ព័ត៌មានជាតិ
កម្ពុជា-ថៃ ចាប់ដៃគ្នាដោះស្រាយបញ្ហាកាប់បំផ្លាញធនធានធម្មជាតិតាមខ្សែបន្ទាត់ព្រំដែន
កម្ពុជា និង ថៃ បានឯកភាពចាប់ដៃគ្នាដោះស្រាយបញ្ហាកាប់បំផ្លាញព្រៃ និងធនធានធម្មជាតិនានាតាមខ្សែបន្ទាត់ព្រំដែនគោក និងព្រំដែនទឹក ដើម្បីលើកកម្ពស់វិស័យបរិស្ថាន សេដ្ឋកិច្ចសង្គម និងសុខាភិបាល រវាងប្រទេសទាំងពីរ។
លោកឧត្ដមសេនីយ៍ឯក យឿន សុខុន មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី ៣ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោកឧត្ដមនាវីឯក សមរភូមិ ចាន់ ថូ មេបញ្ជាការកងបញ្ជាការការពារព្រំដែនខេត្តច័ន្ទបុរី-ខេត្តត្រាត បង្ហាញគោលជំហររួមគ្នាលើសកម្មភាពណាដែលធ្វើឱ្យប៉ះពាល់ព្រៃឈើ ធនធានធម្មជាតិ តាមព្រំដែន។
ភាគីប្រទេសទាំងពីរ ប្ដេជ្ញាចិត្តធ្វើការងារផ្សព្វផ្សាយច្បាប់ ក៏ដូចជាទោសប្បញ្ញត្តិនានាពីការការពារអភិរក្សធនធានធម្មជាតិដល់ប្រជាពលរដ្ឋរវាងប្រទេសកម្ពុជា និងថៃ មិនឱ្យលបលួចបំផ្លាញ រុករាន ដុតព្រៃ នោះទេ ហើយបង្កើនការប្រុងប្រយ័ត្នពីការឆេះព្រៃ ចៀសវាងមានព្រៃឆ្លងដែននៅតាមតំបន់បណ្ដោយព្រំដែនខេត្តកោះកុង និងខេត្តត្រាត ដោយសហការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដោះស្រាយដើម្បីជាប្រយោជន៍ជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ លើកទី ២៦ រវាងយោធភូមិភាគទី ៣ ជាមួយកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រា នៅកោះកុងរីស៊ត ជាប់ព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង លោក យឿន សុខុន ឯកភាពលើការពង្រឹងរាល់ការឆ្លងកាត់ព្រំដែន រៀបចំការងារពលករតាមច្បាប ទប់ស្កាត់បង្ក្រាបការជួញដូរមនុស្ស គ្រឿងញៀន ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់លើផ្ទៃសមុទ្រ ព្រមទាំងបង្ក្រាបបទល្មើសផ្សេងៗ ទៀត។
ភាគីប្រទេសទាំងពីរ មិនត្រូវធ្វើអ្វីដែលបង្កឱ្យមានការផ្លាស់ប្ដូរស្ថានភាពដើម នៃភូមិសាស្ត្រព្រំដែន ករណីមានសកម្មភាពល្មើសផ្សេងៗ លើខ្សែបន្ទាត់ព្រំដែន ឬតំបន់មិនទាន់មានភាពច្បាស់លាស់ ត្រូវទំនាក់ទំនងគ្នា ដើម្បីបញ្ឈប់សកម្មភាពទាំងនោះជាបន្ទាន់។ កម្ពុជា និងថៃ អនុវត្តកិច្ចព្រមព្រៀងពីការត្រួតពិនិត្យ និងរៀបចំបោះបង្គោលព្រំដែនគោក។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានសម្តែងការគាំទ្រពេញទំហឹងចំពោះកិច្ចពិភាក្សាការងារផ្នែកព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយលោកស្រីសង្ឃឹមថា ការពិភាក្សានៅថ្ងៃនេះ នឹងនាំមកនូវប្រយោជន៍ជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហប្រតិបត្តិការ មិត្តភាព និងសាមគ្គីភាពទៅអនាគត។
លោកស្រីអភិបាលខេត្ត រម្លឹកដែរថា កន្លងទៅ ភាគីថៃ មានដូចជា ក្រសួងសុខាភិបាល បានផ្តល់ជាសម្ភារៈវេជ្ជសាស្ត្រ អគារព្យាបាលជំងឺ ដល់មន្ទីរពេទ្យខេត្តកោះកុង។ ការផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងផ្លាស់ប្ដូរទំនិញពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមកផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច