Connect with us

ព័ត៌មានជាតិ

ខ្មែរអ៊ិស្លាម៣នាក់ ត្រូវបានបង្ក្រាបដោយសារជួញដូរសារធាតុញៀន

បានផុស

នៅ

ភ្នំពេញ៖ កម្លាំងជំនាញខណ្ឌឫស្សីកែវ បង្ក្រាបជាក់ស្ដែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលជាជនជាតិខ្មែរអ៊ិស្លាម។

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ប្រាប់អោយដឹងថា កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៨ និង ៤០នាទី កំលាំងជំនាញខណ្ឌឫស្សីកែវ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទាំង ៣នាក់ ១. ឈ្មោះ រេះ សូហ្វី ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មានទីលំនៅផ្ទះគ្មានលេខ ភូមិដើមអំពិល សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ២. ឈ្មោះ សារ៉េត រូវី ភេទ ប្រុស អាយុ៣១ ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មានទីលំនៅ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។  និងជនសង្ស័យទី៣ ឈ្មោះ លី រ៉ាហ្វីន ភេទ ប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅ ផ្ទះលេខ៦៥៧ ក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានី មុខរបរ លក់ដូរ។

វត្ថុតាងដកហូតមាន ក្រាមពណ៍សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន ១៣ កញ្ចប់ ជារបស់ជនសង្សយ័ឈ្មោះ សារ៉េត រូវី រថយន្ត ១គ្រឿង ម៉ាក វីស្តូ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2T-3073។                   

កម្លាំងជំនាញខណ្ឌឫស្សីកែវ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម