ព័ត៌មានជាតិ
ឡានស៊េរីទំនើបៗជាច្រើនគ្រឿងនឹងបង្ហាញខ្លួនលើទឹកដីអង្គរ នៅថ្ងៃទី៣១ ខែសីហា ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍
ខេត្តសៀមរាប នឹងរៀបចំព្រឹត្តការណ៍ Pre-Gumball 3000 Rally in Cambodia រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ជាមួយនឹងការដាក់តាំងបង្ហាញរថយន្តស៊េរីទំនើបៗ ដើម្បីចូលរួមជំរុញទេសចរណ៍ក្នុងស្រុក និងជាកម្មវិធីអមព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia។

លោក គុជ បញ្ញាសា រដ្ឋលេខាធិកាក្រសួងទេចរណ៍ និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ព្រឹត្តិការណ៍ Pre-Gumball 3000 Rally in Cambodia នឹងធ្វើឡើងនៅទីតាំងសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប និងអាកាសយានដ្ឋានចាស់។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលនឹងប្រព្រឹត្តិទៅចាប់ថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ឱ្យបានទូលំទូលាយក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ព្រមទាំងដើម្បីចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១” និងជាការជំរុញទេសចរណ៍ក្នុងស្រុក ក៏ដូចជាគាំទ្រយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះសម្រាប់ថ្ងៃទី៣១ ខែសីហា នឹងរៀបចំនៅទីតាំងសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ជាមួយនឹងការដាក់តាំងបង្ហាញរថយន្តស៊េរីទំនើប ការរៀបចំស្តង់ពិពណ៌ផ្សេងៗ រួមនឹងកម្មវិធីប្រគំតន្ត្រីដែលមានការចូលរួមពីសំណាក់តារាល្បីនៃប្រទេសកម្ពុជាជាច្រើន។ ចំណែកនៅថ្ងៃទី០១ ខែកញ្ញា មានរៀបចំកម្មវិធីតាំងបង្ហាញរថយន្ត ឱ្យសាធារណៈជូនចូលទស្សនាដោយសេរី នៅក្នុងទីតាំងអាកាសយានដ្ឋានចាស់ខេត្តសៀមរាប។ ជាមួយនឹងការរៀបចំនេះ លោកបានស្នើដល់អាជ្ញាធរខេត្ត ចូលរួមសហការក្នុងការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក។

ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ូវ សេងកាក់ បានបង្ហាញការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍នេះ ដែលជាព្រឹត្តិការណ៍ដ៏ធំ និងមិនធ្លាប់មាននៅកម្ពុជា និងជាព្រឹត្តិការណ៍នៃការជួយជំរុញពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា ពិសេសខេត្តសៀមរាប ទៅកាន់ពិភពលោកតាមរយៈការចូលរួមពីបុគ្គលល្បីៗមកពីបណ្ដាប្រទេសនានា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
បន្ថែមពីនេះ លោកក៏បានជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវសហការរៀបចំឱ្យបានល្អ ទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាពនៅតាមទីតាំងរៀបចំកម្មវិធី។ ជាពិសេស ត្រូវមានកម្លាំងប្រចាំការជាប្រចាំនៅតាមទីតាំងទាំងនោះ ហើយត្រូវមានក្រុមគ្រូពេទ្យប្រចាំការ ដើម្បីបង្ការនៅពេលមានបញ្ហាអ្វីមួយកើតឡើង។ ព្រមទាំងបានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយទៅដល់សាធារណជនទូទៅឱ្យពួកគាត់បានមកចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានគ្រប់ៗគ្នា ដើម្បីជាការជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕

ដោយ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ