ព័ត៌មានជាតិ
រវល់តែមួយព្រឹក អាចរកចំណូលបាន ៥ ទៅ ១០ ម៉ឺនរៀល ពីរបរលក់ដូរតាមផ្សារ
ជារៀងរាល់ថ្ងៃ គេសង្កេតឃើញនៅផ្សារក្នុងក្រុងបាត់ដំបង បន្លែគ្រប់ប្រភេទត្រូវបានប្រជាកសិករនៅតាមសហគមន៍ ដឹកយកមកលក់ដល់អាជីវករបោះលក់បន្តដល់ពលរដ្ឋ។ ការលក់ដូរនេះបើគិតជាមធ្យមយ៉ាងហោចរកចំណូលបានចន្លោះពី ៣ ទៅ ៤ ម៉ឺនរៀល ក្នុងមួយព្រឹក ដោយគិតចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ១០ ឬ ១១ ថ្ងៃ។
កសិករនៅស្រុកឯកភ្នំ លោក ធី បានឲ្យដឹងថា រាល់ព្រឹកលោកតែងដឹកផ្លែននោង និងម្ទេសខ្លះឲ្យម៉ូយនៅតាមទីផ្សារក្នុងក្រុងមិនដែលខកខានទេ ហើយននោងនិងម្ទេសលោកតែងដាំលើដីលំនៅដ្ឋានជាប់គ្នារហូតមិនឲ្យដាច់ម៉ូយទេ។

“ខ្ញុំដាំអត់ចាំបាច់តាមរដូវកាលអីទេ ដើម្បីកុំឲ្យដាច់អត់មានចំណូលរាល់ថ្ងៃ តាមគិតត្រួសៗ១ថ្ងៃបានចន្លោះពី ៥ ដល់ ៨ មុឺនរៀល តែបើម្ទេសនិងននោងចេញផ្លែច្រើន ១ ព្រឹកក៏បានជិត ១០ ម៉ឺនរៀលដែរ ហើយថ្ងៃណាមិនសូវមានក៏បាន ៥ មុឺនចូលផ្ទះដែរ។ ខ្ញុំគិតថាដាំបន្លែគ្រប់ប្រភេទចូលទីផ្សារល្អខ្លាំង ហើយដល់ពេលលក់ស្រូវគឺយើងសល់ថវិការទាំងអស់”។
កសិករនៅស្រុកមោងឫស្សីគឺលោក ប៊ុន ឡឹប និង ភរិយាឈ្មោះ សួន ថាន រស់នៅក្នុង ឃុំ គា ស្រុកមោងឫស្សី បានឲ្យដឹងដែរថា អ្នកស្រីនិងប្តី យ៉ាងយូរត្រឹមម៉ោង ៥ ព្រឹកគឺដល់ផ្សារក្នុងក្រុងហើយ។ បន្លែដែលអ្នកស្រីនិងប្តីដឹកមកលក់ឲ្យម៉ូយមានដូចជា ផ្លែម្រះ ល្ហុង ននោង ស្លឹកនិងត្រួយបាស់ ដើមផ្កាប្រលឹត រំដេង ខ្ញី ខ្ជាយ រំដេង បើទូទាត់ទៅ ក្នុង ១ ព្រឹកអ្នកស្រីបានចំណូលយ៉ាងហោចក៏ចន្លោះពី ២៥ ទៅ ៣០ ម៉ឺនរៀលដែរ។
អ្នកស្រីបន្តថា “បន្លែមួយចំនួនដាំខ្លួនឯង ហើយមួយចំនួនទៀត ដើរទិញតពីអ្នកភូមិជាមួយគ្នា។ សម្រាប់របរនេះ យើងបានរស់ស្រួល ក្រៅពីសល់ពេលធ្វើស្រែ អ្នកខ្លះរករបរធំដុំ ក៏ចង់ប្រហាក់ប្រហែលនិងចំណូលខ្ញុំដែរ បើនិយាយទៅអត់អីពិបាកផង រវល់តែ១ព្រឹកយ៉ាងយូរម៉ោង ៩ ព្រឹក មកដល់ផ្ទះវិញ សល់ពេលដាំបន្លែច្រើនទៀតផង” ។
ចំណែកឯអ្នកស្រី ចាន់ថា ជាកសិកររស់នៅក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ឯណោះវិញ ក៏អាចរកចំណូលបានចន្លោះពី ៣ ទៅ ៤ ម៉ឺនរៀលដែរ ក្នុង១ថ្ងៃ តាមរយះលក់ផ្លែត្រប់ពុតញង និងមានផ្លែល្ហុងខ្លះ ម្ទេសខ្លះ គ្រាន់បានផ្គត់ផ្គង់គ្រួសាររបានយ៉ាងប្រសើរផងដែរ។
ស្ត្រីវ័យ ៦៥ ឆ្នាំរូបនេះបន្តថា “ឲ្យតែមានដីសល់នៅជិតផ្ទះ ខ្ញុំចេះតែដាំទៅ ព្រោះខ្ញុំគិតថា បន្លែគឺជាតម្រូវការរបស់មនុស្សយើងទូទៅ សម្រាប់កែច្នៃជាម្ហូប ហើយខ្ញុំក៏បានជួលគេឲ្យខួងអណ្តូងទឹក១ដែរ គឺទឹកគ្រប់គ្រាន់ គ្រាន់តែចំណាយលើថ្លៃភ្លើងខ្លះៗប៉ុណ្ណោះក្នុង១ខែៗ”។



បន្លែគ្រប់ប្រភេទ ក៏ជាប្រភពដ៏សំខាន់សម្រាប់យកទៅធ្វើជាអាហារប្រចាំថ្ងៃ ខណះការរស់នៅរបស់មនុស្សទូទៅ តម្រូវការចាំបាច់គឺអាហារប្រចាំថ្ងៃ ដែលក្នុងនោះមាន បន្លែ ត្រី សាច់។
មន្ត្រីកសិកម្មខេត្តបាត់ដំបងលើកឡើងថា ការរកចំណូលចែកបន្តគ្នានេះ បានកើតចេញពីប្រជាកសិករដែលឧស្សាហ៍ព្យាយាម ទើបធ្វើឲ្យការរស់នៅប្រចាំថ្ងៃមិនប្រឈមការខ្វះខាតជីវភាពគ្រួសារ ព្រោះការប្រកបរបរកសិកម្មនៅក្នុងស្រុកជាការល្អប្រសើរ។
ជាមួយគ្នានេះមន្ត្រីរដ្ឋបាលសាលាខេត្តក៏ធ្លាប់បានឲ្យដឹងនាពេលកន្លងទៅផងដែរថា សេដ្ឋកិច្ចខេត្តបាត់ដំបង មានកំណើនជាង ៧ ភាគរយ ក្នុងមួយឆ្នាំនៅក្នុង រយៈពេល១០ឆ្នាំចុងក្រោយនេះ។
ខណៈដែលពលរដ្ឋជិត ៧០ ភាគរយ ប្រកបរបរកសិកម្ម ហើយសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបងក៏បានជំរុញតាមរយៈការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ដោយមានច្រកទ្វារព្រំដែនចំនួន៥ សម្រាប់ការធ្វើទំនាក់ទំនង សេដ្ឋកិច្ច និង ដោះដូរពាណិជ្ជកម្មទៅវិញទៅមកផងដែរ ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងថ្លែងនៅក្នុងកិច្ចប្រជុំមួយស្តីពីគម្រោងអភិវឌ្ឍអាកាសយានដ្ឋាន ខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ថា ទំហំសេដ្ឋកិច្ចខេត្តបាត់ដំបងមានប្រមាណ ៩.៧១៣.៤១៣ លានរៀល ស្មើប្រហែល ២.៣៨៤ លានដុល្លារអាមេរិក ។
ក្នុងរយះពេល ១០ ឆ្នាំចុងក្រោយ សេដ្ឋកិច្ចខេត្តមានកំណើន ៧,៥% ក្នុង ១ឆ្នាំ និង ចំណូលជាមធ្យមសម្រាប់ម្នាក់ៗទទួលបានប្រមាណ ១.៨៧២ ដុល្លារ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?