Connect with us

ព័ត៌មានជាតិ

ត្រឹម ១៥ ថ្ងៃ សាខា ប.ស.ស នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ចុះបញ្ជីសមាជិកជាង ១ ពាន់នាក់

បានផុស

នៅ

រយៈពេល ១៥ ថ្ងៃនេះ សាខា​បេឡា​ជាតិ​សន្តិសុខ​សង្គម នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉ល សែន​សុខ ស៊ី​ធី បាន​ចុះបញ្ជី​សមាជិក ប.ស.ស បាន​ជាង ១ ២០០ នាក់ ស្រី​ជាង ៧៣០ នាក់ ភាគច្រើន​ជា​បុគ្គល​ស្វ័យ​និ​យោជន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ២៦ សីហា នេះ​ថា ចាប់ពី​ថ្ងៃ​ទី ១០ រហូតដល់​ថ្ងៃ​ទី ២៥ ខែ​សីហា ឆ្នាំ ២០២៤ នេះ សាខា​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល សែន​សុខ ស៊ី​ធី បាន​ចុះ​បញ្ជី​សមាជិក ប.ស.ស បាន​ចំនួន​ ១ ២៥៤​ នាក់​ ស្រី​ ៧៣២ នាក់​ ក្នុងនោះ​មាន​កម្មករ-និយោជិត​ចំនួន​ ១៩២​ នាក់ ​ស្រី​ ១១៤ ​នាក់ បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ​៦៣១​ នាក់ ​ស្រី​ ៣៧៣ ​នាក់ ធ្វើ​បច្ចុប្បន្ន​ភាព​មន្ត្រី​សាធារណៈ​ចំនួន​ ១៤​ នាក់​ ស្រី​ ៣​ នាក់ អ្នក​ក្នុងបន្ទុក​សមាជិក​ ប​.​ស​.​ស​. ជា​ប្រពន្ធ​និង​ប្តី​ចំនួន​ ៥៦​ នាក់​ ស្រី​ ៤៨ នាក់ ​និង​កូន​ចំនួន​ ២៤៩​ នាក់ ​ស្រី​ ១២៩​ នាក់ និង​ទុយតា​មាន​កម្មករ-និយោជិត​ចំនួន ​៩៨ ​នាក់​ និង​ស្រី ​៦១​ នាក់ ​និង​មន្ត្រី​សាធារណៈ​ចំនួន​ ១៤​ នាក់​ ស្រី ៤ នាក់។

លោក កត្តា អ៊ន បាន​បន្តថា គិត​ត្រឹម​ថ្ងៃ​ទី​ ២០ ខែ​សីហា ឆ្នាំ ​២០២៤ នេះ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)​ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​សមាជិក ប​.​ស​.​ស​. ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សរុប​ចំនួន ៤០៤ ៤៥៧​ នាក់ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប.ស.ស មាន​ចំនួន ៨៧ ៩០៧ នាក់។

លោក​បាន​បន្តទៀតថា ទន្ទឹមនេះ ​ចាប់ពី​ដើមឆ្នាំ​ ២០២៤ រហូតដល់​ថ្ងៃទី​ ២០ ខែសីហា ឆ្នាំ​ ២០២៤ នេះ ប​.​ស​.​ស​. បាន​ចុះឈ្មោះ​សមាជិក​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ថ្មី​បាន​ចំនួន ៣០០ ១៦៧ នាក់ និង​មាន​អ្នក​ទៅ​ប្រើប្រាស់​សេវា​សរុប​ចំនួន ៣៨១ ៣២២ ដង និង​ចំណាយ​តាវកាលិក​អស់​ទឹកប្រាក់​ប្រមាណ ២៥ ៩៣១ លាន​រៀល។

លោក កត្តា អ៊ន បាន​បន្ថែម​ថា ការចូល​ជា​សមាជិក ប​.​ស​.​ស​. នឹង​ទទួល​បានការ​រ៉ាប់រង​លើ​ថ្លៃ​ព្យាបាល​រហូតដល់​ជាសះស្បើយ និង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ។ រ៉ាប់រង​លើ​សេវា​ថែទាំ​សុខភាព មុន​និង​ក្រោយ​សម្រាល សេវា​ថ្លៃ​សម្រាល​ជាមួយនឹង​ប្រាក់​បំណាច់​ប្រចាំថ្ងៃ ៧០% នៃ​ប្រាក់​ឈ្នួល​ជាប់​ភាគទាន​ប្រចាំថ្ងៃ​រយៈពេល ៩០ ថ្ងៃ ព្រមទាំង​ប្រាក់ឧបត្ថម្ភ​បន្ថែម​ពី​រាជរដ្ឋាភិបាល។ ប្រសិនបើ​អ្នក​មាន​គ្រោះថ្នាក់ ឬ​បាត់​បង់ជីវិត ដោយសារ​គ្រោះថ្នាក់​ការងារ នោះ​ប​.​ស​.​ស​. នឹង​ធានារ៉ាប់រង​លើ​សេវា​សង្គ្រោះ​បន្ទាន់​, ការព្យាបាល និង​ថែទាំ​,​ផ្ដល់ប្រាក់​ឧបត្ថម្ភ រួមទាំង​អត្ថប្រយោជន៍ របប​សន្តិសុខ​សង្គម​ផ្សេងៗ ជាច្រើន​ទៀត ស្របទៅតាម​ច្បាប់ ស្ដីពី​របប​សន្តិសុខ​សង្គម។ ចំពោះ​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក​ប​.​ស​.​ស ទទួលបាន​ដោយ​ចំណាយ​ត្រឹម ១៥ ៦០០ រៀល ក្នុង ​១​ ខែ តាមរយៈ​គោលនយោបាយ​ថ្មី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ប្រកាស​ដាក់​ចេញ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លង​ទៅ។ ពួកគេ​ទទួល​បាន​អត្ថប្រយោជន៍​សំខាន់ៗ រួមមាន ៖ ទី១.​ការ​ទទួលបាន​សេវា​ពិនិត្យ ពិគ្រោះ​យោបល់ ព្យាបាល និង​ថែទាំ។ ទី​២.​ការទទួលបាន​ប្រាក់​បំណាច់​មាតុភាព និង​ទី​៣.​ការ​ទទួលបាន​ប្រាក់​វិភាជន៍​បូជាសព។ បន្ថែម​ពី​នេះ សមាជិក ប.ស.ស ជា​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប.ស.ស ទាំងអស់ អាច​ពិនិត្យ​ពិគ្រោះ​យោបល់ និង​ព្យាបាល​ជំងឺ​នៅ​គ្រប់​មន្ទីរពេទ្យ​ជា​ដៃគូ ប.ស.ស ទូទាំង​ប្រទេស ដោយ​ឥតគិតថ្លៃ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទី មុន

ប្រតិភូ​ Gumball 3000 ដក់ចិត្តជាមួយនឹងការស្វាគមន៍របស់កម្ពុជា ហើយសន្យាថា​ “នឹងមិនភ្លេចកម្ពុជាឡើយ”

ព័ត៌មានជាតិ២១ នាទី មុន

ក្រសួងការងារ-AFD ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើទំនើបកម្មនៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៣៣ នាទី មុន

លោក យឹម ស៊ីណន នាំគ្រូពេទ្យស្ម័គ្រចិត្ត៥០នាក់មកពីកូរ៉េខាងត្បូង ទៅពិនិត្យ ព្យាបាលពលរដ្ឋខេត្តកំពតប្រមាណ៣០០នាក់

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

ភ្នាក់ងារ​ប្រឆាំងពុករលួយ​ឥណ្ឌូណេស៊ី​​កោះហៅ​កូនប្រុស​​​ប្រធានាធិបតី​ ក្រោយ​ប្រើ​យន្តហោះ​ឯកជន​​

ព័ត៌មានជាតិ៥៦ នាទី មុន

សម្តេច ម៉ែន សំអន​ ៖ គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យជំនះ ៧ មករា ទេនោះ ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម