Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជំរុញឱ្យកម្ពុជាមានភាពជាម្ចាស់អភិវឌ្ឍ

បានផុស

នៅ

ដើម្បីឆ្លើយតបទៅនឹងការសំណូមរបស់ប្រជាពលរដ្ឋច្រើនលើសលប់ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីជំរុញការអភិវឌ្ឍតាមព្រំដែន សំដៅដល់ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីឱ្យបានកាន់តែរឹងមាំ។

ការបង្កើតមូលនិធិនេះ ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។  នេះបើតាមសេចក្តីជូនដំណឹងរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី ២៦ ខែសីហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីជូនដំណឹងនេះដែរ សម្តេចធិបតី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគវិភាគទានដោយឱ្យបានផុសផុលតាមការស្ម័គចិត្តក្នុង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

លោក អេង កុកថាយ អ្នកជំនាញភូមិសាស្រ្តនយោបាយ មើលឃើញថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន មានគោលបំណង៣ធំៗ គឺបង្ហាញពីការចូលរួមដោយផ្ទាល់ក្នុងការអភិវឌ្ឍនៅតំបន់ព្រំដែន និងការពារព្រំដែនពីប្រជាពលរដ្ឋទាំងអស់ដែលស្រឡាញ់ទឹកដី។ លោកបន្តថា មូលនិធិនេះ ក៏ដើម្បីជំរុញឱ្យមានភាពជាម្ចាស់នៃការអភិវឌ្ឍនានានៅតាមតំបន់ព្រំដែន ជាពិសេស នៅក្នុងភូមិភាគឦសាន ដែលជាតំបន់មានលក្ខណៈដាច់ស្រយាលជាងភូមិភាគផ្សេងៗ នៅក្នុងប្រទេស និងបង្ហាញពីស្មារតីសាមគ្គីជាតិ ក្នុងបុព្វហេតុជាតិនិយម។ លោកថ្លែងថា៖«មិនមែនថាការបង្កើតមូលនិធិនេះ​ រាជរដ្ឋាភិបាលកម្ពុជាគ្មានថវិកាគ្រប់គ្រាន់ដើម្បីអភិវឌ្ឍប្រទេស ឬផ្តល់សេវាសាធារណៈគ្រប់គ្រាន់នោះទេ។ រាជរដ្ឋាភិបាលនៅពេលនេះជារដ្ឋាភិបាលមានអធិរាជសាច់ប្រាក់ និងមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើការងារផ្សេងៗក្នុងប្រទេស ប៉ុន្តែមូលនិធិនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យពលរដ្ឋទាំងអស់ដែលស្រឡាញ់ទឹកដីអាចចូលរួមដោយផ្ទាល់»។

ផ្លូវនៅខេត្តមណ្ឌលគិរី

ចំណែកលោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា យល់ថា ការបង្កើតមូលនិធិនេះ ជាការបើកឱកាសដល់ជនរួមជាតិបរិច្ចាគថវិកាដោយស្ម័គ្រចិត្តជាមួយរដ្ឋាភិបាលក្នុងកិច្ចការពារព្រំដែន និងអភិវឌ្ឍប្រទេស។ ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យរដ្ឋាភិបាល តាមរយៈមន្រ្តីទទួលបន្ទុកគម្រោងមូលនិធិនេះ ត្រូវប្រើប្រាស់កញ្ចប់ថវិកាឱ្យមានតម្លាភាព ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។ លោកថ្លែងថា៖‍«ការប្រើប្រាស់កញ្ចប់ថវិកាត្រូវមានតម្លាភាព បើសិនជាពលរដ្ឋចូលថវិកាដោយផ្ទាល់ហើយ យើងត្រូវឱ្យមានការដេញថ្លៃពិតប្រាកដនូវគម្រោងជាក់ស្តែងដែលគាត់អាចដឹងឭ ព្រោះពលរដ្ឋក្រៅពីបង់ពន្ធជូនរដ្ឋហើយគាត់ចូលរួមដោយផ្ទាល់ផ្សេងទៀតលើគម្រោងនេះ»។

ការបង្កើតមូលនិធិនាពេលនេះ បន្ទាប់ពីមានភាពចម្រូងចម្រាសជុំវិញ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និង​វៀតណាម ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ប៉ុន្តែពលរដ្ឋមួយចំនួនសម្តែងការព្រួយបារម្ភពីការបាត់បង់អធិបតេយ្យភាពជាតិ។ ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ម្តងហើយម្តងទៀតថា តាមរយៈគម្រោងនេះ ដើម្បីសម្រួលដល់ការចេញចូលប្រជាពលរដ្ឋ និងការផ្លាស់ប្តូរទំនិញនៅតាមច្រកព្រំដែន។ បន្ថែមពីនេះ គម្រោង CLV បានផ្តល់ការអភិវឌ្ឍដល់បណ្តាខេត្តជាប់ព្រំដែនរួមមានខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ដែលទទួលបានជំនួយថវិកាពីប្រទេសជប៉ុន និងចិន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ទូរគមនាគមន៍ជាដើម។

ព្រំដែនកម្ពុជា-ឡាវ (ខេត្តស្ទឹងត្រែង)

ជាការកត់សម្គាល់ ក្រោយប្រកាសមូលនិធិនេះមិនដល់មួយម៉ោងផង ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានចូលរួមយ៉ាងសកម្មតាមរយៈបរិច្ចាគថវិកាស្ម័គ្រចិត្ត និងបានបង្ហោះនៅលើបណ្តាញសង្គមផ្សេងដោយសរសេរថា រួមគ្នាដើម្បីព្រំដែនយើង។
គួរជម្រាបថា ប្រទេសកម្ពុជា ខេត្តដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាមមានចំនួន ៩ខេត្តគឺ ខេត្តកណ្តាល ខេត្តតាកែវ ព្រៃវែង ស្វាយរៀង កំពង់ចាម ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តកំពត ។ ខេត្តដែលមានព្រំប្រទល់ជាប់ជា​មួយ​នឹងប្រទេសថៃមាន ចំនួន៧ខេត្តគឺ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង បៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ខណៈខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី មានព្រំដែនជាមួយប្រទេសឡាវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម