ព័ត៌មានជាតិ
មន្ត្រីបរិស្ថានខេត្តកោះកុង នៅតែសកម្មលើការផ្សព្វផ្សាយយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»
មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកោះកុង នៅតែសកម្មលើការផ្សព្វផ្សាយយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» តាមទីវត្តអារាម វិស័យឯកជន និងគ្រឹះស្ថានសិក្សាតាមមូលដ្ឋានដើម្បីជំរុញការលើកកម្ពស់បរិស្ថាន សោភ័ណភាពរបស់កម្ពុជាឱ្យស្រស់បំព្រង។
ចាប់តាំងពីក្រសួងបរិស្ថានផ្តួចផ្តើមឱ្យមានជាយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នេះឡើង ក្រុមមន្រ្តីរបស់មន្ទីរបរិស្ថានបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការផ្សព្វផ្សាយយល់ដឹងដល់ព្រះសង្ឃ បុគ្គលិកក្រុមហ៊ុនឯកជន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនកន្លែង។
លោក គាត សូរិយា អនុប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាននៃមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ថា គោលបំណងសំខាន់បំផុត គឺបង្កើនជាចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ស្របនឹងនិន្នាការសកល ដើម្បីប្រទេសយើងស្អាត ភាពស្អាតសម្រាប់យើងទាំងអស់គ្នា។ ការបំពុលបរិស្ថានដោយសារតែប្លាស្ទិកាមានចំនួនច្រើនពី១ថ្ងៃទៅ១ថ្ងៃ។
លោក គាត សូរិយា គូសបញ្ជាក់ដែរថា ដើម្បីឱ្យយុទ្ធនាការនេះទទួលបានជោគជ័យ និងប្រសិទ្ធខ្ពស់ខ្ពស់ លុះត្រាទាមទារការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ព្រមទាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលារៀន និងជាពិសេសកម្មករកម្មការិនី នៅតាមរោងចក្រសហគ្រាស និងប្រជាពលរដ្ឋទាំងអស់គ្នា។
តាមការសិក្សាបានបង្ហាញថា សំណល់ប្លាស្ទិកជាង៣៧.០០០តោន ក្នុងមួយឆ្នាំ បានហូរចូលទៅក្នុង សមុទ្រពីទន្លេមេគង្គ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាព និងសុខុមាលភាព ប្រជាពលរដ្ឋដែលអាស្រ័យផលពីទន្លេមេគង្គនេះ។ សំណល់ប្លាស្ទិកទាំងនោះ នឹងបំប្លែងជាមីក្រូប្លាស្ទិក តូចៗពិបាកនឹងមើលឃើញ ហើយត្រីអាចនឹងស៊ីប្លាស្ទិកទាំងនោះ នាំឱ្យមានការបំពុលដល់សង្វាក់ ម្ហូបអាហារ និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស៕
(អត្តបទៈសិរីវឌ្ឍនៈ)
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក