Connect with us

ព័ត៌មានជាតិ

ទឹកជ្រោះផ្អោកគីរីវង់ ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តជាហូរហែ

បានផុស

នៅ

ទឹកជ្រោះ​ផ្អោក ស្រុក​គីរីវង់ ជា​រមណីយដ្ឋាន​ដ៏​ពេញ​និយម​មួយ នៅ​ខេត្ត​តាកែវ ដែល​អម​ដោយ​ព្រៃភ្នំ​ថ្មដា​យ៉ាង​ស្រស់​ស្អាត​គួរ​ជាទី​គយគន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ្រោះ​ផ្អោក​នេះ ប្រវែង​ប្រមាណ​ជាង ១ ០០០ ម៉ែត្រ និង ទទឹង​ជាង ០២ ម៉ែត្រ ដែល​ហូរ​ពី​លើ​ភ្នំ​ធ្លាក់​កាត់​ថ្មដា​តូច​-​ធំ ចុះ​មក​ក្រោម និង​ផ្ទះ​ស្បូវ​សម្រាប់​អង្គុយ​លេង​កម្សាន្ត រួម​ទាំង​មាន​លក់​ម្ហូបអាហារ​តម្លៃ​ថោក​សមរម្យ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ផង​ដែរ។ អ្វី​កាន់តែ​ពិសេស​ទៀត​នោះ រមណីយដ្ឋាន​ទឹកជ្រោះ​ផ្អោក​នេះ ក៏​សម្បូរ​ត្បូង​មាន​តម្លៃ​ផង​ដែរ។

ទឹកជ្រោះ​ផ្អោក មុន​ក្លាយ​ជា​រមណីយដ្ឋាន​ពេញ​និយម កាលពី​ជាង ១០ ឆ្នាំមុន នៅ​ទីនេះ គឺជា​ទីតាំង​សំខាន់​មាន​ប្រជាជន​ជា​ច្រើន​មក​ជីក​រក​ត្បូង​មាន​តម្លៃ ហើយ​ត្បូង​ដែល​សម្បូរ​ជាងគេ មាន​ដូចជា ត្បូង​ទឹកសមុទ្រ ត្បូង​កញ្ចក់ ត្បូង​ផ្កាថ្ម ត្បូង​មីសិល និង ត្បូងឃ្មុំ​ជាដើម។ បច្ចុប្បន្ន ត្បូង​នៅ​កន្លែង​ដែល​ប្រជាជន​កំពុង​លេង​ទឹក​យ៉ាង​សប្បាយ​នេះ បាន​ខ្សត់ខ្សោយ​ហើយ។

ប្រសិន​បើ​ភ្ញៀវ​ទេសចរ​ចង់​ទៅ​កម្សាន្ត​សប្បាយ​នឹង​ទឹកជ្រោះ​ធ្លាក់​ពី​លើ​ភ្នំ ហើយ​សម្បូរ​ព្រៃឈើ តូច​-​ធំ អម​ដោយ​ថ្មដា និង​ចង់​ស្វែងយល់​ពី​ត្បូង​មាន​តម្លៃ​នៅ​ទឹកជ្រោះ​ផ្អោក ព្រមទាំង​ពិសា​អាហារ ជា​ពិសេស​បាញ់ឆែវ​រសជាតិ​ឆ្ងាញ់​ពិសា អាច​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ផ្អោក​បាន ដែល​រមណីយដ្ឋាន​នេះ ស្ថិតនៅ​ក្នុង​ភូមិ​ជ្រោយ​ស្លែង ឃុំ​គី​រី​ចុង​កោះ និង ភូមិ​ត្រពាំង​ស្រង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្ត​តាកែវ៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៤ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម