Connect with us

ព័ត៌មានជាតិ

ចំនួនបេក្ខជនប្រឡងសញ្ញាបត្រឌីប្លូមឆ្នាំនេះមានការកើនឡើងជាង២ម៉ឺន៣ពាន់នាក់

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា នៅឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមប្រមាណជាង២០ម៉ឺននាក់បើធៀបទៅនឹងឆ្នាំមុនឃើញថា មានការកើនឡើងជាង២ម៉ឺន៣ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៤សីហានេះថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះ នឹងប្រព្រឹត្តិនាថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២៤ ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន២០១៧១២នាក់ស្រី១០៧៨០៦នាក់ ចែកជា២០៩៦មណ្ឌលទាំងរដ្ឋនិងឯកជន។ ក្នុងចំណោមបេក្ខជនសរុបជាង២០ម៉ឺននាក់ក្នុងនោះមានបេក្ខជនមកពីគ្រឹះស្ថានឯកជនមានចំនួន១៦៨៤៧នាក់ ស្រី៨៥៥៥នាក់ ដែលមានមណ្ឌលប្រឡងចំនួន៣១៨មណ្ឌល។ ជាមួយគ្នានេះដែរក៏មានបេក្ខជនស្វៃរិន និងបំពេញវិជ្ជាចំនួន៩០២នាក់បេក្ខជនគថ្លង់
២៩នាក់ស្រី១៦នាក់ និងបេក្ខជនពិការភ្នែក១៣នាក់ស្រី៦នាក់ផងដែរ។

លោកស្រីបានគត់សម្គាល់ថា ក្នុងចំណោមបេក្ខជនខាងលើនៅមណ្ឌលភ្នំពេញមានបេក្ខជនប្រឡងច្រើនជាងគេមានចំនួន២៨១៤៩នាក់ ស្រី១៤២៧១នាក់ មានមណ្ឌលចំនួនឮ២៦២មណ្ឌល ក្នុងនោះរដ្ឋមាន៦៨មណ្ឌល និងឯកជនមាន១៩៤មណ្ឌល។ បន្ទាប់មកខេត្តកណ្តាលមានបេក្ខជន១៧៣៩៨នាក់ ស្រី៩១៦២នាក់ មាន១៤៥មណ្ឌល ក្នុងនោះរដ្ឋមាន១៣៩មណ្ឌល និងឯកជនមាន៦មណ្ឌល។

លោកស្រីបានបន្តថា តួលេខនេះបើធៀបទៅនឹងប្រឡងឆ្នាំមុនឃើញថា មានការកើនឡើង២៣៥៧៨នាក់ ដោយឆ្នាំមុនមានបេក្ខជនចូលរួមប្រឡង ចំនួន ១៧៨១៣៤នាក់ ស្រី ៩៤៨០៥ នាក់ ក្នុងនោះមានបេក្ខជនស្វៃរិនមានចំនួន១០នាក់ ស្រី ៦នាក់ បេក្ខជនបំពេញវិជ្ជាមានចំនួន ៧២៨ នាក់ ស្រី ១៧៥ នាក់ បេក្ខជនគថ្លង់ចំនួន២៧ នាក់ ស្រី ៨ នាក់ និងបេក្ខជនពិការភ្នែកចំនួន ២២ នាក់ ស្រី ១០នាក់ ដោយមានមណ្ឌលប្រឡងចំនួន ១៧៤៣ មណ្ឌល ចែកជា ៨០៩០ បន្ទប់។

លោកស្រីបានបន្តទៀតថា ឆ្នាំនេះក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថាន​មធ្យមសិក្សានីមួយៗរៀបចំការប្រឡងចាប់តាំងពីការរៀបចំវិញ្ញាសាដំណើរការសំណេរ កំណែស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។ក្រសួងអប់រំបានណែនាំដល់គ្រឹះស្ថានមធ្យមសិក្សានីមួយៗត្រូវប្រើប្រាស់បុគ្គលិកអប់រំនៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡង។ មន្ទីរអប់រំយុវជននិងកីឡាមានភារកិច្ចបញ្ជូនមន្ត្រីជំនាញដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួនក្នុងករណីចាំបាច់ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាពនិងមានភារកិច្ចចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់។

អ្នកនាំពាក្យអប់រំបានជំរុញសិស្សត្រៀមប្រឡងឌីប្លូមត្រូវខិតខំរៀនសូត្រនិងថែរក្សាសុខភាពឱ្យបានល្អដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនៅថ្ងៃប្រឡងខាងមុខនេះ។ ក្រសួងអប់រំយុវជននិងកីឡានឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬឌីប្លូមនៅថ្ងៃទី២ ខែកញ្ញា និងប្រកាសលទ្ធផលនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៤ខណៈឆ្នាំមុនក្រ
សួងរៀបចំប្រឡងនៅថ្ងៃទី២ខែតុលានិងប្រកាសលទ្ធផលនៅថ្ងៃទី៩តុលាឆ្នាំ២០២៣៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម