំងពី​ខែមេសា ឆ្នាំ​២០២៤​មក ដោយមាន​ការចូលរួម​យ៉ាងច្រើន​ពី​អ្នកសារព័ត៌មាន អង្គភាព​សារព័ត៌មាន សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា និង​អង្គការ​ដៃគូ ក្នុងការ​ពិភាក្សា ការផ្លាស់ប្តូរ​យោបល់ ការ​លើក​ឡើងជា​សំណូមពរ យ៉ាង​ទូលំទូលាយ ព្រមទាំង​បាន​ផ្តល់នូវ​ធាតុ​ចូល​សម្រាប់​ការរៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ឡើង ក្នុង​គោលបំណង​រួមគ្នា​រៀបចំ​សណ្តាប់ធ្នាប់ និង​លើកកម្ពស់​គុណ​តម្លៃ​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា​។

មាន​វិសាលភាព​អនុវត្ត​ចំពោះ​អ្នកអនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ ជា​មូលដ្ឋានគ្រឹះ​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុ​ជា សម្រាប់​អង្គភាព​សារព័ត៌មាន សមាគម​សារព័ត៌មាន អ្នកធ្វើ​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ និង​អង្គភាព​ផ្សេងៗ​ទៀត​។

​ក្រោយពី​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ត្រូវ​បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​ដោយ​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​, សមាគម​សារព័ត៌មាន​ជា​ច្រើ​បានបង្ហាញ​ពី​ការគាំទ្រ​ដោយ​បាន​លើកឡើងថា មូលដ្ឋានគ្រឹះ​នៃ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ បានបង្ហាញ​នូវ​ខ្លឹមសារ​ដ៏​សំខាន់​ពាក់ព័ន្ធ​ជាមួយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​សម្រាប់​យកទៅអនុវត្ត​ក្នុង​បេសកកម្ម​ប្រកប​អាជីព​ក្នុង​វិស័យ​សារព័ត៌មាន ដើម្បី​ធ្វើ​ការចុះ​យក​ព័ត៌មាន និង​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និង​គុណភាព​។

​សូមបញ្ជាក់ថា «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុ​ជា​» បាន​ផ្តើម​រៀបចំ​ចងក្រង​កាលពី​ខែមេសា ឆ្នាំ​២០២៤ ដោយមាន​ការចូលរួម​ផ្តល់​មតិយោបល់​ពី​អ្នកសារព័ត៌មាន អង្គភាព​សារព័ត៌មាន សមាគម​អ្នកសារព័ត៌មាន អង្គការ UNESCO និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​។ «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុ​ជា​» នេះ មាន​កម្រាស់ ១៤​ទំព័រ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុ​ជា​បែង​ចែកជា ៤​ជំពូក​ធំៗ និង​មាន​៧​ផ្នែក​ក្នុង​ជំពូក​ទី​២ ដែល​និយាយ​ពី​គោលការណ៍​គ្រឹះ​ជា​មូលដ្ឋាន​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ការផ្សព្វផ្សាយ​ព័ត៌មាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

Sokha Hotels

ព័ត៌មានពេញនិយម