Connect with us

ព័ត៌មានជាតិ

យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសតាមសង្កាត់ ឈានដល់ការបិទបញ្ចប់ហើយ ត្រឹមយប់មិញ

បានផុស

នៅ

យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស តាម​សង្កាត់​ទាំង ១០៥ នៅ​មូលដ្ឋាន​ខណ្ឌ​ទាំង ១៤ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បាន​ឈាន​ដល់​ការ​បិទ​បញ្ចប់​ហើយ កាលពី​យប់​ថ្ងៃ​ទី ២៥ ខែ​សីហា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ២៦ សីហា នេះ លោក​វេជ្ជបណ្ឌិត ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា យុទ្ធនាការ​បាញ់​សម្លាប់​មូស​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុម​ការងារ​កង​ពល​តូច ង ៧០ ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​នៅ​តាម ភូមិ សង្កាត់ ទាំង ១០៥ នៃ​ខណ្ឌ​ទាំង ១៤ និង​តាម​សហគមន៍ បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី ១៧ ខែ​សីហា និង​បញ្ចប់​រួចរាល់​ទាំងស្រុង​ហើយ​ត្រឹម យប់​ថ្ងៃ​ទី ២៥ ខែ​សីហា ឆ្នាំ ២០២៤។

លោក​ប្រធាន​មន្ទីរ បាន​ឱ្យ​ដឹង​បន្ត​ថា ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​គិតគូរ​យ៉ាង​ខ្លាំង​ពី​សុខទុក្ខ និង​សុខុមាលភាព​ប្រជាពលរដ្ឋ និង​ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់​ចែង​ឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ទាំង ៧ សហការ​ជាមួយ ក្រុមការងារ​កងពល​តូច (ង ៧០) ចុះ​ធ្វើ​សកម្មភាព​បាញ់ថ្នាំ​សម្លាប់​មូស​ទាំង​ថ្ងៃ ទាំង​យប់​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ និង​តាម​សហគមន៍​នានា ហើយ​ដោយ​មាន​ការ​ចូលរួម​បង្ក​លក្ខណៈ​ងាយស្រួល​ពី​អាជ្ញាធរ​ខណ្ឌ និង​សង្កាត់​ទាំងអស់​ ធ្វើ​ឱ្យ​ដំណើរ​បាញ់ថ្នាំ​សម្លាប់​មូស​ទទួល​បាន​លទ្ធផល​ល្អ​រួច​មុន​ផែនការ។

គួរ​បញ្ជាក់​ថា នា​ថ្ងៃ​បើក​យុទ្ធនាការ​បាញ់​ថ្នាំ​សម្លាប់​មូស​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៧ សីហា លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់ចែង​ឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី និង​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ទាំង ៧ សហការ​ជាមួយ​កងទ័ព​អង្គភាព ង ៧០ និង​រដ្ឋបាល​ខណ្ឌ​ទាំង ១៤ ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​នៅ​តាម​សង្កាត់​ទាំង ១០៥ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ តាម​ការណែនាំ​ពី សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បាន​យកចិត្ត​ទុក​ដាក់​ទៅលើ​សុខុមាលភាព​ប្រជាពលរដ្ឋ។

កាលពី​ល្ងាច​ថ្ងៃ ២៣ សីហា លោក ឃួង ស្រេង បាន​ណែនាំ​បន្ថែម​ឱ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ប្រើប្រាស់​រថយន្ត​ដឹក​ម៉ាស៊ីន​បាញ់ថ្នាំ​សម្លាប់​មូស​ខ្នាត​ធំ ឱ្យ​ក្រុមការងារ បន្ត​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នៅ​តំបន់ និង​ទីតាំង​សំខាន់ៗ ជាច្រើន​កន្លែង​បន្ថែម​ទៀត ពិសេស​នៅ​ភាគ​ខាងជើង ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​មាន​ដូចជា នៅ​តំបន់​អគ្គិសនី​កម្ពុជា​បឹងកក់ ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក ប្រឡាយ​អូ​បាក់​ទូក ប្រឡាយ​អូវែ​ង ប្រឡាយ ១៩២៨ ដល់​ទំនប់​កប់​ស្រូវ តំបន់​សាកលវិទ្យាល័យ​អេ​ស៉ី​លីដា តំបន់​ឡានទឹក នៃ​ស្នងការ​នគរបាល​រាជធានី ក្នុង​ខណ្ឌ​ឫស្សី​កែវ ប្រឡាយ​ទួល​សំពៅ និង​ប្រឡាយ​អូ​អា​កុ​ជ​នៅ​ខណ្ឌ​សែន​សុខ​ជាដើម៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៦ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម