ព័ត៌មានជាតិ
ពលរដ្ឋ និងពលករនៅសាធារណរដ្ឋកូរ៉េបានគាំទ្រ និងអបអរសាទរចំពោះរាជរដ្ឋាភិបាលដែលបានបន្តសេវាផ្ដល់លិខិតឆ្លងដែនចំនួន៦០ថ្ងៃទៀត
ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងពលករដែលកំពុងរស់នៅ សិក្សា និងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ បានចេញមុខគាំទ្រ និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានបន្តសេវាផ្ដល់លិខិតឆ្លងដែនចំនួន៦០ថ្ងៃទៀតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក សួង សុភាព ជាប្រជាពលរដ្ឋកំពុងរស់នៅសាធារណរដ្ឋកូរ៉េ និងមិត្តភក្ដិរបស់លោកបានមកទទួលលិខិតឆ្លងថ្មីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងស្ថានឯកអគ្គរាជទូតកម្ពុជាដែលបានជួយសម្រួលលិខិតឆ្លងដែនថ្មីសម្រាប់ពួកគាត់បានទាន់ពេលវេលា។

លោកបន្តថា មន្ត្រីដែលបម្រើសេវាធ្វើលិខិតឆ្លងដែនបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលធ្វើលិខិតឆ្លងដែនជូនពួកគាត់។ មន្ត្រីជំនាញដែលប្រចាំការនៅទីនោះពិតជាមានក្រមសីលធម៌ និងវិជ្ជាជីវៈល្អដែលតែងតែផ្ដល់ការណែនាំដល់ប្រជាពលរដ្ឋ និងពលករដែលមកស្វែងរកសេវាធ្វើលិខិតឆ្លងដែននៅស្ថានទូត។

លោកបញ្ជាក់ថា «ក្នុងនាមពួកខ្ញុំដែលបានទទួលលិខិតឆ្លងដែននៅទីនេះ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងពលករដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ព្រោះពួកខ្ញុំចំណាយថវិកាអស់តិច ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីធ្វើលិខិតឆ្លងដែនថ្មីនេះ»។
អ្នកស្រី ម៉ុក សាវ៉េត ជាពលករខ្មែរដែលធ្វើការងារនៅប្រទេសកូរ៉េ ដែលបានទៅទទួលលិខិតឆ្លងដែនថ្មីនៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានថ្លែងថា អ្នកស្រីមានសេចក្ដីសោមនស្សរីករាយក្នុងការធ្វើលិខិតឆ្លងដែនថ្មីនេះ ដោយសារអ្នកស្រីចំណាយថវិកាអស់តិច និងមិនពិបាកធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា។
អ្នកស្រីបន្តថា «សូមអរគុណដល់រាជរដ្ឋាភិបាលដែលបានជួយគិតគូរដល់ពលករនៅស្រុកកូរ៉េ។ ខ្ញុំសូមអំពាវនាវដល់ពលករផ្សេងទៀតដែលមិនទាន់បានធ្វើលិខិតឆ្លងដែន សូមប្រញាប់មកស្នើសុំ ដោយសារស្ថានទូតខ្មែរយើងបានបើកធ្វើលិខិតឆ្លងដែរនៅវគ្គទី៣ហើយ»។
ចំណែកលោក ឃឹម សារុម ជាប្រជាពលរដ្ឋខ្មែរដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ ក៏បានទៅស្នើសុំធ្វើលិខិតឆ្លងដែនថ្មីនៅឯស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េផងដែរ ដោយសារលិខិតឆ្លងដែនរបស់លោកជិតផុតសុពលភាព។
លោកលើកឡើងថា លោកមានភាពកក់ក្តៅក្នុងការស្នើសុំធ្វើលិខិតឆ្លងដែនថ្មីនេះ ដោយសារក្រុមការងារផ្តល់សេវាលិខិតឆ្លងដែននៅស្ថានទូតបានទទួលស្វាគមន៍លោកដោយភាពកក់ក្តៅ និងមានភាពរួសរាយ រាក់ទាក់។
លោកបានថ្លែងថា «ខ្ញុំសូមអរគុណដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានជួយសម្រាលបន្ទុកពលករដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េបានច្រើន។ ខ្ញុំសប្បាយរីករាយជាខ្លាំង ដោយមានឱកាសធ្វើលិខិតឆ្លងដែនថ្មីនៅស្ថានទូត ដោយមិនចាំបាច់ទៅធ្វើនៅប្រទេសកម្ពុជា»។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបន្តសេវាផ្ដល់លិខិតឆ្លងដែនជូនពលរដ្ឋនិងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចំនួន៦០ថ្ងៃទៀត គិតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ (ចាប់ពីថ្ងៃទីពុធ ដល់ថ្ងៃអាទិត្យ ជារៀងរាល់សប្ដាហ៍)។
ការអនុវត្តនូវការបន្តសេវាផ្ដល់លិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េនេះ គឺស្របតាមគោលការណ៍សម្រេចពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការថ្លែងសារពិសេសនាថ្ងៃទី២២ ខែសីហា។
គួរជម្រាបថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានចេញសេចក្តីជូនដំណឹងថា ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជានៅសាធារណរដ្ឋកូរ៉េ នឹងត្រូវបិទបញ្ចប់ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤តទៅ។ អ្នកដែលមានបំណងស្នើសុំបន្ទាប់ពីការបិទបញ្ចប់នេះ សាមីខ្លួនត្រូវទៅស្នើសុំដោយផ្ទាល់នៅប្រទេសកម្ពុជា។

ប៉ុន្តែដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងបម្រើការនៅសាធារណរដ្ឋកូរ៉េនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសអនុញ្ញាតឱ្យបន្តការស្នើសុំសេវាលិខិតឆ្លងដែនធម្មតានៅសាធារណរដ្ឋកូរ៉េវគ្គ៣ ចំនួន៦០ថ្ងៃទៀត ដែលនឹងបន្តរហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?