Connect with us

ព័ត៌មានជាតិ

បញ្ចប់ការជួសជុលទាំងស្រុង ខឿនជណ្តើរ និងបង្កាន់ដៃនាគផ្នែកខាងលិច នៃជណ្តើរកណ្តាល ខាងត្បូងប្រាសាទអង្គរវត្ត

បានផុស

នៅ

ក្រុម​ការងារ​សាង​សង់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ក្នុង​ខែ​សីហា​ នេះ បាន​បញ្ចប់​ការងារ​ជួសជុល​ទាំង​ស្រុង​នៅ​ខឿន​ជណ្ដើរ និង​បង្កាន់​ដៃ​នាគ​ផ្នែក​ខាង​លិច នៃ​ជណ្តើរ​កណ្តាល​ខាង​ត្បូង​ប្រាសាទ​អង្គរវត្ត បន្ទាប់​ពី​ចាប់​ផ្តើម​ជួស​ជុល​កាល​ពី​ខែ​ឧសភា កន្លង​មក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ សុភារិន្ទ បាន​មាន​ប្រសាសន៍​ថា ចំពោះ​ទីតាំង​នេះ​មុនពេលជួសជុល គឺ​ខឿន​ជណ្ដើរ​​នាគ​ស្រុត ថ្មហែក​ញែក​ចេញពីគ្នា ធ្វើឱ្យនាគ​មាន​ជំហ​មិននឹងជាដើម។ ដំណា​ក់កាលដំបូង ក្រុមការងារអាជ្ញាធរជាតិអប្សរា បាន​ជួសជុលពង្រឹងខឿនឡើងវិញ បន្ទាប់​មកបានជួសជុលនាគ ឱ្យមានជំហ និងលំនឹងដូចដើមវិញ។

តាមការបញ្ជាក់ពីលោក សយ សុភារិន្ទ ការងារបានចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា និងបញ្ចប់​ទាំងស្រុង​នៅថ្ងៃទី១៥ ខែសីហា គឺប្រើពេល ៣​ខែ ពេញ​។

បុរាណវិទូរូប​នេះ​ រំពឹងថា ទីតាំង​នេះ​នឹងមានភាពរឹងមាំ និង​សម្រួល​ដល់ការទស្សនា​របស់ភ្ញៀវទេសចរ​តទៅ​អនាគត ដោយ​​មិន​​បារម្ភពីហានិភ័យ​នៃការ​ដួល​រលំ​ចម្លាក់នាគបន្តទៀតទេ ព្រោះ​ការជួសជុលអ្នកជំនាញបានប្រើ​បច្ចេកទេសត្រឹមត្រូវ បិទ​ពង្រឹងដងខ្លួននាគ ក៏ដូចជាជើងទម្រឱ្យរឹងមាំដូចសភាពដើមវិញហើយ។

ក្រៅពីទីតាំងខាងលើនេះ អាជ្ញាធរជាតិអប្សរា កំពុងសិក្សានៅតាមចំណុចផ្សេងៗទៀតដើម្បីលើកគម្រោង ជួសជុលទៅអនាគត សំដៅធ្វើយ៉ាងណាអភិរក្ស ជួសជុលបុរាណវត្ថុនានាឱ្យល្អប្រសើរឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម