Connect with us

ព័ត៌មានជាតិ

សហគ្រាស​នៅ​កម្ពុជា ​បែងចែកជាបួនទម្រង់ធំៗ​ ​មាន​ចរិតលក្ខណៈខុសៗគ្នា

បានផុស

នៅ

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ចេញផ្សាយ​សៀវភៅ​មគ្គុទ្ទេសក៍​ ស្តី​ពី​ដំណើរការ​ចុះ​បញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​។

សៀវភៅ​មគ្គុទ្ទេសក៍​ស្តី​ពី​ដំណើរការ​ចុះ​បញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន បាន​បែងចែក​ទម្រង់​សហគ្រាស​នៅ​កម្ពុជា​ជា​បួន​ទម្រង់​ធំៗ ដែល​ទម្រង់​នីមួយៗ​មាន​ចរិត​លក្ខណៈ​ខុសៗ​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ក្រុមហ៊ុន​មូលធន៖ មានពីរ​ទ្រង់ទ្រាយ គឺក្រុមហ៊ុន​ឯកជន​ទទួលខុស​ត្រូវ​មាន​កម្រិត និង​ក្រុមហ៊ុនមហាជន​ទទួលខុស​ត្រូវមាន​កម្រិត។

លក្ខណៈ​របស់​ក្រុមហ៊ុន​មូលធន មាន​ដូច​ខាងក្រោម៖

-ជា​ក្រុមហ៊ុន​ទទួលខុសត្រូវ​មានកម្រិត
-ម្ចាស់​ភាគហ៊ុន​ទទួលខុសត្រូវ​ត្រឹម​ចំនួន​ភាគហ៊ុន​ដែលខ្លួន​បានទិញ
-ជា​នីតិបុគ្គល​ដាច់ដោយឡែក​ពី​ម្ចាស់
-គ្រប់គ្រង និង​ដឹកនាំ​ដោយ​ក្រុម​ប្រឹក្សាភិបាល
-បង្កើត​ដោយ​លក្ខន្តិកៈ។

ភាព​ខុសគ្នា​រវាង​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មានកម្រិត និង​ក្រុមហ៊ុន​មហាជន​ទទួលខុស​ត្រូវ​មាន​កម្រិត​គឺ​ស្ថិតនៅត្រង់​ថា​ក្រុមហ៊ុន​មហាជន​ទទួលខុស​ត្រូវ​មានកម្រិត អាច​បោះ​ចេញ​មូលបត្រ​លក់​ជា​សាធារណៈ​បាន។

២. ក្រុមហ៊ុន​បរទេស៖ មាន​បី​ទ្រង់ទ្រាយគឺ សាខា​ក្រុមហ៊ុន​បរទេស ការិយាល័យ​តំណាង​ពាណិជ្ជកម្ម និង​បុត្រសម្ព័ន្ធ។ ក្រុមហ៊ុន​បរទេសគឺ

-ជា​ក្រុមហ៊ុន​បង្កើត​ឡើង​ក្រោម​ច្បាប់​នៃប្រទេស​ដទៃ
-មាន​ទីតាំង​ពាណិជ្ជកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា
-ជា​ភ្នាក់ងារ​ក្រុមហ៊ុន​ដើម
-ពុំមាននីតិបុគ្គលិកលក្ខណៈដាច់ដោយឡែក​ពីក្រុមហ៊ុន​ដើមឡើយ​ចំពោះ​សាខាក្រុមហ៊ុនពាណិជ្ជកម្ម និង​ការិយាល័យ​តំណាងពាណិជ្ជកម្ម
-ត្រូវ​ចុះ​បញ្ជី​ក្នុងទម្រង់​ក្រុមហ៊ុន​សហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធនចំពោះបុត្រសម្ព័ន្ធ។

៣. សហគ្រាសឯកបុគ្គល៖ ជាប្រភេទសហគ្រាសដែល

-មានម្ចាស់តែម្នាក់
-ទទួលខុសត្រូវគ្មានកម្រិត
-គ្មាននីតិបុគ្គល
-ទ្រព្យនិងបំណុលរបស់សហគ្រាស និងទ្រព្យនិងបំណុលបុគ្គលគឺជាទ្រព្យតែមួយ។

៤. ក្រុមហ៊ុនសហកម្មសិទ្ធិ៖ មានពីរទ្រង់ទ្រាយដូចជា ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងក្រុមហ៊ុន សហកម្មសិទ្ធិមានកម្រិត​។ ក្រុមហ៊ុនសហកម្មសិទ្ធិគឺ

-ជាក្រុមហ៊ុនទទួលខុសត្រូវគ្មានកម្រិត
-បង្កើតឡើងដោយកិច្ចសន្យាដែលមានបុគ្គលពីរនាក់ឡើងទៅ
-ជានីតិបុគ្គល
-គ្រប់គ្រងដោយសហកម្មសិទ្ធករទូទៅទាំងអស់។

អត្ថបទក្រោយ កម្ពុជា​ថ្មីនឹង​បន្ត​ចែករំលែក​ពី​ដំណើរការ​ចុះបញ្ជី​អាជីវកម្ម និង​ផលប្រយោជន៍​នៃ​ការ​ចុះ​បញ្ជី​ពាណិជ្ជ​បន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម