ព័ត៌មានជាតិ
ត្រឹម១ខែមានពលរដ្ឋជិត១ម៉ឺននាក់មកទទួលសេវានៅសាខា ប ស ស ខណ្ឌដង្កោ
លោកស្រី សយ សុភា ប្រធានសាខា ប.ស.ស. ខណ្ឌដង្កោ រាជធានីភ្នំពេញ បានអះអាងថា រយៈពេលត្រឹម១ខែនេះមានប្រជាពលរដ្ឋប្រមាណ ៨ ៦៦៣នាក់បានមកទទួលសេវានៅសាខា ប.ស.ស. ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះពលរដ្ឋមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. មានចំនួន ៦ ៦៨៦ នាក់ និងក្រៅពីនេះមកដាក់ឯកសារស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងស្នើសុំតាវកាលិកថែទាំសុខភាព និងគ្រោះថ្នាក់ការងារ។
លោកស្រីប្រធានសាខាបានបបន្តថា បើគិតក្នុងរយៈពេល៦ខែចុងក្រោយឆ្នាំ២០២៤ សាខា ប.ស.ស. ខណ្ឌដង្កោ បានទទួលផ្តល់សេវាជូនប្រជាពលរដ្ឋសរុបប្រមាណជា៤៤ ៧៦៣នាក់ ដែលក្នុងនោះ ពលរដ្ឋដែលបានមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. មានប្រមាណជា ២៧ ១៧៧ នាក់បើប្រៀបធៀបទៅនឹងរយៈពេល ៦ខែចុងក្រោយដូចគ្នាក្នុងឆ្នាំ២០២៣ ឃើញថា សន្ទុះនៃការមកទទួលសេវា ប.ស.ស.របស់ប្រជាពលរដ្ឋមានការកើនឡើងជាង២១០ភាគរយ។
ទាក់ទងទៅនឹងការកើនឡើងនូវការមកទទួលសេវានេះផងដែរ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងលោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា ការដាក់ចេញនូវគោលនយោបាយគាំពារសង្គមលើការថែទាំសុខភាពជូនប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីគុណភាព និងប្រសិទ្ធភាពជាផ្លែផ្កា ហើយបច្ចុប្បន្នមានការសាទរការចាប់អារម្មណ៍ និងតម្រូវការយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលជាហេតុធ្វើឱ្យមានសន្ទុះកើនឡើងខ្ពស់ក្នុងការមកទទួលសេវារបស់ប្រជាពលរដ្ឋនៅគ្រប់សាខា ប.ស.ស.ទូទាំងប្រទេស ដែលរួមមានទាំងការមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. និងការដាក់ឯកសារស្នើសុំតាវកាលិករួមទាំងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល។
អ្នកស្រី ប៊ុន មួយជីង ជាកម្មការិនីរោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញ ក្នុងពេលនាំកូនៗមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. សម្រាប់កូនៗក្នុងបន្ទុករបស់ខ្លួននៅសាខា ប.ស.ស. ខណ្ឌដង្កោ បានលើកឡើងថា ប័ណ្ណ ប.ស.ស. ពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រួសាររបស់គាត់ ហើយរូបអ្នកស្រីផ្ទាល់រួមទាំងប្តីរបស់អ្នកស្រីក៏ធ្លាប់បានប្រើប្រាស់ប័ណ្ណ ប.ស.ស.សម្រាប់ព្យាបាលជំងឺជាច្រើនដង ដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមិនត្រូវបានចំណាយប្រាក់សូម្បី ១រៀលទៅលើថ្លៃព្យាបាលជំងឺនោះឡើយ។
អ្នកស្រីបន្តថា អ្វីដែលកាន់តែធ្វើឱ្យអ្នកស្រីមានទំនុកចិត្ត និងកក់ក្តៅនោះគឺនៅពេលទទួលបានការស្វាគមន៍ និងការបម្រើសេវារបស់មន្រ្តី ប.ស.ស.ជូនពលរដ្ឋប្រកបដោយស្នាមញញឹម ជាមួយនឹងក្រមសីលធម៌ខ្ពស់៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ