ព័ត៌មានជាតិ
មកស្គាល់មន្ទីរពេទ្យធំៗ អ្នកអាយុ ៦០ ឆ្នាំ អាចចាក់វ៉ាក់សាំង AstraZeneca ឥតគិតថ្លៃ
ក្រសួងសុខាភិបាលបានជូនដំណឹងពីយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដល់ជនងាយរងគ្រោះមានអាយុចាប់ពី ៦០ ឆ្នាំឡើង តាមមន្ទីរពេទ្យរដ្ឋធំៗមួយចំនួន រួមទាំងមន្ទីរពេទ្យបង្អែករាជធានីខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ។
តាមការសេចក្តីជូនដំណឹង យុទ្ធនាការចាក់វា៉ក់សាំងរបស់ក្រុមហ៊ុន AstraZeneca អនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ គោលដៅអាទិភាពលើខេត្តក្រុងចំនួន ៣ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
ក្រសួងសុខាភិបាលបានបង្ហាញមន្ទីរពេទ្យរដ្ឋធំៗចំនួន ៤ នៅមន្ទីរពេទ្យបង្អែកដែលផ្តល់ការចាក់វ៉ាក់សាំង AstraZeneca រួមមាន៖
-មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
-មន្ទីរពេទ្យព្រះអង្គឌួង
-មន្ទីរពេទ្យកុមារជាតិ
-មន្ទីរពេទ្យបង្អែករាជធានីខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិតាមមូលដ្ឋាន
-មន្ទីរពេទ្យកាល់ម៉ែត (សម្រាប់ឥស្សរជនជាន់ខ្ពស់មានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ)
ជាមួយគ្នានេះ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករប្រមូលសំរាម ដែលមានអាយុពី ១៨ ឆ្នាំ ដល់ ៥៩ ឆ្នាំ អាចទៅចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនសុីណូហ្វាម នៅតាមមន្ទីរពេទ្យបង្អែក និងទីកន្លែងដែលក្រសួងបានកំណត់និងជូនដំណឹងកន្លងមក៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់