Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានិត ចាត់ទុកក្រុមជ្រុលនិយមនៅក្រៅប្រទេស ជា «ចចកពាក់ស្បែកចៀម»

បានផុស

នៅ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានចាត់ទុកក្រុមជ្រុលនិយមនៅក្រៅប្រទេស ថា ជា «ចចកពាក់ស្បែកចៀម» ដោយតាំងខ្លួនឯងជាអ្នកស្នេហាជាតិ តែទង្វើជាក់ស្ដែងតែងព្យាយាមបំផ្លាញប្រយោជន៍ប្រជាជន បំផ្លាញជាតិ នាំជាតិចុះខ្សោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កន្លងមកក្រុមជ្រុលនិយមក្រៅប្រទេស មានចេតនាបំផ្លាញសុខសន្តិភាព ដោយបានបំភ្លៃព័ត៌មាន និងបង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម ឬហៅថា គម្រោង CLV-DTA។

ក្នុងន័យនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ថា «ពួកជ្រុលនិយមនេះ បានប្រើប្រាស់យុទ្ធសាស្រ្ត “ចចក ពាក់ស្បែកចៀម” ដោយដើរតួរជាអ្នកស្នេហាជាតិ ធ្វើឱ្យយុវជន និងប្រជាជនជឿលើការឃោសនារបស់ពួកគេ»។ ការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានិត បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៅវិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានបញ្ជាក់ដែរថា ដរាបណារាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំប្រទេស គឺនៅតែប្តេជ្ញាចិត្ត​ និងរក្សាជំហមិនអនុញ្ញាតឱ្យមានការឈ្លានពាន ឬបាត់បង់ទឹកដី សូម្បីតែមួយមីលីម៉ែត្រ ទោះមកពីទិសណាក៏ដោយ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល នៅតែប្តេជ្ញាចិត្ត ដើម្បីថែរក្សាសុខសន្តិភាពឱ្យបានជាដាច់ខាត ដោយ ទប់ស្កាត់មិនឱ្យមានការធ្វើបដិវត្តន៍ពណ៌ពីក្រុមជ្រុលនិយមណាមួយឡើយ ទោះក្នុង និងក្រៅប្រទេសក្តី។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានផ្តោតសំខាន់ទៅលើការលើកស្ទួយជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍដល់មូលដ្ឋាន សំដៅធានាឱ្យបានសុខសន្តិភាព និងស្ថិរភាពនយោបាយ ហើយឯកឧត្តម ក៏អរគុណប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រួមគ្នាអភិវឌ្ឍប្រទេស និងថែរក្សាការពារសុខសន្តិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម