ព័ត៌មានជាតិ
មណ្ឌលភ្នំពេញ មានបេក្ខជនដាក់ពាក្យប្រឡងឌីប្លូមជិត ៣ ម៉ឺននាក់ កើនជាង ៩ ពាន់នាក់
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម នៅឆ្នាំនេះ នឹងប្រព្រឹត្តិនាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ក្នុងនោះនៅមណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនជិត ៣ ម៉ឺននាក់ ស្រីជាង ១ ម៉ឺន ៤ ពាន់នាក់ កើនឡើងជាង ៩ ពាន់នាក់ បើធៀបទៅនឹងឆ្នាំមុនដែលមានបេក្ខជនជិត ២០ ម៉ឺននាក់។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡងឌីប្លូមនៅមណ្ឌលប្រឡងភ្នំពេញចំនួន ២៨ ១៤៩ នាក់ ស្រី ១៤ ២៧១ នាក់ ក្នុងនោះមានបេក្ខជនមកពីសាលាឯកជនចំនួន ១០ ១២៣ នាក់ ស្រី ៥ ១៦២ នាក់ ចែកជា ២៦២ មណ្ឌល ក្នុងនោះរដ្ឋមាន ៦៨ មណ្ឌល និងឯកជនមាន ១៩៤ មណ្ឌល។
តួលេខនេះបើធៀបទៅនឹងឆ្នាំមុនឃើញថា មានការកើនឡើង ៩ ១២១ នាក់ ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៩ ០២៨ នាក់ ស្រី ៩ ៧២៩ នាក់ ចែកជា ៦៤ មណ្ឌល ស្មើនឹង ៧៩៣ បន្ទប់ ក្នុងនោះមានបេក្ខជនមកប្រឡងចំនួន ១៨ ៥៨៩ នាក់ ស្រី ៩ ៦៥០ នាក់ មានបេក្ខជនប្រឡងជាប់ចំនួន ១៧ ៥៦៨ នាក់ ស្រី ៩ ១៧១ នាក់។

ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះនឹងប្រព្រឹត្តិនាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ចែកជា ២ ០៩៦ មណ្ឌល ទាំងរដ្ឋ និងឯកជន។ ក្នុងចំណោមបេក្ខជនសរុបជាង ២០ ម៉ឺននាក់ ក្នុងនោះមានបេក្ខជនមកពីគ្រឹះស្ថានឯកជនមានចំនួន ១៦ ៨៤៧ នាក់ ស្រី ៨ ៥៥៥ នាក់ ដែលមានមណ្ឌលប្រឡងចំនួន ៣១៨ មណ្ឌល។ បេក្ខជនស្វៃរិន និងបំពេញវិជ្ជាចំនួន ៩០២ នាក់ បេក្ខជនគថ្លង់ ២៩ នាក់ ស្រី ១៦ នាក់ និងបេក្ខជនពិការភ្នែក ១៣ នាក់ ស្រី ៦ នាក់ ផងដែរ។
ប្រឡងឆ្នាំនេះ ក្រសួងអប់រំ នៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រឡងចាប់តាំងពីការរៀបចំវិញ្ញាសាដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុនិងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។ គ្រឹះស្ថានមធ្យមសិក្សានីមួយៗ ត្រូវប្រើប្រាស់បុគ្គលិកអប់រំនៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡង។ មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណីចាំបាច់ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាព និងមានភារកិច្ចចេញវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?