ព័ត៌មានជាតិ
ការងារសំខាន់ គឺរួមគ្នាព្យាបាល និង ស្តារនីតិសម្បទាដល់ជនរងគ្រោះគ្រឿងញៀន
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ធូ ស៊ុន រដ្ឋលេខាធិការ បានថ្លែងនូវការអរគុណនិងសាទរចំពោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានយកចិត្តទុកដាក់គិតគូរដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសលើការងារព្យាបាល និងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រឿងញៀនហើយនេះ គឺជាការងារដ៏សំខាន់រួមគ្នា ដើម្បីជួយពួកគេបានជាសះស្បើយក្លាយជាពលរដ្ឋល្អចូលរួមចំណែកជួយសង្គមឲ្យមានការរីកចម្រើន និងមានសុវត្ថិភាព។

លោករដ្ឋលេខាធិការ ធូ ស៊ុន ថ្លែងបែបនេះក្នុងពេលទទួលអគារ សម្ភារៈ បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធក្នុង បរិវេណ មជ្ឈមណ្ឌលជាតិជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធ្វើការគ្រប់គ្រងវិញនាថ្ងៃម្សិលមិញនេះ ដែលពិធីនេះធ្វើឡើងដោយមានការចូលរួមពីលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការកសាងមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀនផងដែរ។
លោក ធូ ស៊ុន បានថ្លែងថា ក្រោយដំណើរការសាងសង់អស់រយ:ពេលជាង០៣ឆ្នាំរួចមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើពិធីប្រគល់នូវអគារ សម្ភារៈ បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធក្នុង បរិវេណមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និង ផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន ដែលមានទីតាំងនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជូនដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីធ្វើការគ្រប់គ្រងស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។


លោក ធូ ស៊ុន រដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត សប្បុរសជន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានយកចិត្តទុកដាក់គិតគូរដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសលើការងារព្យាបាល និងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រឿងញៀន ដើម្បីពួកគេបានជាសះស្បើយក្លាយជាពលរដ្ឋល្អចូលរួមចំណែកជួយសង្គមឲ្យមានការរីកចម្រើន និងមានសុវត្ថិភាព។

សូមបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគ្រោងនឹងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ប៉ុន្តែត្រូវអាក់ខានដោយសារព្រឹត្តិការណ៍ជំងឺកូវីដ-១៩ជាបន្តបន្ទាប់ ទើបតែពេលនេះបានធ្វើពិធីសម្ពោធជាផ្លូវការសម្រាប់ព្យាបាល និងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រឿងញៀនដើម្បីពួកគេបានជាសះស្បើយក្លាយជាពលរដ្ឋល្អចូលរួមចំណែកជួយសង្គមជាតិ៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង