ព័ត៌មានជាតិ
និស្សិតអាហារូបករណ៍ ២៥០ នាក់ បន្តការសិក្សានៅប្រទេសចិន
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុង ពិធីអបអរសាទរឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ និងជូនដំណើរនិស្សិតអាហារូបករណ៍កម្ពុជា ចំនួន ២៥០ នាក់ ទៅបន្តការសិក្សានៅប្រទេសចិន។

ពិធីនេះ រៀបចំនៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ ដោយមានការអញ្ជើញចូលរួមពី លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋចិន ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងប្រសាសន៍ របស់ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជារួចមក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះភាគីចិនដែលតែងផ្តល់ការ គាំទ្រលើគ្រប់វិស័យ ជាពិសេស ការអភិវឌ្វិស័យអប់រំក្នុងប្រទេសកម្ពុជា សមិទ្ធផលនានាជាច្រើន សាលារៀន បច្ចេទេស បច្ចេកវិទ្យា សមិទ្ធផលក្នុងវិស័យអប់រំ សុខាភិបាលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានជាច្រើនផ្សេងទៀត។

បណ្ឌិតសភាចារ្យសង្ឃឹមថាមិត្តភាពរវាងកម្ពុជា និងចិន នៅតែបន្ដចំណងមិត្តភាព ដ៏យូរអង្វែងនេះជារៀងដរាបទៅ ការចែករំលែកពង្រីកបទពិសោធន៍បើកចំហរក្នុងការសម្រេចបាននូវសមិទ្ធផលកំណែទម្រង់អភិវឌ្ឍកាន់តែច្រើន សម្រេចបាននូវចក្ខុវិស័យ ឆ្នាំ២០៣០ និង២០៥០ ហើយយុវជន គឺជាផ្នែកមួយដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសកម្ពុជា ព្រោះយុវជនគឺតំណាងអនាគតរបស់ប្រទេសជាតិ យុវជនក៏តំណាងអនាគត នៃចំណងមិត្តភាពរវាងកម្ពុជា និងចិនផងដែរ។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបន្ដទៀតថា ការសិក្សានៅប្រទេសចិន និស្សិតនឹងអាចឈ្វេងយល់បានស៊ីជម្រៅអំពីវប្បធម៌ប្រពៃណីរស់នៅរបស់ប្រជាជនចិនក្នុងយុគសម័យថ្មី ដែលលេចចេញពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ច ។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់និស្សិតឱ្យប្រកាន់ភ្ជាប់ការគោរពច្បាប់ និងវិន័យសាលាឱ្យបានខ្ជាប់ខ្ជួន ត្រូវចេះសាមគ្គីគ្នា បង្កើតមិត្តភាពជាមួយនិស្សិតដែលមកពីបណ្តាប្រទេសដទៃទៀត ជាពិសេស ត្រូវខិតខំរៀនសូត្រឱ្យទទួលបានលទ្ធផលល្អ ដើម្បីលើកស្ទួយកិត្តិយសនិស្សិតកម្ពុជា ព្រមទាំងពាំនាំមោទនភាពជូនគ្រួសារ និងប្រទេសជាតិ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ