ព័ត៌មានជាតិ
កម្មករជីករ៉ែត្បូងជាច្រើននាក់ នាំគ្នារត់គេចខ្លួនបាត់អស់បន្ទាប់ពីកម្លាំងចម្រុះជិតមកដល់
ទីតាំងជីករុករករ៉ែត្បូងមួយកន្លែង នៅក្នុងចម្ការកៅស៊ូរបស់ប្រជាពលរដ្ឋ មិនមានអាជ្ញាធរមូលដ្ឋាន ចុះមកទប់ស្កាត់និងបង្ក្រាបឡើយ។ សកម្មភាពជីករុករករ៉ែត្បូងទាំងនេះ បានធ្វើឡើងជាច្រើនឆ្នាំមកហើយដែរ គ្រប់ទីកន្លែងក្នុងស្រុកបរកែវ ខេត្តរតនគិរី។

កន្លងមក ក៏មានស្លាប់មនុស្សជាច្រើននាក់ផងដែរ មានទាំងខ្មែរ និងជនជាតិភាគតិច ដោយសារបាក់ដីនៅក្នុងរណ្តៅ ហើយអាជ្ញាធរបានលាក់បាំងជិតឈឹង។ ជាក់ស្តែងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានជាច្រើនអង្គភាពបានចុះផ្តិតយករូបភាពនៅទីតាំងជីករ៉ែត្បូងក្នុងចម្ការកៅស៊ូ ស្ថិតក្នុងភូមិ១(បរកែវចាស់) ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។ បន្ទាប់ពីសារព័ត៌មានបានចុះទៅដល់កន្លែងរណ្តៅជីករ៉ែត្បូង កម្មករទាំងនោះក៏បាននាំគ្នាប្រមូលឧបករណ៍ជីករ៉ែត្បូង យកមកលាក់ទុក ហើយក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនទៅបាត់អស់។
តាមប្រភពពីនាក់ជីករ៉ែត្បូងនៅសល់២-៣នាក់បានបញ្ជាក់ថា ពួកគាត់ជីករ៉ែត្បូងនេះបើរកបានត្បូងលក់ទៅឲ្យឈ្មោះផល ជាកុងសែត្បូងនៅក្រុងបានលុង។ ពួកគាត់បានបញ្ជាក់ទៀតថា ក្នុងមួយរណ្តៅទិញគេក្នុងតម្លៃ១០ម៉ឺនរៀល ប៉ុន្តែពួកគាត់មិនបានបញ្ជាក់ថា ទិញពីណានោះទេ។

លោក អ៊ុង ហួរ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តរតនគីរី បានឲ្យកម្ពុជាថ្មី ដឹងនៅរសៀលថ្ងៃទី២៣សីហានេះ ថា ទីតាំងជីករ៉ែត្បូងមួយកន្លែងនេះ ត្រូវបានកម្លាំងរបស់លោកធ្វើការចុះមកបង្ក្រាបហើយ នៅរសៀលថ្ងៃទី២២សីហានេះ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ការចុះបង្ក្រាបនេះ មិនបានប្រមូលឧបករណ៍ជីក និងឃាត់ខ្លួនមនុស្សនោះទេ។ ចំពោះការជីករ៉ែត្បូងនេះទៀត មិនត្រូវបានឃាត់ខ្លួន និងពិន័យប្រាក់ទៅលើម្ចាស់ទីតាំងចម្ការកៅស៊ូទេ។
លោក លាង អ៊ូ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានឲ្យកម្ពុជាថ្មី ដឹងតាមប្រព័ន្ធតេលេក្រាម នៅថ្ងៃទី២៣សីហានេះ ថា លោកបានដឹកនាំកម្លាំងចម្រុះរួមមាន មន្ត្រីរ៉ែ និងថាមពលខេត្ត កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត និងកម្លាំងនគរបាលស្រុកបរកែវផងដែរ។ រីឯ លោក អ៊ុង សុភាព ស្នងការនគរបាលខេត្ត បានឲ្យកម្ពុជាថ្មី ដឹងតាមប្រព័ន្ធតេលេក្រាមថា លោកចាត់ឲ្យកម្លាំងនគរបាលសេដ្ឋកិច្ចចុះទៅជាមួយនិងព្រះរាជអាជ្ញារងហើយ។
សូមបញ្ជាក់ផងដែរថា នៅក្នុងស្រុកបរកែវនៃខេត្តរតនគិរី ជាកន្លែងជីករុករករ៉ែត្បូងយ៉ាងអណាធិបតេយ្យ មិនមានសមត្ថកិច្ចជំនាញចុះមកធ្វើការបង្ក្រាបឡើយ។ បើចុះមកបង្ក្រាបបានត្រឹមមួយដង្ហើមចង្រិតប៉ុណ្ណោះ៕
ដោយ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ