Connect with us

ព័ត៌មានជាតិ

ជនជាតិដើមភាគតិចមណ្ឌលគិរី៖ កិច្ចសហប្រតិបត្តិការ CLV ធ្វើឲ្យខេត្តមណ្ឌលគិរី ផ្លាស់ប្តូរពីគ្មានអ្វីសោះរហូតមានការអភិវឌ្ឍលើគ្រប់វិស័យ

បានផុស

នៅ

លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានដើមកំណើតជាជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី បានលើកឡើងថា កិច្ចសហប្រតិបត្តិការ CLV គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរមុខមាត់ខេត្តមណ្ឌលគិរី ពីគ្មានអ្វីសោះរហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យ មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីនោះទេ ប៉ុន្តែជាការធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រស់នៅក្នុងខេត្តមណ្ឌលគិរីជាង ៤០ឆ្នាំ លោក ណយ ច័ន្ទតារា ថា មិនដែលឃើញប្រទេសវៀតណាម ឬ ក៏ប្រជាជន វៀតណាម មកបំពានរំលោភសិទ្ធិប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរីនេះទេ កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសមានភាពល្អប្រសើរព្រោះមានការចងក្រងដោយច្បាប់ មានច្បាប់ជាតិ និងអន្តរជាតិ។

លោក ថ្លែងថា៖ «ខ្ញុំសូមប្រឆាំងដាច់ខាតចំពោះគំនិតនិងការយល់ឃើញរបស់ជនអគតិមួយចំនួន ដែលថា កិច្ចសហប្រតិបត្តិការ CLV កម្ពុជា ឡាវ វៀតណាមនេះធ្វើឱ្យបាត់បង់ទឹកដី ព្រោះជាសក្ខីភាព ខ្ញុំជាសាក្សីរស់នៅខេត្តមណ្ឌលគិរីនេះជាង៤០ឆ្នាំហើយ»

លោក បានបញ្ជាក់ថា អ្វីដែលលោកមើលឃើញក្នុងរយៈពេល ៤០ឆ្នាំមកនេះ គឺក្នុងខេត្តមណ្ឌលគិរី ពេលមិនទាន់មានកិច្ចសហប្រតិបត្តិការ CLV ខេត្តគ្មានការអភិវឌ្ឍគ្មានផ្លូវ គ្មានភ្លើង គ្មានទឹក គ្មានសាលារៀន ប៉ុន្តែរហូតមកដល់ពេលនេះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យខេត្តមណ្ឌលគិរី មានផ្លូវ មានទឹក មានភ្លើង មានសាលារៀន មានមណ្ឌលសុខភាព ដែលធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅ។

លោក បន្តថា អ្វីដែលពិសេសគឺកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត ជាប់ព្រំដែនមានការដោះដូរទំនិញសេដ្ឋកិច្ច ក៏ដូចជាបទពិសោធន៍ទៅលើវិស័យកសិកម្ម ក៏ដូចជាឧស្សាហកម្ម មានទំនិញនាំចេញ និងនាំចូល ហើយអ្វីល្អប្រសើរជាងនេះគឺទំនាក់ទំនងល្អរវាងប្រទេស និងប្រទេស ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ។

លោក និយាយថា៖ «ការចូលក្នុងកិច្ចសហប្រតិបត្តិការ CLV នេះមិនធ្វើឱ្យបាត់បង់ទឹកដីទេ ដោយសារយើងមានបង្គោលព្រំដែនច្បាស់លាស់ ហើយបច្ចុប្បន្ននេះថ្នាក់ដឹកនាំ ក៏កំពុងតែបន្តសកម្មភាពតាមរយៈការកសាងផ្លូវតាមបន្ទាត់ព្រំដែន និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋរស់នៅទីនេះនូវ ទឹក ភ្លើង ផ្លូវ គឺជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋ»។

បច្ចុប្បន្នខេត្តមណ្ឌលគិរីមានការរីកចម្រើនស្ទើតែគ្រប់វិស័យ ក្នុងនោះក៏មានវិស័យទេសចរណ៍ ដែលមានភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ខណៈខេត្តមានតំបន់ទេសចរណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម