ព័ត៌មានជាតិ
លោក ប៉ែន បូណា ចាត់ទុក«ទណ្ឌិត សម រង្ស៊ី»ថា ជាមនុស្សមានមាត់ចេះតែនិយាយ តែបិទខួរ បិទភ្នែក និងបិទត្រចៀក
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃសុក្រ នេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញមុខមនុស្សដែលមានមាត់ចេះតែនិយាយ ដោយបិទខួរក្បាល បិទភ្នែក និងបិទត្រចៀក។ មនុស្សដែលលោក ប៉ែន បូណា ចង់សំដៅដល់នេះ គឺលោក សម រង្ស៊ី ដែលជាទណ្ឌិតកំពុងរស់នៅប្រទេសបារាំង។
លោក ប៉ែន បូណា បង្ហោះសារបែបនេះ បន្ទាប់ពីទណ្ឌិតរស់នៅលើដីបរទេសរូបនេះ បានបង្ហោះសារចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាខ្ជីលុយចិនដើម្បីជីកព្រែកហ្វូណនតេជោ និងពឹងពាក់វៀតណាមដើម្បីអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី និងខេត្តមណ្ឌលគិរី។
លោក ប៉ែន បូណា បង្ហោះសារលើបណ្ដាញសង្គម នាយប់ថ្ងៃទី២៣ ខែសីហា ដោយភ្ជាប់រូបថតដែលលោក សម រង្ស៊ី បង្ហោះជាមួយខ្លឹមសារដើមថា ៖«នេះ ហើយជាមនុស្សដែលចេះតែបើកមាត់ តែបិទភ្នែក បិទត្រចៀក និងបិទខួរក្បាល»។
ជុំវិញរឿងព្រែកជីកហ្វូណនតេជោ ថ្នាក់ដឹកនាំទាំងសម្ដេចតេជោ ហ៊ុន សែន អ្នកផ្ដួចផ្ដើមគម្រោងជីកព្រែកមួយនេះ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តអនុវត្តគម្រោងព្រែកជីកប្រវត្តិសាស្ត្រមួយនេះ សុទ្ធតែបានពន្យល់ជាច្រើនដងហើយថា រាជរដ្ឋាភិបាលមិនបានខ្ចីលុយគេសូម្បីតែមួយសេនឡើយ។ គម្រោងនេះវិនិយោគតាមរូបមន្ត៖ សាងសង់-ប្រតិបត្តិការ- ផ្ទេរ ( BOT) ដែលវិស័យឯកជនជាអ្នកបោះទុនទាំងស្រុង។ ពេលសាងសង់រួចរាល់ ក្រុមហ៊ុនវិនិយោគនឹងធ្វើប្រតិបត្តិការដោយយកកម្រៃសេវាពីកប៉ាល់ដែលឆ្លងកាត់។ ដល់ពេលផុតកំណត់ ក្រុមហ៊ុននឹងផ្ទេរឱ្យរាជរដ្ឋាភិបាលគ្រប់គ្រងទាំងស្រុង។ ការវិនិយោគទៀតសោតគឺខ្មែរគ្រប់គ្រង មិនមែនបរទេសទេ។
សម្រាប់លោក ប៉ែន បូណា សូម្បីតែក្មេងដែលរៀនថ្នាក់បឋមសិក្សា ក៏យល់ដឹងជ្រៅជ្រះពីគម្រោងព្រែកជីកហ្វូណនតេជោ នេះជាងទណ្ឌិតសម រង្ស៊ី ទៅទៀត។ បើតាមលោក ប៉ែន បូណា ដដែល ការវិនិយោគលើគម្រោងព្រែកជីកហ្វូណនតេជោ របស់វិស័យឯកជន ជាការរវិនិយោគដែលចំណេញទាំងអស់គ្នា ពោល គឺក្រុមហ៊ុនក៏ចំណេញតាមរយៈប្រាក់ចំណូលពីការប្រើប្រាស់ព្រែកជីកនេះ។ អ្នកប្រើប្រាស់ព្រែកជីកក៏ចំណេញពីព្រោះពួកគេចំណាយតិចជាងមុននិងប្រើពេលក៏តិចជាងមុន។ ចំណែករាជរដ្ឋាភិបាលនឹងទទួលបានសិទ្ធិគ្រប់គ្រងទាំងស្រុងនៅពេលចប់កិច្ចសន្យាប្រតិបត្តិការ។ ក្រៅពីនេះ មានផលចំណេញជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋ ដូចជាមានទឹកសម្រាប់ធ្វើស្រែចម្ការ ចិញ្ចឹមសត្វ អេកូទេសចរណ៍ និងការបង្កើតមុខរបរផ្សេងៗជាច្រើនទៀត។ ព្រែកជីកនេះ មានផលប្រយោជន៍ធំធេងណាស់ពិសេសគឺចៀសវាងខ្ចីដង្ហើមប្រទេសដទៃដកនេះឯង។
លោក ប៉ែន បូណា អះអាងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV- DTA)ក៏មិនមែនខ្ចីដង្ហើមគេដកដែរ។ កិច្ចសហប្រតិបត្តិការណ៍បែបនេះត្រូវបានប្រទេសជាច្រើនបានធ្វើរួចហើយដើម្បីផលចំណេញទាំងអស់គ្នារវាងប្រទេសភូមិផងរបងជាមួយ។ បច្ចុប្បន្ន គ្មានប្រទេសណាមួយរស់នៅឯកោម្នាក់ឯងហើយអាចកសាងសេដ្ឋកិច្ចបានឡើយ។ ដូច្នេះហើយបានជាគ្រប់ប្រទេសទាំងអស់ស្វែងរកកិច្ចសហប្រតិបត្តិការតាមគ្រប់ទម្រង់ដែលអាចធ្វើបានទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ថ្នាក់តំបន់និងពិភពលោក។ កិច្ចសហប្រតិបត្តិការណ៍នេះទៀតសោតបានបើកច្រកឱ្យអ្នកវិនិយោគទុនធំៗមកពីប្រទេសផ្សេងចូលមកវិនិយោគផងដែរ។ នេះហើយជាការស្វែងរកផលប្រយោជន៍សម្រាប់ជាតិ។
លោក ប៉ែន បូណា បញ្ចប់សរសេរលើបណ្ដាញសង្គមដូច្នេះ៖«ដោយគ្រាន់តែបើកភ្នែកមើលឯកសារនានា បើកត្រចៀកស្តាប់ការពន្យល់ និងបើកខួរក្បាលពិចារណាតែបន្តិចក៏អាចយល់បានដោយងាយ។ ពេលយល់ហើយចាំបើកមាត់និយាយ នោះទើបពាក្យសម្តីដែលនិយាយចេញមកមានតម្លៃនិងមានប្រយោជន៍គឺមិនមែនជាសម្តីបោកក្មេងបៀមដៃបែបនេះទេ»៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក