ព័ត៌មានជាតិ
ព្រែកជីកហ្វូណនតេជោជាង ១៨០ គីឡូម៉ែត្រ ជីកផ្លូវទឹកថ្មីបន្ថែមតែ ៧ គីឡូម៉ែត្រប៉ុណ្ណោះ
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានជីកព្រែកថ្មីទាំងស្រុងទេ គឺជីកតាមព្រែកចាស់មានតាំងពីសម័យហ្វូណន ហើយគ្រាន់តែជីកព្រែកតម្រង់បន្ថែមប្រមាណ ៣៨ គីឡូម៉ែត្រ និងជីកផ្លូវទឹកថ្មី ៧ គីឡូម៉ែត្រប៉ុណ្ណោះតភ្ជាប់ទៅកាន់ផ្លូវទឹកសមុទ្រកម្ពុជា។
ក្នុងដំណើរចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោង «ព្រែកជីកហ្វូណនតេជោ» នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះលោក ស៊ុន ចាន់ថុល បានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ ជាព្រែកមួយស្ថិតក្នុងចំណោមព្រែកចំនួន ៣ ពីសម័យបុរាណ មានព្រែកអូរកែវ ព្រែកជីកវិញតេ និងព្រែកជីកហ្វូណនតេជោ។
«យើងបានដឹងហើយថា ព្រែកជីកហ្វូណនតេជោ គឺមានប្រវែងសរុប ១៨០ គីឡូម៉ែត្រ។ អីចឹងហើយខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា ក្នុងប្រវែងសរុប ១៨០ គីឡូម៉ែត្រនេះ សាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ ផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ បានន័យថាយើងជីកថ្មីបន្ថែមតែ ៧ គីឡូម៉ែត្រប៉ុណ្ណោះនៅខេត្តកែប ដែលជីកតម្រង់ទៅកាន់ផ្លូវទឹកសមុទ្រកម្ពុជាតែម្តង»។ លោក ស៊ុន ចាន់ថុល បន្ថែមបែបនេះ។
លោកសង្កត់ធ្ងន់បន្ថែមថា ការជីកតម្រង់ប្រវែងជាង ៣៨ គីឡូម៉ែត្រ ដើម្បីអាចឱ្យកប៉ាល់ធ្វើនាវាចរណ៍បាន និងជីកថ្មី ៧ គីឡូម៉៉ែត្រ ដើម្បីភ្ជាប់ទៅកាន់សមុទ្រកម្ពុជា»។
ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ និងបង្កើនអធិបតេយ្យភាពការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា កាត់បន្ថយពេលវេលា ចម្ងាយ ថវិកា នីតិវិធីសម្រាប់នាវានិងទំនិញចូល-ចេញ ធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនផ្លូវទឹកតាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវថ្នល់៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?