Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំ ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

បានផុស

នៅ

បណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ ក្រុមការងារអាដហុកលើកទី៦ ស្តីពី ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ដំណើរការពីថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានទាំង ១០ ប្រទេសសមាជិក លេខាធិការអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន នៃប្រទេស​ទីម័រឡេសស្តេ។

កិច្ចប្រជុំក្រុមនេះ មានគោលបំណងបន្តពិភាក្សា និងផ្តល់ធាតុចូលបន្ថែម ដែលទទួលបានពីក្រសួង/ស្ថានប័នក្រោម​សរសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន និងធាតុចូលទាំងឡាយដែលទទួលបានពីកិច្ចពិភាក្សាផ្ទាល់មុខជាមួយតំណាងសមាជិកសភា (ASEAN Parliamentarians) ឥស្សរជនសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Eminent Persons) និងប្រធានវិស័យក្រោមសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Chairs of Ministerial Sectoral Bodies) នៅក្នុងកិច្ចប្រជុំក្រុមការងារអាដហុកលើកទី៥ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី0៨-១០ កក្កដា ២០២៤ កន្លងទៅ។

កិច្ចប្រជុំក្រុមការងារអាដហុកស្តីពី ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ ទាំងអស់មានចំនួន ៧ លើក រួមមាន៖ ១. កិច្ចប្រជុំត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ២. កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ៣. កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២០-២៣ ខែមេសា ឆ្នាំ២០២៤ ៤. កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅក្នុងប្រទេសប្រ៊ុយណេ នៅថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២៤ ៥. កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី០៨-១០ ខែកក្កដា ឆ្នាំ២០២៤ ៦. (កិច្ចប្រជុំលើកនេះ) ត្រូវបានរៀបចំឡើងនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូ នេស៊ី នៅថ្ងៃទី២៣-២៨ ខែសីហា ឆ្នាំ២០២៤ និង៧. កិច្ចប្រជុំនឹងត្រូវបានរៀបចំឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៤។

ជាលទ្ធផល ផែនការយុទ្ធសាស្រ្តសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ សម្រេចបានគោលដៅយុទ្ធសាស្ត្រ (Strategic Goals) ចំនួន១២, គោលបំណង (Objectives) ចំនួន១៨ ផ្នែកលទ្ធផលគន្លឹះ (Key Result Areas) ២១ និងវិធានយុទ្ធសាស្ត្រ (Strategic Measures/Action Lines) ចំនួន១១៨ ដែលនៅក្នុងនោះមានសកម្មភាពយុទ្ធសាស្រ្តសហគមន៍សង្គម-វប្បធម៌អាស៊ានចំនួន៩៩ និងសកម្មភាពយុទ្ធសាស្រ្តឆ្លងសរសរស្តម្ភចំនួន១៩។

ជាជំហានបន្ទាប់ សេចក្តីព្រាងលើកទី១ ដែលជាលទ្ធផល នៃកិច្ចប្រជុំក្រុមការងារអាដហុកលើកទី៦នេះ នឹងត្រូវយកទៅពិភាក្សាបញ្ចប់នៅក្នុងកិច្ចប្រជុំក្រុមការងារអាដហុកលើកទី៧ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៤។ សេចក្តីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្រ្តនេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំឧត្តមមន្រ្តីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៧ (37th SOCA Meeting) នៅទីក្រុងវៀងច័ន្ទ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣២ (32nd ASCC Council Meeting) នៅទីក្រុងវៀងច័ន្ទ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ២០ ម៉ោង មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

Sokha Hotels

ព័ត៌មានពេញនិយម