ព័ត៌មានជាតិ
ព្រះអង្គ ចន្ទ មុនី នឹងនិមន្តមកដល់ក្រុងបាត់ដំបង នារសៀលថ្ងៃនេះ
នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ ព្រះធម្មវនវាសី ចន្ទ មុនី នឹងនិមន្តមកដល់ខាងមុខសាលាខេត្តបាត់ដំបងដែលព័ត៌មាននេះជាការផ្សព្វផ្សាយ និងជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានបំណងចង់ជួបព្រះអង្គផ្ទាល់អាចអញ្ជើញធ្វើដំណើរមកកាន់ខាងមុខបរិវេណសាលាខេត្តបាត់ដំបង ព្រោះព្រះអង្គនឹងនិមន្តមកដល់នៅវេលាម៉ោង ២រសៀលថ្ងៃនេះ។

នៅព្រឹកនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង លោក ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងប្រធានមន្ទីរនានាជុំវិញខេត្ត បានធ្វើដំណើរទៅកាន់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង (ស្រុកម៉ាឡៃ-ស្រុកសំពៅលូន) ដើម្បីទទួលព្រះអង្គ ដែលយប់មិញនេះ ព្រះធម្មវនវាសី ចន្ទ មុនី គង់នៅវត្តអូរជុំឧត្តមសាមគ្គី (ហៅវត្តគីឡូ១៣)។
នៅព្រឹកថ្ងៃនេះដែរ ព្រះអង្គនឹងបន្តនិមន្តទៅកាន់ច្រកពីអន្តរជាតិដូង ដែលស្ថិតនៅក្នុងស្រុកកំរៀង និងនិមន្តចុះទៅពិនិត្យបង្គោលព្រំដែនលេខ៥៤ ស្ថិតក្នុងភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង បន្ទាប់មកព្រះអង្គនិងនិមន្តបន្តទៅកាន់ខេត្តប៉ៃលិន ព្រមទាំងបាននិមន្តបន្តដំណើរតាមផ្លូវជាតិលេខ៥៧ ឆ្ពោះមកកាន់ក្រុងបាត់ដំបង ដោយឆ្លងកាត់ស្រុករតនៈមណ្ឌល និងស្រុកបាណន់។

ដោយឡែក នៅរសៀលថ្ងៃនេះ ព្រះអង្គ ចន្ទ មុនី នឹងនិមន្តជួបជុំពុទ្ធបរិស័ទនៅរមណីយដ្ឋានភ្នំសំពៅ រួចនិមន្តបន្តមកជួប ជុំពុទ្ធបរិស័ទនៅខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង (អគារសាលាខេត្តចាស់) ដើម្បីនិមន្តសំដែងធម្មទានអប់រំចិត្តជាមួយប្រជាពលរដ្ឋ ដែលមកពីគ្រប់ទិសទីក្នុងខេត្តបាត់ដំបងផងដែរ ៕ អត្ថបទ : សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ