Connect with us

ព័ត៌មានជាតិ

លោក ចាន់ សំ​រ៉ុង​ ៖ ខ្ញុំ​មិន​បោះបង់​ក្ដី​ស្រមៃ​របស់​ខ្លួន​ជា​អ្នកជំនាញ​ខាង​អគ្គិសនី ដូច​បោះបង់​ការសិក្សា​នៅ​វិទ្យាល័យ​នោះទេ

បានផុស

នៅ

ភ្នំពេញ​ ៖ អតីត​សិស្ស​ម្នាក់​ដែល​បាន​បោះបង់​ការសិក្សា​នៅត្រឹម​ថ្នាក់​វិទ្យាល័យ យុវជន ចាន់ សំ​រ៉ុង បាននឹងកំពុង​ខិតខំ​ប្រឹងប្រែង​ស្រ​វ៉ា​ចាប់យក​ជំនាញ​ខាង​អគ្គិសនី​ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ខេត្តតាកែវ ដើម្បី​ពង្រឹងសមត្ថភាព និង​បង្កើន​លទ្ធភាព​ក្នុង​ការរកចំណូល​បន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន ចាន់ សំ​រ៉ុង វ័យ ១៦​ឆ្នាំ ​កំពុង​សិក្សា​ជំនាញ​ខាង​អគ្គិសនី បាន​និយាយ​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា ដោយសារតែ​ខ្លួន​រៀន​នៅ​វិទ្យាល័យ​មិនសូវ​ពូកែ ហើយ​មិន​អាច​ចាប់​យក​ជំនាញ​ផ្សេងទៀត​បាន ក៏​សម្រេចចិត្ត​បោះបង់​ការសិក្សា​ទាំង​ស្ដាយស្រណោះ​ត្រឹម​ថ្នាក់ ១០​នៅ​ខេត្តតាកែវ​។​

​ក្រោយពី​បោះបង់​ការសិក្សា សំ​រ៉ុង ហាក់​ដូច​ជា​រស់​នៅ​ក្នុង​ភាព​ខ្វះ​ជាតិ​អ្វី​ម្យ៉ាង ពោល​គឺ​ខ្វះ​ការសិក្សា និង​ខ្វះ​ជំនាញ​ប្រចាំជីវិត​របស់​គេ​។ ក្រោយ​មានការ​លើកទឹកចិត្ត​ពី​មិត្តភក្ដិ និង​ឱ​ពុក​ម្ដាយ សំ​រ៉ុង​បានសម្រេច​ចិត្ត​មក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​ខាង​អគ្គិសនី​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ខេត្តតាកែវ​។

យុវជន​រូប​នេះ​បន្ត​ថា «​ប្រសិនបើ​ខ្ញុំ​រៀន​ចប់​បាក់​ឌុប ក៏​គ្រួសារ​ខ្ញុំ​មិន​មាន​លទ្ធភាព​ឱ្យ​ខ្ញុំ​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​ដែរ ហើយ​វា​បូក​រួម​ទាំង​ប្រាជ្ញា​ស្មារតី​របស់ខ្ញុំ​មិនសូវ​ចាប់​បាន​នូវ​ការសិក្សា​ជំនាញ​ផ្សេងៗ​ផង​។ ខ្ញុំ​ក៏​បោះបង់​ការសិក្សា​នៅ​វិទ្យាល័យ​តែម្ដង ប៉ុន្ដែ​ខ្ញុំ​មក​រៀន​ជំនាញ​នៅ​ទី​នេះ គឺ​ខ្ញុំ​ក៏​អាច​មានឱកាស​ច្រើន​ក្នុងការ​រកប្រាក់​ចំណូល ព្រោះ​ត្រូវ​ចំណាយ​សិក្សា​ខ្លី​ដែរ​»​។

​សំ​រ៉ុង បាន​តស៊ូ​សិក្សា​រៀន​សូត្រ​យ៉ាងខ្លាំង ដោយសារ​គិតក្នុងចិត្ត​ថា នេះ​ជា​ឱកាស​ចុងក្រោយ​សម្រាប់​ការសិក្សា​របស់ខ្លួន​។ សំ​រ៉ុង ក៏​មាន​បំណង​ចង់​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ទៀត​ដែរ ប៉ុន្ដែ​ភ្លាមៗ​នោះ​នៅ​មិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់​ទេ​។​

យុវជន​រូប​នេះ​បន្ត​ថា បើ​ទោះបី​ជា​ខ្លួន​មិនទាន់មាន​លទ្ធភាព​បង្កើត​ក្រុមការងារ​ជាង​ដំឡើង​អគ្គិសនី​ជា​លក្ខណៈ​ធំដុំ ប៉ុន្ដែ​ខ្លួន​គេ​មានលទ្ធភាព​ធ្វើ​ការងារ​សមរម្យ និង​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​ដែរ​។ សំ​រ៉ុង នៅ​តែ​មាន​មហិច្ឆតា​ចង់​សិក្សា​ជំនាញ​ខាង​អគ្គិសនី​ឱ្យបាន​ច្រើនជាង​នេះ ព្រោះ​ខ្លួន​នៅ​វ័យក្មេង​នៅឡើយ​។

សំ​រ៉ុង នៅតែមាន​ក្ដីសង្ឃឹម​ជានិច្ច និង​មិន​បោះបង់​ក្ដី​ស្រមៃ​របស់​ខ្លួន​ដូច​បោះបង់​ការសិក្សា​នៅ​វិទ្យាល័យ​នោះទេ ហើយ​ខ្លួន​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុងការ​សិក្សា​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត ដើម្បី​ធ្វើជា​ស្ពាន​ចម្លង​អនាគត​ខ្លួន​ផង ក្រុមគ្រួសារ​ផង និង​ធ្វើជា​យុវជន​គំរូ​នៅក្នុង​សង្គមជាតិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម