Connect with us

ព័ត៌មានជាតិ

សម្ដេចសង្ឃកម្ពុជា១២អង្គ បរិច្ចាគថវិកា១៧០លានរៀលចូលមូលនិធិកសាងផ្លូវក្រវាត់ព្រំដែន

បានផុស

នៅ

សម្ដេចសង្ឃជាន់ខ្ពស់កម្ពុជា១២អង្គ នៃគណៈសង្ឃព្រះពុទ្ធសាសនាមហានិកាយ ចូលរួមបរិច្ចាគថវិកាសរុប ១៧០លាន រៀលដល់«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន តាមការអំពាវនាវរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២២ ខែសីហា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសពីការផ្ដួចផ្ដើមគំនិតក្នុងការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែនកម្ពុជា ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមដោយផ្ទាល់ទាំងអស់គ្នា។ សម្ដេចធិបតី ថា មូលនិធិនេះ ធ្វើឡើងក្នុងគោលដៅពីរ ពោលគឺដើម្បីកៀរគរថវិកាបន្ថែម និងដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីចូលរួមក្នុងបុព្វហេតុនេះ សំដៅរួមគ្នាកសាងផ្លូវក្រវាត់ព្រំដែន និងរួមគ្នាក្នុងការកសាងការពារបូរណភាពទឹកដីរបស់កម្ពុជា។

តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចព្រះសង្ឃជាន់ខ្ពស់ចំនួន១២អង្គ នៃគណៈសង្ឃព្រះពុទ្ធសាសនាមហានិកាយ ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលក្នុងនោះ សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី សម្តេចព្រះវនរ័ត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី២ សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្ដេចព្រះសង្ឃនាយករងទី៣ សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ សម្តេចព្រះសាក្យមុនី រ័ត្ន សាវឿន និងសម្តេចព្រះឧត្តមមុនី ជា សំអាង គឺក្នុងមួយអង្គៗថវិកាចំនួន២០លានរៀល។

ចំណែក សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា និងសម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានចូលរួមមូលនិធិចំនួន១០លានរៀលក្នុងមួយអង្គៗ ខណៈសម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត និងសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ថវិកា ៥លានរៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម