ព័ត៌មានជាតិ
រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ចែកសំបុត្រចូលទស្សនាឥតគិតថ្លៃរៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញា-ខែធ្នូ
អ្នកនាង អឿន ស្រីម៉ី បុគ្គលិកលក់សំបុត្រចូលទស្សនាទឹកជ្រោះប៊ូស្រា របស់ក្រុមហ៊ុនមណ្ឌល ខេ រីសត (Mondul K Resort) បានឱ្យ «កម្ពុជាថ្មី» ដឹងថា ការចូលទស្សនា រមណីយដ្ឋានទឹកជ្រោះប៊ូស្រា នៅរៀងរាល់ចុងសប្តាហ៍ (សុក្រ-សៅរ៍- អាទិត្យ) ចាប់ពីខែកញ្ញា-ខែធ្នូ ឆ្នាំ២០២៤ មានការចែកសំបុត្រជូនឥតគិតថ្លៃ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។

អ្នកនាង បានបញ្ជាក់ថា ការចែកសំបុត្រចូលទស្សនា រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដោយមិនគិតថ្លៃនេះ គឺដើម្បីចូលរួមគាំទ្រដល់គម្រោង CLV របស់រាជរដ្ឋាភិបាល និងដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី ឱ្យបានកាន់តែច្រើនថែមទៀត។ មិនតែប៉ុណ្ណោះ សម្រាប់និស្សិតដែលទៅទស្សនកិច្ច ឬចង់ដឹងព័ត៌មានបន្ថែមពីទីនោះ ខាងក្រុមហ៊ុនក៏មានការផ្តល់ជូនពិសេសផងដែរ។
ជាមួយគ្នានេះ អ្នកនាង អឿន ស្រីម៉ី បានបង្ហើបឱ្យដឹងថា មិនមែនមានតែខេត្តមណ្ឌលគិរី ប៉ុណ្ណោះទេ ដែលចែកសំបុត្រ ចូលទស្សនារមណីយដ្ឋានដោយឥតគិតថ្លៃ សម្រាប់ខេត្តទាំង៣ ផ្សេងទៀត (ក្រចេះ ស្ទឹងត្រែង រតនគិរី) ដែលស្ថិតនៅក្នុងគម្រោង CLV ក៏អាចនឹងមានការចែកសំបុត្រចូលទស្សនា រមណីរដ្ឋរបស់ខេត្តទាំងនោះ ដោយឥតគិតថ្លៃផងដែរ នៅរៀងរាល់ចុងសប្តាហ៍។

ប្រភពដដែល បានឱ្យដឹងទៀតថា សម្រាប់ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ឆ្នាំនេះគឺមានការកើនឡើងជាងឆ្នាំមុន ជាពិសេសនៅរៀងរាល់ចុងសប្តាហ៍ ហើយការកើនឡើងនេះភាគច្រើនគឺជាភ្ញៀវទេសចរក្នុងស្រុក។ រីឯ ការលក់សំបុត្រជាធម្មតា សម្រាប់ភ្ញៀវជាតិសំបុត្រមួយមានតម្លៃ ២ ០០០រៀល និងភ្ញៀវបរទេស ១០ ០០០រៀល ក្នុងមួយសំបុត្រ។
គួរជម្រាបដែរថា ការចែកសំបុត្រចូលទស្សនា ដោយឥតគិតថ្លៃនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា រយៈពេល ៤ខែ នេះមិនរាប់បញ្ចូលសំបុត្រយានយន្តនោះទេ មានន័យថា សម្រាប់សំបុត្រឡានត្រូវទិញធម្មតា៕
អត្ថបទ៖ គេន ម៉ាលិះ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ