ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី៖ តាមរយៈចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្ររួម ស.ស.យ.ក ប្រាកដជាបន្តបង្កើតសមិទ្ធផលថ្មីៗទៀតជូនសង្គមជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជឿជាក់យ៉ាងមុតមាំថា តាមរយៈការមានចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្ររួមគ្នាតែមួយ ស.ស.យ.ក ប្រាកដជាអាចបន្តបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀតជូនសង្គមជាតិ។ ឯកឧត្ដម ហ៊ុន ម៉ានី បង្ហាញក្ដីជឿជាក់បែបនេះ នៅពិធីបិទសិក្ខាសាលាផ្សព្វផ្សាយឯកសារទស្សនាទាន ស.ស.យ.ក ២.០ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីរសៀលថ្ងៃ ២៤ ខែសីហា ឆ្នាំ ២០២៤។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC08464-1024x683.jpg)
ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំឱ្យសមាជិក សមាជិកា ចងចាំនូវថ្ងៃកំណើតរបស់ ស.ស.យ.ក. ដោយបន្តថែរក្សានូវស្មារតី ២ ធ្នូ តាមរយៈការលៈបង់ផលប្រយោជន៍រៀងខ្លួន មករួបរួមគ្នា និងថែរក្សាស្មារតីសាមគ្គីពីគ្រប់រចនាសម្ព័ន្ធទាំងអស់របស់ស.ស.យ.ក.។
ឯកឧត្តមបានលើកទឹកចិត្ត សមាជិក សមាជិកា ឱ្យបន្តចូលរួមជាមួយស.ស.យ.ក. សិក្សាស្វែងយល់ឱ្យបានច្បាស់ពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបុព្វហេតុរបស់ ស.ស.យ.ក. ដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវបេសកកម្មដើម្បីសង្គមជាតិ និងកសាងការរួបរួមគ្នាក្រោមស្មារតីខ្មែរតែមួយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1553.png)
គួរឱ្យដឹងថា ស.ស.យ. កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាផ្សព្វផ្សាយ “ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)” នៅសាលសន្និសីទសណ្ឋាគារសុខាភ្នំពេញ។
លោកស្រី ដាំ ដារិនី លោកស្រី ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមដឹងនាំរៀបចំសេចក្តីព្រាងឯកសារទស្សនាទាន UYFC 2.0 បានគូសបញ្ជាក់ថា UYFC 2.0 ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយព្រមទាំងផ្តល់វេទិកា ដើម្បីចូលរួមជាផ្នែកមួយក្នុងការកែប្រែសហភាពសហព័ន្ធយុវជនកម្ពុជា ទៅជាស្ថាប័នដែលមានតែគុណតម្លៃស្របតាមបរិបទនៃការវិវត្តសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងបុព្វហេតុដ៏ត្រឹមត្រូវនៃការប្រមូលផ្តុំធនធានយុវជនសម្រាប់ប្រទេសកម្ពុជា និងមានទិសដៅសម្រួច និងពង្រឹង ស.ស.យ.ក. ឱ្យក្លាយជាស្ថាប័នមួយដែលមានសក្តានុពល ស្របតាមបរិបទសង្គម។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1554-1024x683.png)
សិក្ខាសាលាផ្សព្វផ្សាយ “ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០” រៀបចំឡើងរយៈពេល១ថ្ងៃពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អនុប្រធានស.ស.យ.ក. សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំង សមាជិកស.ស.យ.ក. ចំណុះនាយកដ្ឋាន អង្គភាពចំណុះគណៈកម្មាធិការកណ្តាលប្រមាណ ៨០០នាក់។
នៅល្ងាចថ្ងៃដដែល ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមបិទសិក្ខាសាលា ដោយវាយតម្លៃថា ការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូបអស់រយៈពេល ១ថ្ងៃពេញនេះ ពិតជាបានឆ្លុះបញ្ចាំងពី ការស្រឡាញ់ និងស្មារតីចូលរួមគិតគូរពីជោគវាសនារបស់ប្រទេសជាតិ តាមរយៈការបង្កើតគំនិត និងប្រែក្លាយទៅជាសកម្មភាពអនុវត្តផ្ទាល់ ដើម្បីបង្កើតប្រយោជន៍ជូនសង្គមជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC07594-1024x683.jpg)
ឯកឧត្តមហ៊ុន ម៉ានី បន្ថែមថា សិក្ខាសាលាផ្សព្វផ្សាយឯកសារទស្សនាទានស.ស.យ.ក. ២.០ នេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ពីព្រោះជាឱកាសដែលថ្នាក់ដឹកនាំមកពីរចនាសម្ព័ន្ធ គ្រប់ជាន់ថ្នាក់របស់ ស.ស.យ.ក. បានមកជួបជុំគ្នា ដើម្បីស្វែងយល់ពីគោលគំនិតនៃឯកសារទស្សនាទានស.ស.យ.ក. ២.០ ដែលនឹងក្លាយជាត្រីវិស័យថ្មីបន្ថែមទៀតសម្រាប់បន្ដសកម្មភាពដែលខ្លួនបាន និងកំពុងអនុវត្ត ស្របតាមផែនការយុទ្ធសាស្ត្រ “យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨” របស់ ស.ស.យ.ក.៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?