Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញបុគ្គលិកចូលបម្រើការងារថ្មី ត្រូវខិតខំបម្រើសេវាជូនពលរដ្ឋឱ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជំរុញ​ឱ្យ​បុគ្គលិក​ចូល​បម្រើ​ការងារ​ថ្មី ត្រូវ​ខិតខំ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បង្កើន​ភាព​ជឿជាក់​មកលើ​ស្ថាប័ន ​ប​.​ស​.​ស បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី នីតិវិធី​នៃ​ការអនុវត្ត​ការងារ​ផ្ទៃក្នុង ដល់​បុគ្គលិក​ដែល​ចូល​បម្រើ​ការងារ​ថ្មី តាមរយៈ​ប្រព័ន្ធ​អន​ឡាញ និង​ដោយផ្ទាល់​សរុប ៩៤​ រូប លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍ថា​ សិក្ខាកាម​ដែលជា​បុគ្គលិក​ដែល​ចូល​បម្រើ​ការងារ​ថ្មី​នាពេលនេះ ចាំបាច់​ត្រូវ​ឈ្វេងយល់​អំពី​នីតិវិធី​នៃ​ការអនុវត្ត​ការងារ​ផ្ទៃក្នុង ហើយ​វគ្គ​បណ្ដុះបណ្ដាល​នេះ ជាការ​បំពេញបន្ថែម​នូវ​សមត្ថភាព​ធនធានមនុស្ស ដើម្បី​ឆ្លើយតប​ទៅនឹង​ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ​ឱ្យមាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់ ក្នុង​ការធានា​ឱ្យបាន​នូវ​ការផ្ដល់​សេវាសាធារណៈ របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម ជូន​សាធារណជន ជាពិសេស​សមាជិក ប​.​ស​.​ស​.​។

ជាមួយគ្នានេះដែរ លោក​ប្រតិភូ​រាជរដ្ឋាភិបាល បាន​ផ្ដាំផ្ញើ​ដល់​បុគ្គលិក​ដែល​ទើប​ចូល​បម្រើ​ការងារ​នៅ ប​.​ស​.​ស​. ទាំងអស់ សូម​យកចិត្តទុកដាក់ ជាពិសេស​ត្រូវគោរព​ពេល​វេលា​សិក្សា​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ចូលរួម​សួរ​ជា​សំណួរ​ឱ្យបាន​ផុសផុល ដើម្បី​ទទួលបាន​ចំណេះដឹង​សម្រាប់​ខ្លួន​ផ្ទាល់ ក៏ដូចជា​សម្រាប់​បម្រើ​ដល់​អង្គភាព ពី​គ្រូ​ឧទ្ទេស ដែលមាន​បទពិសោធ​កន្លងមក ដើម្បី​យកទៅអនុវត្ត​ការងារ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

គួរ​បញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​នីតិវិធី នៃ​ការអនុវត្ត​ការងារ​ផ្ទៃក្នុង ដល់​បុគ្គលិក​ដែល​ចូល​បម្រើ​ការងារ​ថ្មី​នេះ ​ប្រព្រឹត្តទៅ​មាន​រយៈពេល ៥ ថ្ងៃ ដោយមាន​គ្រូឧទ្ទេស​មកពី​នាយកដ្ឋាន​ជំនាញ នៃ ប​.​ស​.​ស​. នៅ​សាល​ប្រជុំ​ករុណា ស្នាក់​ការ​កណ្ដាល ប​.​ស​.​ស រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម