Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត៖ ឪពុកម្ដាយ និងគ្រូត្រូវ សហ​ការ​គ្នា ទើបការអប់រំរបស់កូនមាន​លទ្ធផលល្អ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជាមានប្រសាសន៍ថា ការអប់រំ​បណ្ដុះបណ្ដាលទាល់តែភាគីឪពុម្ដាយ អាណាព្យាបាល និងគ្រូបង្រៀន រួមគ្នាអប់រំទើបប្រសិទ្ធ​ភាព​នៃការអប់រំរបស់កូនៗ ទទួលបានល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញ​ចុះពិនិត្យមើលសាលារៀន​មួយ​កន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ សីហា ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា៖ «ព្រោះអប់រំបណ្ដុះបណ្ដាល ទាល់តែ២ ភាគី ឪពុកម្ដាយ តាមយាយ អាណាព្យាបាលនៅផ្ទះ ហើយលោកគ្រូ អ្នកគ្រូ នៅសាលា ពីរនាក់ហ្នឹងរួម​គ្នាអប់រំ​ទៅ គាត់សល់ម៉ោង គាត់ដើរក្នុងសង្គមលែងមានឥទ្ធិពលហើយ តែបើសិនឪពុកម្ដាយ លោកគ្រូ​អ្នកគ្រូទុកពេលច្រើន ហើយយើងអប់រំគាត់អត់បានសហការគ្នាល្អ គាត់សល់ម៉ោង ទី១ គាត់​សល់​​ម៉ោងដើរលេង ទី២ កន្លែងខ្លះគាត់អាង ដោយសារឪពុកម្ដាយខ្លះកាន់ជើងកូន គ្រូអត់​ហ៊ានអប់រំ ខ្លាចយល់ច្រលំ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គវអ) នឹងជួយ​ដោះស្រាយបញ្ហា និងមានប្រសិទ្ធិភាពក្នុងការអប់រំ ដែលនឹងជួយដល់ការបង្កើន​សមត្ថភាព​ធន​ធាន​មនុស្សនៅពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម